សង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់ ៖ មួយផ្នែកដ៏ធំនៃជ្រោយហ្គាហ្សារងការបំផ្លាញខ្ទេច ក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់ ពេលដែលអាជ្ញាធរជ្រោយហ្គាហ្សាកំពុងជួបការលំបាកខ្លាំំង ក្នុងការកាយគំនរបាក់បែករុករកបណ្ដាសាកសពអ្នកស្លាប់។

មានការរិតត្បិត លើការបញ្ជូនឧបករណ៍និងគ្រឿងចក្រធុនធ្ងន់មក បង្ខំឲ្យបណ្ដាក្រុមអ្នកជួយសង្គ្រោះ នាំគ្នាគាស់កាយគំនរបាក់បែកដោយដៃ រុករកសាកសពមនុស្សប្រមាណជា១០.០០០នាក់។
ទន្ទឹមនឹងនេះដែរជ្រោយហ្គាហ្សាប្រឈមមុខនឹងវិបត្តិបរិស្ថានកាន់តែខ្លាំង ពេលមានការបិទខ្ទប់រារាំំងបណ្ដាអ្នកភ្នាក់ងារសម្អាត ចូលក្នុងបណ្ដាទីតាំងសំខាន់ៗ ដើម្បប្រមូលកាកសំណល់នានា។ ទីតាំងទាំងឡាយនោះមានក្លិនស្អុយជះចេញ។
កាកសំណល់ទាំងឡាយនៅគរក្បែរៗផ្ទះដោយបញ្ចេញក្លិនស្អុយនិងឧស្ម័នពុលនានា។ កាកចំណុលស្អុយរលួយទាំងនោះទាក់ទាញហ្វូងសត្វល្អិតនានា។ ប្រជាជននិយាយថាក្លិនអាក្រក់និងគ្រោះធ្នាក់ដល់សុខភាព ធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរិតតែលំបាកថែមទៀត៕
ចែករំលែកព័តមាននេះ