ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ… មិនដឹង​ចាំតាំងកាលទេ គ្រាន់តែរថភ្លើងមកដល់ ស្ទុះចូល​​ភ្លាម​

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំងមួយ​ ក្រោយពីយុវជន​​ម្នាក់​ត្រូវ​​បាន​គេ​ឃើញ​​រត់​ទៅឈរលើ​ផ្លូវ​ដែក ខណៈ​ពេល​​​រថភ្លើងបើក​មកបណ្តាល​ឱ្យ​​កិន​​​ស្លាប់​យ៉ាង​អាណោច​អាធ័ម កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ សីហា នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំងមួយ​ ក្រោយពីយុវជន​​ម្នាក់​ត្រូវ​​បាន​គេ​ឃើញ​​រត់​ទៅឈរលើ​ផ្លូវ​ដែក ខណៈ​ពេល​​​រថភ្លើងបើក​មកបណ្តាល​ឱ្យ​​កិន​​​ស្លាប់​យ៉ាង​អាណោច​អាធ័ម កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ សីហា នេះ ស្ថិត​ត្រង់​ចំណុច​ខាងកើត​រង្វង់​​មូល​ទួល​គោក ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើត្រូវស្គាល់​ឈ្មោះ​សន សុ​វ​ឌ្ឍ​កា អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​​៧៤ ផ្លូវ​៣១៧ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គឺ​បាន​ឃើញ​រថភ្លើង​​​ធ្វើ​ដំណើរ​ចេ​ញពី​រាជធានី​ភ្នំពេញ​មក ។ លុះ​​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជន​រង​គ្រោះ​ក៏​​​រត់​ចូលភ្លាមតែម្តង ដោយគ្មាន​អ្នក​ណាម្នាក់​អា​ចឃាត់​ទាន់ឡើយ ។ ​

ទាក់ទិន​​ករណី​​នេះ ត្រូវ​បាន​អ្នក​ស្គាល់​ប្រាប់​​ថា ជនរងគ្រោះ​ជាមនុស្សញៀនថ្នាំម្នាក់ ​ហើយ​​អាច​ដោយសារ​​​បែក​​ថ្នាំហើយ ​ទើប​រត់​ចូល​​​រថភ្លើង​កិន​ស្លាប់​បែបនេះ។ បច្ចុប្បន្ន អាជ្ញា​ធរមាន​សមត្ថកិច្ច កំពុង​អន្តរាគមន៍​នៅ​កន្លែង​​កើតហេតុ ។

អត្ថបទសរសេរ ដោយ