ខេត្តកោះកុង ៖ មន្ទីរព័ត៌មានខេត្តកោះកុង បានប្រកាសនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ៖ ថៃបិទច្រកទ្វារព្រំដែនហាតឡេក ជាឯកត្តាភាគីទាំងស្រុងហើយ មិនឲ្យពលករខ្មែរដែលបំណងវិលត្រឡប់មកប្រទេសកំណើតវិញទេ ។ នេះតាមការបញ្ជាក់ពីមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនចាំយាម ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

មន្ត្រីបន្តទៀតថា សកម្មភាពបិទមិនឲ្យពលករខ្មែរឆ្លងដែនចូលប្រទេសកំណើត បានធ្វើឡើង តាំងតែពីថ្ងៃទី៩ ខែវិច្ឆិកាមក ។ ម្យ៉ាងទៀត ទោះបីជាជនជាតិថៃ ដែលធ្វើការនៅកម្ពុជា ក៏ថៃមិនអនុញ្ញាតចូលប្រទេសខ្លួនផងដែរ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការសម្រេចចិត្តបិទច្រកទ្វារនេះមិនត្រឹមតែអនុវត្តចំពោះពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ សូម្បីតែជនជាតិថៃខ្លួនឯង ដែលកំពុងបម្រើការងារ ឬមានលំនៅឋានក្នុងប្រទេសកម្ពុជា ក៏ភាគីថៃមិនអនុញ្ញាតឱ្យឆ្លងដែនចូលទៅកាន់ប្រទេសខ្លួនវិញផងដែរ៕





ចែករំលែកព័តមាននេះ