ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សិរី​សោភ័ណ​ទទួល​បានស្ពានបេតុង​ឆ្លងស្ទឹង​សិរី​សោភ័ណ​ចំនួន​៤​កន្លែង ​ដើម្បី​​​​សម្រួល​ដល់​ពល​រដ្ឋធ្វើដំណើរ​

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្រុង​សិរី​សោភ័ណ​ទទួល​បាន​អំណោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ស្ពានបេតុង​ឆ្លងស្ទឹង​សិរី​សោភ័ណ​ចំនួន​៤​កន្លែង​ឃើញ​មន្ត្រីជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចុះ​ពិនិត្យ​កាល​ថ្មី​ៗ​នេះ​ស្ថិត​ភូមិ​បី សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។ លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ស្ពាន​ឆ្លងស្ទឹង​សិរី​សោភ័ណ​កាលពីមុន​បាន​ស្ពានឈើ​ចាស់​ដោយ​សភាព​ទ្រុឌទ្រោម​ហើយ​ត្រូវ​បាន​ដាក់​ដោយ​ទឹកជំនន់ ដោយ​ឃើញ​ពី​ការ​លំបាក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្រុង​សិរី​សោភ័ណ​ទទួល​បាន​អំណោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ស្ពានបេតុង​ឆ្លងស្ទឹង​សិរី​សោភ័ណ​ចំនួន​៤​កន្លែង​ឃើញ​មន្ត្រីជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចុះ​ពិនិត្យ​កាល​ថ្មី​ៗ​នេះ​ស្ថិត​ភូមិ​បី សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។

លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ស្ពាន​ឆ្លងស្ទឹង​សិរី​សោភ័ណ​កាលពីមុន​បាន​ស្ពានឈើ​ចាស់​ដោយ​សភាព​ទ្រុឌទ្រោម​ហើយ​ត្រូវ​បាន​ដាក់​ដោយ​ទឹកជំនន់ ដោយ​ឃើញ​ពី​ការ​លំបាក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីតៈ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា​និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​ផ្តល់​ជា​អំណោយ​ស្ពានបេតុង​ឆ្លងស្ទឹង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា​៖​ស្ពានបេតុង​ដែល​ឆ្លងស្ទឹង​សិរី​សោភ័ណ​គម្រោង​សាងសង់​ក្រសួង​អភិវឌ្ឍន៍ជនបទ​និង​ស្ថាបនា​ដោយ​នាយកដ្ឋាន​ផ្លូវលំ​ជនបទ ដែល​មាន​ប្រវែង​៩០​ម៉ែត្រ​និង​ទទឹង​១០​ម៉ែត្រ​និង​ស្ថាបនា​ផ្លូវ​បេតុង​ត​ភ្ជាប់​ក្បាលស្ពាន​សងខាង​ប្រវែង​២០៩​ម៉ែត្រ​និង​ទទឹង​១០​ម៉ែត្រ​កម្រាស់​២​តឹក​ចំណុច​ភូមិ​បី​ត​ភ្ជាប់​ទៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​ត្រូវ​បាន​កសាង​រួចរាល់​និង​ដាក់​ដំណើរ​។

ឯកឧត្តម ប៊ុ​ន ចាន់​វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​បញ្ជាក់​ថា​៖​ក្រុង​សិរី​សោភ័ណ​ទទួល​បាន​អំណោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ស្ពានបេតុង​ឆ្លងស្ទឹង​សិរី​សោភ័ណ​ចំនួន​៤​កន្លែង​មាន​១.​ស្ពាន​ស្ថិត​ភូមិ​.​សង្កាត់​អូរ​អំពិល ២.​ស្ពាន​ឆ្លង​ផ្សារ​រាត្រី​ពី​ភូមិ​បី​ទៅ​ភូមិ​ព្រៃ​ឫស្សី ៣.​ស្ពាន​ពី​ភូមិ​ព្រៃ​ឫស្សី​ត​ភ្ជាប់​ភូមិ​ចក ៤.​ស្ពាន​ស្ថិត​ភូមិ​បី​ត​ភ្ជាប់​ទៅ​ភូមិ​ព្រៃ​ឫស្សី ស្ពានបេតុង​ទាំង​៤​នេះ​ជា​អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ឆ្លងកាត់​និង​ដឹក​កសិផល​ដែល​ជា​ចរន្ត​សេដ្ឋកិច្ច​ដ៍​សំខាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ