ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យវិមានក្រឹមឡាំង៖ លោកឡាវរ៉ូវ កំពុងបន្តធ្វើការយ៉ាងសកម្ម និងចាត់ទុកថាពាក្យចចាមអារ៉ាមពីការដកតំណែងគឺ «ខុសទាំងស្រុង»

3 អាទិត្យ មុន

ប្រទេស​រុ​ស្ស៊ី ៖ ក្រោយ​ពី​បាត់​មុខ​នៅ​លើ​ឆាក​សាធារណៈ​ចាប់តាំងពី​ដំណាច់​ខែតុលា​មក វិមាន​ក្រឹម​​ឡាំង​ ប៉ុនប៉ង់​លុប​បំបាត់​ចោល​វិញ​បណ្ដា​ពាក្យ​ចចាមអារ៉ាម ជុំវិញរ​ដ្ឋមន្ត្រី​ការ​បរទេស​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ​។ ការ​បាត់​មុខជា​សាធារណៈ​នេះ​របស់​លោក​ឡាវ​រ៉ូ​វ ​នាំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ការ​ដក​លោក​ចេញពី​តំណែង បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​រៀបចំ​ជាមួយ​សម​ភាគី​អា​មេ​រិ​ក…

ប្រទេស​រុ​ស្ស៊ី ៖ ក្រោយ​ពី​បាត់​មុខ​នៅ​លើ​ឆាក​សាធារណៈ​ចាប់តាំងពី​ដំណាច់​ខែតុលា​មក វិមាន​ក្រឹម​​ឡាំង​ ប៉ុនប៉ង់​លុប​បំបាត់​ចោល​វិញ​បណ្ដា​ពាក្យ​ចចាមអារ៉ាម ជុំវិញរ​ដ្ឋមន្ត្រី​ការ​បរទេស​លោក
​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ​។

ការ​បាត់​មុខជា​សាធារណៈ​នេះ​របស់​លោក​ឡាវ​រ៉ូ​វ ​នាំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ការ​ដក​លោក​ចេញពី​តំណែង បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​រៀបចំ​ជាមួយ​សម​ភាគី​អា​មេ​រិ​ក ការ​ជួប​គ្នា​កំពូល​មួយ​រវាង​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​និង​លោក​ដូ​ណា​ល់​ត្រាំ​នៅ​ក្រុង​ប៊ូ​ដា​ប៉េស្ត​ហុង​គ្រី​។ ការ​ជួប​គ្នា​កំពូល​នោះ​ទីបំផុត​ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​កាលកំណត់​មួយ​។

ប្រឈម​មុខ​នឹង​ការ​ជជីក​សួរ​ពី​រឿង​នោះ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី​ប៉េ​ស្កូវ​អះអាង​នា​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ ថា អ្វី​ៗ​ដំណើរការ​ល្អជា​មួយ​ប្រមុខ​ការទូត​រុ​ស្ស៊ី ​។ លោក​ឡាវ​រ៉ូ​វ​កំពុង​បន្ត​ធ្វើការ​ដោយ​សកម្ម ។ លោក​ចាត់​ទុក​ថា​ ខុស​ទាំងស្រុង​ពាក្យ​ចចាមអារ៉ាម ចេញផ្សាយ​ដោយសារ​ព័ត៌​មាន​បរទេស​ជា​ច្រើន​។ ពេល​មាន​ព្រឹត្តិការណ៍​សាធារណៈ​នានា នោះ​លោក​អ្នក​នឹង​ឃើញ​វត្តមាន​លោក​ឡាវ​រ៉ូ​វហើយ​។

ការ​លេច​ពាក្យ​ចចាមអារ៉ាម​ពី​លោក​ឡាវ​រ៉ូ​វ​កើត​មាន​ពេល​មាន​ភាព​តានតឹង​ខ្លាំង រវាង​ក្រុង​វ៉ា​ស៊ីន​តោន​ និង​ក្រុង​មូ​ស្គូ​។ កាលពី​ដំណាច់​ខែតុលា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​លុប​ចោល​វិញ​ការ​ជួប​គ្នា​របស់​លោក​គ្រោង​ធ្វើ​នៅ​ក្រុង​ប៊ូ​ដា​ប៉េស្ត ជាមួយ​សម​ភាគី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ដោយ​ពន្យល់​ថា​លែង​ចង់​ជួប​គ្នា​ដោយ​អត់​ប្រយោជន៍​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ