ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកំពត​ណែនាំ​អភិបាលក្រុង​ទាំង​ពីរ​ឱ្យ​បន្ត​ខិតខំ​ដឹកនាំ​រៀបចំ​ក្រុង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត

54 នាទី មុន
  • កំពត

ខេត្តកំពត ៖ នេះ​ជា​ការ​ក្រើនរំលឹក​របស់​លោក​អភិបាល​ខេត្តកំពត ដល់​លោក​អភិបាលក្រុង​ពីរ​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ការ​ដឹកនាំ គឺ​កំពត និង​ក្រុង​បូកគោ ហើយ​ក្រុង​ទាំង​ពី​នេះ គឺជា​បេះដូង​របស់​ខេត្ត ពិសេស​ក្រុង​កំពត​ផ្ទាល់​តែ​ម្តង ដែល​ទាមទា​ឲ្យ​អភិបាលក្រុង​ទាំង​ពីរ​បន្ត​ការ​យកចិត្តទុកដាក់​ខ្ពស់…

ខេត្តកំពត ៖ នេះ​ជា​ការ​ក្រើនរំលឹក​របស់​លោក​អភិបាល​ខេត្តកំពត ដល់​លោក​អភិបាលក្រុង​ពីរ​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ការ​ដឹកនាំ គឺ​កំពត និង​ក្រុង​បូកគោ ហើយ​ក្រុង​ទាំង​ពី​នេះ គឺជា​បេះដូង​របស់​ខេត្ត ពិសេស​ក្រុង​កំពត​ផ្ទាល់​តែ​ម្តង ដែល​ទាមទា​ឲ្យ​អភិបាលក្រុង​ទាំង​ពីរ​បន្ត​ការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ដឹកនាំ​រៀបចំ កែ​លម្អ និង​អភិវឌ្ឍ​ឲ្យ​កាន់តែ​ស្អាត​ទាក់ទាញ ហើយ​ធានា​ដល់​ភាព​សុខសាន្ត និង​ភាព​កក់ក្តៅ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​ក្នុង​មួយ​នេះ​ផង​ដែរ​។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច លោក​អភិបាលក្រុង​កំពត​ទៅ​ជា​អភិបាលក្រុង​បូកគោ និង​ផ្ទេរ​លោកស្រី​អភិបាលក្រុង​បូកគោ មក​ជា​អភិបាលក្រុង​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២​ខែ មីនា ឆ្នាំ​២០២៦ នៅ​សាលសន្និសីទ​បូកគោ ខេត្តកំពត លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​លើក​ឡើង​ថា ការ​ផ្លាស់​ប្តូរ និង​ផ្ទេរតំណែង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត គឺជា​រឿង​ធម្មតា​សម្រាប់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​របស់​រដ្ឋ ដើម្បី​ដោះ​ដូរ​នូវ​បទ​ពិសោធន៍ និង​រួម​គ្នា​បន្ត​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។ យ៉ាងណាមិញ ការ​ផ្ទេរ​ភារកិច្ច​របស់​លោក​អភិបាលក្រុង​កំពត និង​លោកស្រី​អភិបាលក្រុង​បូកគោ​នា​ពេល​នេះ ក៏​ដូច​គ្នា​ដែរ ដូច្នេះ​សូម​លោក និង​លោកស្រី​អភិបាលក្រុង​ទាំង​ពីរ ចេះ​ពិភាក្សា សួរនាំ​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ចំណុច​ណាមួយ ឬ​ការងារ​ណាមួយ ដែល​សេសសល់​ត្រូវធ្វើ​បន្ត ឲ្យ​បាន​ច្បាស់លាស់ ។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​: ខេត្តកំពត​មាន​ភូមិសាស្ត្រ​អំណោយផល ហើយ​មាន​ក្រុង​ពីរ​ដែល​មាន​សក្តានុពល​ខ្លាំង​ដូច​គ្នា ហើយ​លោក​ជឿជាក់​ថា លោក និង​លោកស្រី​អភិបាលក្រុង​ទាំង​ពីរ នឹង​បន្ត​ខិតខំ​ដឹកនាំ រៀបចំ និង​អភិវឌ្ឍន៍​ក្រុង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​ផ្តល់​ជូន​នូវ​ភាព​សុខសាន្ត និង​កក់ក្តៅ ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ដែល​មក​លេង និង​ស្នាក់​នៅ​ក្រុង​ទាំង​ពីរ​។ លោក​អភិបាលខេត្ត បាន​លើកទឹកចិត្ត​ឲ្យ​អភិបាលក្រុង​ទាំង​ពីរ ត្រូវធ្វើ​ជា​មេដឹកនាំ​គំរូ សម្រាប់​មន្ត្រី និង​ប្រជាជន​។

សូម​បញ្ជាក់​ថា លោកស្រី ងឹ​ន ផល​រ័​ត្ន ជា​អភិបាលក្រុង​បូកគោ​ដំបូង​គេ បន្ទាប់​ពី​ក្រុង​នេះ​ត្រូវ​បាន​បង្កើត​កាលពី​ជាង​៤​ឆ្នាំ​មុន ខណៈ​ដែល​លោក លាង រឿ​ន​សុធី បាន​បម្រើ​ការងារ​ជា​អភិបាលក្រុង​កំពត​គ្រប់​ពីរ​អាណត្តិ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ