ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-បារាំង ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការយោធាទាំងបណ្តុះបណ្តាល និងសង្គ្រោះគ្រោះមហន្តរាយ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ អនុញ្ញាត​ឱ្យ​បេសកកម្ម​អម​បញ្ជាការដ្ឋាន​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​កងកម្លាំង​នៅ​តំបន់​ប៉ូ​លី​នេ​ស៊ី​បារាំង ចូល​ជួប​សម្ដែង​ការ​គួរសម ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​នា​ថ្ងៃរសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ អនុញ្ញាត​ឱ្យ​បេសកកម្ម​អម​បញ្ជាការដ្ឋាន​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​កងកម្លាំង​នៅ​តំបន់​ប៉ូ​លី​នេ​ស៊ី​បារាំង ចូល​ជួប​សម្ដែង​ការ​គួរសម ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​នា​ថ្ងៃរសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ បាន​អនុញ្ញាត​ឱ្យ​លោក​ឧត្តមនាវីទោ ហ្សា​ក់ រី​ខែ​យែ​រ (Jacques RIVIERE )​ទទួល​បន្ទុករ​បេសកកម្ម​អម​បញ្ជាការដ្ឋាន​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​កងកម្លាំងប្រដាប់អាវុធ នៅ​តំបន់​ប៉ូ​លី​នេ​ស៊ី​បារាំង ចូល​ជួប​ពិភាក្សា​ការងារ នៅ​អគ្គ​បញ្ជាការដ្ឋាន ។

ក្នុង​ជំនួប​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​រំឭក​ពី​តួនាទី​របស់​បារាំង ក្នុង​នាម​ជា​ស្ថាបនិក និង​ជា​សហ​ប្រធាន​នៃ​សន្និសីទ​ទី​ក្រុងប៉ារីស ស្តី​ពី​កម្ពុជា ដែល​សម្រេច​បាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ក្នុង​ឆ្នាំ​១៩៩១ និង​ការ​រួមចំណែក​ជា​បន្តបន្ទាប់​របស់​បារាំង​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​លើ​ច្រើន​វិស័យ ។

ឯកឧត្តម ក៏​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​បារាំង និង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​បារាំង ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កម្ពុជា ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នីលើក​ទី​២០ ក្នុង​ឆ្នាំ​២០២៦​ខាង​មុខ​នេះ ។ លើ​វិស័យ​យោធា ឯកឧត្តម អគ្គមេបញ្ជាការ បាន​ថ្លែងអំណរគុណ​ចំពោះ​កងទ័ព​បារាំង ដែល​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិក្ខាកាម​កម្ពុជា លើ​វគ្គ​សិក្សា​ជា​ច្រើន​វគ្គ ជា​ពិសេស​ការ​ជួយ​បណ្តុះបណ្តាល​កង​យោធពលខេមរភូមិន្ទ​សម្រាប់​បេសកកម្ម​ថែរក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ។

ឯកឧត្តម​ជឿជាក់​ថា កងទ័ព​ប្រទេស​ទាំង​ពីរ​ នឹង​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ​តាម​រយៈ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ទប់ស្កាត់​អំពើ​ភេរវកម្ម​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នានា និង​បន្ត​កិច្ច​សហប្រតិបត្តិការ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ ។

ជា​កិច្ច​ឆ្លើយ​តប លោក​ឧត្តមសេនីយ៍ទោ ហ្សា​ក់ រី​ខែ​យែ​រ បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អគ្គមេបញ្ជាការនៃ​កង​យោធពលខេមរភូមិន្ទ ដែល​បាន​ធ្វើការ​កត់សម្គាល់​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ ហើយ​តាម​រយៈ​ការ​លើក​ឡើង​នេះបារាំង និង​កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ