ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​រឿង​អ្វី​ធំ​សោះ​ លោកកូនកា.ប់​ម្តាយ​​៤​កាំ​បិត​

46 វិនាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​ជា​ជន​គម្រក់​ម្នាក់ ហេតុតែ​ខឹង​ម្ដាយ​ស្ដីបន្ទោស បាន​ទាញ​កាំបិតប៉័ងតោ កាប់​​ក្បាល​ម្ដាយ​ និង​លើ​រាង​កាយ​ចំនួន​៤​កាំបិត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ ។ ហេតុការណ៍​នេះ​…

ខេត្តកំពង់ចាម ៖ បុរស​ជា​ជន​គម្រក់​ម្នាក់ ហេតុតែ​ខឹង​ម្ដាយ​ស្ដីបន្ទោស បាន​ទាញ​កាំបិតប៉័ងតោ កាប់​​ក្បាល​ម្ដាយ​ និង​លើ​រាង​កាយ​ចំនួន​៤​កាំបិត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ។ ក្រោយ​កើត​មាន​ហេតុ​ការណ៍​ហិង្សា​ដោយ​ចេតនា​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ជា​បន្ទាន់​ដោយ​ចាប់​បុរស​ជា​កូន​និង​វត្ថុ​តាង​កាំបិត​ដែល​កាប់​ប្រហារ​ម្ដាយ​ជា​វត្ថុ​តាង ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​កូនបង្កើត​របស់​អ្នក​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពីផ្ទះ​របស់​ខ្លួន​ឆ្ពោះ​មក​ផ្ទះ​ម្ដាយ ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​ជាង​១០០០
​ម៉ែត្រ ។ ស្រប​ពេល​ដែល​ជិះ​មក​ដល់​ផ្ទះ​ម្ដាយ​ឃើញ​ក្មួយ​ប្រុស​តូច​អាយុ​៥​ឆ្នាំ ចុច​ទូរស័ព្ទ​ដៃ ក៏​ខឹង​ហើយ​បាន​ទះកំផ្លៀង​មួយ​ដៃ ធ្វើ​ឲ្យ​ក្មួយ​តូច​នោះ​ស្រែក​ទ្រហោយំ ម្ដាយ​ឃើញ​បែប​នេះ​បាន​ស្ដីបន្ទោស​ឲ្យ​កូន​ថា ឯង​ម្តេច​ធ្វើ​អ​ញ្ចឹ​ង​គ្នា​នៅ​តូច​ណាស់ ។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០២៥ កើតឡើង​បង្ក​ដោយ​ឈ្មោះ ធី ឃី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អណ្ដូង​ផ្តៅ ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ កូន​គម្រក់​នេះ​ បាន​ធ្វើ​សកម្មភាព​យក​កាំបិតប៉័ងតោ ពណ៌​ខ្មៅ កាប់​ទៅ​លើ​ម្ដាយបង្កើត​របស់​ខ្លួន​ឈ្មោះ នួន សុខុម អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ខណៈ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​(​ឆ្អឹង​)​មក​លេង​ផ្ទះ​ម្ដាយ​ហើយ​ខឹង​នឹង​ម្ដាយបង្កើត​របស់​ខ្លួន​ស្ដីបន្ទោស​បន្តិចបន្តួច ។

ដោយ​មាន​កំហឹង កូន​រូប​នេះ​បាន​ស្ទុះ​ទៅ​ទាញ​យក​កាំបិតប៉័ងតោ​ពណ៌​ខ្មៅ​ចេញពី​ចង្ក្រាន​បាយ​ក្រោមផ្ទះ​កាប់​ទៅ​លើ​ម្ដាយ​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ បណ្ដាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ។ ភ្លាម​ៗ​អ្នក​ជិតខាង បាន​រាយការណ៍​មក​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន ទើប​កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ​បាន​ឃាត់ខ្លួន​ជនល្មើស​ជា​បន្ទាន់ ។

ដូន​ចាស់​ជា​ម្តាយ​ត្រូវ​បាន​សមាជិក​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ ។ ចំណែក​បុរស​ជា​កូន​វិញ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ