ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កែ​ច្នៃ​វល្លិរពាក់​​របស់​អ្នកស្រុក​អង្គរ បន្ត​ចំណេះដឹង​ដល់​អ្នក​ជំនាន់​ក្រោយ ក្នុង​សហគមន៍​ព្រៃឈើ​មក​ពី​ខេត្តពោធិសាត់ និងខេត្តកំពង់ធំ

54 វិនាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ក្រុម​ប្រជា​សហគមន៍​ព្រៃឈើ​មក​ពី​ខេត្តពោធិសាត់ និង ខេត្តកំពង់ធំ បាន​ទទួល​ចំណេះដឹង​ពី​ការ​កែ​ច្នៃ​វល្លិ​រពាក់​ចេញ​ជា​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ពី​ដូន​ចាស់​នៅ​តំបន់​អង្គរ ខេត្តសៀមរាប ដើម្បី​បន្ត​ចែករំលែក​ទៅ ដល់​អ្នក​ជំនាន់​ក្រោយ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់ បង្កើត​មុខរបរ​បន្ថែម…

ខេត្ត​សៀម​រា​ប ៖ ក្រុម​ប្រជា​សហគមន៍​ព្រៃឈើ​មក​ពី​ខេត្តពោធិសាត់ និង ខេត្តកំពង់ធំ បាន​ទទួល​ចំណេះដឹង​ពី​ការ​កែ​ច្នៃ​វល្លិ​រពាក់​ចេញ​ជា​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ពី​ដូន​ចាស់​នៅ​តំបន់​អង្គរ ខេត្តសៀមរាប ដើម្បី​បន្ត​ចែករំលែក​ទៅ ដល់​អ្នក​ជំនាន់​ក្រោយ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់ បង្កើត​មុខរបរ​បន្ថែម កាត់​បន្ថយ​ចំណាកស្រុក និង​ចូលរួម​អភិរក្ស​អនុ​ផល​ព្រៃឈើ តាម​រយៈ​អង្គការ​កម្មវិធី​ផ្លាស់​ប្តូរ​បទ ពិសោធន៍​អនុ​ផល​ព្រៃឈើ​កម្ពុជា ដោយ​មាន ការ​ចូលរួម​ពី​ដូន​ចាស់​ដែល​មាន​ជំនាញ​តាំងពី​ដូនតា​មក ក្នុងភូមិ​ព​ពិស សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប​។

ប្រជា​សហគមន៍ បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ការ​ទទួល​បាន​ជំនាញ​ថ្មី​នេះ ដោយ​ពួក គាត់​យល់​ឃើញ​ថា ការ​ចាប់​យក​ជំនាញ​កែ​ច្នៃ​វល្លិ​រពាក់​ជា​វត្ថុ​ប្រើប្រាស់ អាច​ក្លាយជា​មុខរបរ​ប្រចាំ​ថ្ងៃ​ដ៏​សំខាន់ ជា​ពិសេស​គឺ​ការ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក និង​ជួយ​អភិរក្ស​មុខ​ជំនាញ​កែ​ច្នៃ​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ​នេះ នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់ ខណៈ​ដែល​ជំនាញ​នេះ​មិនសូវ​មាន​អ្នក​បន្តវេន​។ សម្ភារ​ដែល​ធ្វើ​ពី​វល្លិ​រពាក់ មាន​សារៈសំខាន់​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​មាន​ទីផ្សារ​ខ្ពស់​ដូច​ជា​នៅ​តាម​សណ្ឋាគារ និង​ជា​វត្ថុ​អនុស្សាវរីយ៍​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​។

លោក ដួង សា​រឿ​ន មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ការ​ចាប់​យក ចំណេះដឹង​ពី​ការ​កែ​ច្នៃ​វល្លិ​រពាក់​នេះ ពិតជា​មាន ប្រយោជន៍​សម្រាប់​សហគមន៍ ក្នុង​ការ​ចូល រួម ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ បង្កើន​មុខរបរ​ការ ងារ និង​ជា​ពិសេស​បាន​ជួយ​អភិរក្ស ព្រមទាំងជំរុញ​ការ​ដាំ​វល្លិ​រពាក់​នៅ​ក្នុង​សហគមន៍​ឱ្យ​កាន់ តែ​ច្រើន​ឡើង​ ។​ បច្ចុប្បន្ន​នេះ វល្លិ​រពាក់​មិន​មាន ការ​ខ្វះខាត​នោះ​ទេ​ហើយ​លោក​គាំទ្រ​យ៉ាង​ពេញ ទំហឹង​ចំពោះ​ប្រជា​សហគមន៍​ដែល​បាន​រៀន​ជំនាញ​កែ​ច្នៃ​ជា​វត្ថុ​មាន​តម្លៃ​ចេញពី​វល្លិ​រពាក់​នេះ​ព្រោះ​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​កាប់​នៅ​ក្នុង​ព្រៃ ។

លោក ស៊ឹ​ម ប៊ុ​ន​ធឿ​ន ប្រធាន​អង្គការ​កម្មវិធី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​អនុ​ផល​ព្រៃឈើ​កម្ពុជា បាន​បង្ហាញ​ថា គោលបំណង​នៃ​ការ​ផ្តល់​ជំនាញ​នេះ គឺ​ដើម្បី​ផ្តល់​នូវ​គំនិត និង​វិធីសាស្ត្រ​កែ​ច្នៃ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ សម្រាប់​ការ​ចូល​ទៅ​កាន់​ទីផ្សារ ជា​ពិសេស​ទីផ្សារ​ទេសចរណ៍​។ ការ​បណ្តុះបណ្តាល​នេះ ក៏​ដើម្បី​បង្កើន​ការ​យល់​ដឹង​បន្ថែម​ទៀត​ដល់​សហគមន៍​លើ​ជំនាញ ដែល​អាច​បន្ត​ទៅ​កាន់​គណៈកម្មការ​សហគមន៍​ផ្សេង​ទៀត ក្នុង​ការ​ទទួល​បាន​ចំណេះដឹង​លើ​ការ​កែ​ច្នៃ​។

លោក​បាន​បញ្ជាក់​ថា រពាក់​អាច​កែ​ច្នៃ​ចេញ​ជា​ផលិតផល​ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា​៖ ខេ​ង កញ្ជើ បង្គីត្រក​ត្រី ជាល​ហាល​ត្រី ផើង​​ផ្កា ជើងពាន ឈុត​​សាឡុង​ រង្វេលឆ្នាំង ធុងសំរាម មួក កន្ទេល និង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​ទៀត ដែល​សម្ភារ​ទាំងនេះ ត្រូវ​បាន​រៀបចំ​ផលិតផល​ទាំងនោះ​ក្លាយជា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដ៏​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត ។

សូម​បញ្ជាក់ ថា ពួក​គាត់ បាន​នាំ​គ្នា ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​កាប់​រពាក់​យក​មក​ហាល​ថ្ងៃ រួច​លួស​យក​ភ្នែក​ចេញ ហើយ​យក​មក​ក្រង​ធ្វើ​ជា​ក​ន្ទ្រ​ក ជាល ខេ​ង កញ្ជើ បង្គំ ត្រក​ត្រី ជាល​ហាល​ត្រី ផើង​ផ្កា ជើង​ពាន ឈុត​​សាឡុង​ រង្វេលឆ្នាំង ធុងសំរាម មួក កន្ទេល និង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ