ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន ចោរលួច​ទៅ​ដល់​ទីណា​ក៏​តាម​ចាប់​បាន​ដែរ

1 នាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ប្រជា​ពលរដ្ឋ​តាម​រយៈ​ទូរស័ព្ទ​បន្ទាន់​លេខ ១២៩៦ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​បាត់​ម៉ូតូ ។ ពេល​នោះ​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ រហូត​ដល់​ឈាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ បានជា​បន្តបន្ទាប់…

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ប្រជា​ពលរដ្ឋ​តាម​រយៈ​ទូរស័ព្ទ​បន្ទាន់​លេខ ១២៩៦ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​បាត់​ម៉ូតូ ។ ពេល​នោះ​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ រហូត​ដល់​ឈាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ បានជា​បន្តបន្ទាប់ រួច​យក​មក​សួរនាំ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ជា​បន្តបន្ទាប់​នោះ​ធ្វើ​ឡើង​នៅ​យប់ ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ទីតាំង​២​ផ្សេង​គ្នា ដែល​ទីតាំង​ទី​មួយ​ស្ថិត​នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប និង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ២០២៥ កម្លាំង​ជំនាញ​បន្ត​ឃាត់ខ្លួន​បក្ខពួក​បាន​ម្នាក់​ទៀត​នៅ​ចំណុច​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ២០២៥​ថា បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ភ្លាម កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ទើប​ឈាន​ដល់​ធ្វើការ​កំណត់​មុខសញ្ញា​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​យ៉ាង​សកម្ម និង​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​បន្ត​ឃាត់ខ្លួន​បក្ខពួក​បាន​ម្នាក់​ទៀត នៅ​ចំណុច​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។

មន្ត្រី​ជំនាញ​បញ្ជាក់​ថា ក្រោយ​សួរនាំ​រួច ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ បាន​សារភាព​ដូច​ៗ​គ្នា​ថា ពួក​ខ្លួន​ពិត​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ចំនួន​២​លើក ពិតប្រាកដ​មែន ដោយ​លើក​ទី​១ ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០២៥ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​សង្កាត់​ក្របី​រៀល និង​លើក​ទី​២ លួច​នៅ​ហាង​ស៊ប់​អន្ទង់ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាការ​កង​អាវុធហត្ថ​ខេត្តសៀមរាប សូម​អំពាវនាវ​ដល់​មហាជន​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ផ្សេង​ៗ ជា​ពិសេស​ករណី​ទុក​ម៉ូតូ​ចោល​ដោយ​ធ្វេសប្រហែស ដែល​ធ្វើ​ឱ្យ​ជន​ឆ្លៀតឱកាស ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាត់​ដោយ​សុវត្ថិ
ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ