ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើល​រំលង​! រោគ​សញ្ញា​ស្ងាត់​ៗ​នៃ​មហារី.ក​លំពែង ៖ ពិបាក​រំលាយ​អាហារ ស្រក​ទម្ងន់ និង​ការ​ឡើង​លឿង​នៅ​លើ​ស្បែក

3 ម៉ោង មុន

សូម​ប្រុង​ប្រយ័ត្ន ជំងឺខាន់លឿង​លើ​ស្បែក និង​ភ្នែក (Ictère) អាច​ជា​ជំងឺមហារីក​លំពែង​បាន​! ។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។ ក​. អ្វី​ជា​មហារីក​លំពែង?…

សូម​ប្រុង​ប្រយ័ត្ន ជំងឺខាន់លឿង​លើ​ស្បែក និង​ភ្នែក (Ictère) អាច​ជា​ជំងឺមហារីក​លំពែង​បាន​! ។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។

ក​. អ្វី​ជា​មហារីក​លំពែង?

មហារីក​លំពែង ជា​ជំងឺ​កំរ (rare) តែ​កាច​សាហាវ (agressif) ហើយ​ភាគច្រើន​កើត​លើ​មនុស្ស​ប្រុស​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ​។ ៨០%​នៃ​ជំងឺ​នេះ ភាគច្រើន​កើត​នៅ​ក្បាល​លំពែង​ជាង​ខ្លួន​និង​កន្ទុយ​លំពែង​។

ខ​. មូលហេតុ និង​កត្តារួម​ផ្សំ (Causes et facteur de risque)

គេ​នៅ​មិន​ទាន់​រក​ឃើញ​អំពី​មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺមហារីក​លំពែង​នេះ​នៅឡើយ​ទេ ប៉ុន្តែ​មាន​កត្តារួម​ផ្សំ​មួយ​ចំនួន​ដែល​អាច​បង្ក​អោយ​មាន​ជំងឺមហារីក​នេះ​៖

– ទឹកនោមផ្អែម

– រលាក​លំពែង​រ៉ាំរ៉ៃ

– ស្រា និង​បារី

– អាហារ​សំបូរ​ទៅ​ដោយ​ខ្លាញ់ និង​សាច់សត្វ

– និង​កត្តា​ដំណពូជ​ផ្សេង​ៗ​ទៀត

គ​. រោគ​សញ្ញា

– គេ​ពិបាក​នឹង​ឃើញ​រោគ​សញ្ញា​ជាក់លាក់​ណាស់ វា​កើតឡើង​ដោយ​ស្ងៀមស្ងាត់ ហើយ​អ្នកជំងឺ​អាច​ឈឺ​នៅ​ចុងដង្ហើម ដែល​ធ្វើ​អោយ​អ្នកជំងឺ​មិនសូវ​ឃ្លាន ឬ​ថយ​ចំណង់​អាហារ​។

– អាច​រាគ​មួល

– មាន​ទឹកនោមផ្អែម

– ឡើង​លឿង នៅ​លើ​ស្បែក និង​ភ្នែក

– ស្រក​ទម្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ