សូមប្រុងប្រយ័ត្ន! ត្រឹមតែមួយសប្តាហ៍ អគ្គិភ័យឆាបឆេះ ៨ករណី ក្នុងរាជធានី-ខេត្តចំនួន៨
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨ករណី ។…
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨ករណី ។…
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨ករណី ។ នេះបើយោងតាមផេក អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។

បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យនោះបានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧ខ្នង បន្ទប់២បន្ទប់ ព្រៃ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន ។
ករណីអគ្គិភ័យដែលបានកើតឡើងមាននៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ កែប កំពង់ធំ និងខេត្តស្វាយរៀង ។ នេះបើតាមរបាយការណ៍ដដែល ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ មានគ្រោះអគ្គិភ័យកើតឡើង៧៨៧លើក បណ្តាលឱ្យមានមនុស្សស្លា.ប់៣៦នាក់ របួសធ្ងន់ ស្រាល៤៦នាក់ ឆាបឆេះផ្ទះសំបែងប្រជាពលរដ្ឋ៥៩៩ខ្នង និងមានទីតាំងខូចខាតជាច្រើនទៀត ។

បើត្រឡប់ទៅឆ្នាំ២០២៤វិញ មានមន្ត្រីនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះដែលជួបគ្រោះថ្នាក់បណ្ដាលឱ្យមានរបួសក្នុងពេលចេញប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ មានចំនួន៨នាក់ ក្នុងនោះរបួសធ្ងន់៣នាក់ និងស្រាល៥នាក់។ នេះបើតាមរបាយការណ៍ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ។
ជាការកត់សម្គាល់ ក្នុងឆ្នាំកន្លងទៅនោះដែរ សមត្ថកិច្ចបានចេញអន្តរាគមន៍ទប់ស្កាត់មិនឱ្យអគ្គិភ័យ ឆេះរាលដាលក្លាយជាមហន្តរាយធ្ងន់ធ្ងរចំនួន៥៤២លើក និង២៤៥លើកទៀតត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមបង្ការ និងពន្លត់អគ្គិភ័យបានបំពេញកាតព្វកិច្ច សហការជាមួយប្រជាពលរដ្ឋ រួមគ្នាពន្លត់អគ្គិភ័យបឋមបានទាន់ពេលវេលា ។

ប្រការងាយៗ ដើម្បីបង្ការគ្រោះអគ្គិភ័យ សូមប្រជាពលរដ្ឋ ទុកដាក់សារធាតុងាយឆេះ ឬងាយផ្ទុះគ្រប់ប្រភេទរួមមាន ប្រេងឥន្ទនៈ ហ្គាស ឬឧស្ម័នឱ្យបានត្រឹមត្រូវ ឬដាក់ឱ្យឆ្ងាយពីប្រភពភ្លើង ឬប្រភពកម្ដៅ និងមុនពេលចេញពីផ្ទះត្រូវតែបិទប្រព័ន្ធអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន ចង្ក្រានហ្គាសឬឧស្ម័ន ទៀន ធូប ឱ្យបានត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ