ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​៖ ៤​ខេត្ត​ជាប់មាត់​សមុទ្រ​មានឱកាស​ការងារ​ជាង ៥​ពាន់​កន្លែង កំពុង​រង់ចាំ​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ

58 វិនាទី មុន

ខេត្ត​ជាប់​សមុទ្រ​ ៖ ខេត្ត​ចំនួន ៤ ដែល​ស្ថិត​នៅ​ជាប់​ដែនសមុទ្រ​មានឱកាស​ការងារ​ជាង ៥​ពាន់​កន្លែង សម្រាប់​ផ្ដល់​ជូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ក្រសួង​ការងារ…

ខេត្ត​ជាប់​សមុទ្រ​ ៖ ខេត្ត​ចំនួន ៤ ដែល​ស្ថិត​នៅ​ជាប់​ដែនសមុទ្រ​មានឱកាស​ការងារ​ជាង ៥​ពាន់​កន្លែង សម្រាប់​ផ្ដល់​ជូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ ​។

តាម​រយៈ​ការ​ផ្សព្វផ្សាយ ក្រសួង​ការងារ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី ០៦ ខែ មីនា ឆ្នាំ​២០២៦​នេះ ខេត្ត​ស្ថិត​នៅ​ជាប់​សមុទ្រ​រួម​មាន​៖ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត និង​ខេត្ត​កែប មានឱកាស​ការងារ​សរុប​ចំនួន ៥,៥១៩​កន្លែង កំពុង​រង់ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ។ ឱកាស​ការងារ​ទាំងនោះ ស្ថិត​ក្នុង​វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម ​។

ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ទាំងនោះ បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ អាច​ស្វែងរក​លេខ​ទំនាក់ទំនង ឈ្មោះ​រោងចក្រ និង​វិស័យ​ដែល​ខ្លួន​ពេញចិត្ត​បាន​តាម​រយៈ​ខិត​បណ្ណ ​ការងារ​របស់​ក្រសួង​ ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​លម្អិត ​។

ជាមួយ​គ្នា​នេះ ក្រៅពី​ទំនាក់ទំនង​ផ្ទាល់ ​ជាមួយ​ក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នក​ស្វែងរក​ការងារ​ទាំងអស់ ជា​ពិសេស​បងប្អូន​អតីត​ពលករ ក៏​អាច​ទាក់ទង​មក​ប្រព័ន្ធ​ទំនាក់ទំនង​បន្ទាន់ ១២៩៧ ដើម្បី​ឱ្យ​ក្រសួង​ការងារ​ជួយ​សម្របសម្រួល ​ស្វែងរក​ការងារ​ជូន​ផង​ដែរ ​។ នេះ​បើ​តាម​ក្រសួង​ការងារ​ដដែល ​៕ អត្ថបទសហការ់