ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​ឈឺ អាច​មើល​ដឹង​តាម​រយៈ​នេះ

2 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​មួយ​ចំនួន​ដែល​អាច​ប្រាប់​អ្នក​ថា កូន​តូច​ឈឺ​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​កូន​ពិបាក​បត់ជើងធំ ដោយ​បត់ជើងធំ​ចេញ​មក​រឹង អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​កូន​អាច​នឹង​កើត​មាន​អាកា​រៈ​ក្តៅ​ក្នុង​បាន​។ ដូចនេះ អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​មួយ​ចំនួន​ដែល​អាច​ប្រាប់​អ្នក​ថា កូន​តូច​ឈឺ​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​កូន​ពិបាក​បត់ជើងធំ ដោយ​បត់ជើងធំ​ចេញ​មក​រឹង អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​កូន​អាច​នឹង​កើត​មាន​អាកា​រៈ​ក្តៅ​ក្នុង​បាន​។ ដូចនេះ អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន ព្រោះ​បើ​បន្ត​បត់ជើងធំ​រឹង​ខ្លាំង​បែប​នេះ កូន​នឹង​អាច​ផ្តាសាយ និង​ក្តៅខ្លួន​បាន​។

នៅ​ពេល​ដែល​មុខ​កូន​ឡើង​ក្រហម ត្រចៀក​ក៏​ក្រហម ហើយ​អន្ទះអន្ទែង នៅ​មិន​សុខ អ្នក​គួរតែ​នាំ​កូន​ទៅ​ពិនិត្យ ឬ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន ទើប​អាច​កាត់​បន្ថយ​អាកា​រៈ​មួយ​នេះ​បាន​។

នៅ​ពេល​ដែល​កូន​ស្រាប់តែ​យំ​រករឿង​ខុសធម្មតា មាន​ន័យ​ថា​គេ​កំពុង​តែ​មិន​ស្រួល​ក្នុង​ខ្លួន​។ ដូចនេះ អ្នក​អាច​ធ្វើការ​វាស់​កម្តៅ ឬ​ពិនិត្យ​មើល​ផ្នែក​ផ្សេង​ទៀត ឬ​ក៏​នាំ​ទៅ​មន្ទីរពេទ្យ ទើប​អាច​ព្យាបាល​បាន​ទាន់​ពេល​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​អាកា​រៈទាំង​នេះ ទើប​កូន​មិន​មាន​គ្រោះថ្នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ