ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ស្រប​ផ្លូវជាតិលេខ​៤នឹង​ក្លាយជាតំបន់ឧស្សាហកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ដាក់​ឲ្យ​ដំណើរការ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ កាលពី​ចុងឆ្នាំ​២០១៥ បាន​និង​កំពុង​ជំរុញ និង​ព​ន្លឿ​ន​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​រៀបចំ​ឲ្យ​តំបន់​ស្ថិត​នៅ​ស្រប​តាម​ផ្លូវជាតិ​លេខ​៤ ពី​រាជធានី​ភ្នំពេញ​ដល់​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់ឧស្សាហកម្ម ខណៈ​បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ ការ​ដាក់​ឲ្យ​ដំណើរការ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ កាលពី​ចុងឆ្នាំ​២០១៥ បាន​និង​កំពុង​ជំរុញ និង​ព​ន្លឿ​ន​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​រៀបចំ​ឲ្យ​តំបន់​ស្ថិត​នៅ​ស្រប​តាម​ផ្លូវជាតិ​លេខ​៤ ពី​រាជធានី​ភ្នំពេញ​ដល់​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់ឧស្សាហកម្ម ខណៈ​បច្ចុប្បន្ន កា​រត​ភ្ជាប់​រវាង​រាជធានី​ភ្នំពេញ និង​ទីរួមខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​បញ្ចប់​រួចរាល់ និង​កំពុង​បន្ត​ត​ភ្ជាប់​ជាមួយ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​កំពុង​មានការ​រីក​ចម្រើន​លឿន ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ធនាគារពិភពលោក​ក៏​បាន​ផ្ដល់​ឥណទាន​១១០​លាន​ដុល្លារ សម្រាប់​ផែនការ​ពង្រីក​ផ្លូវ​នេះ​ពី​ទំហំ​៧​ម៉ែត្រ ដល់​១១​ម៉ែត្រ​នា​ពេល​ខាង​មុខ​ផង​ដែរ ។
បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​នឹង​រៀបចំ​ស្ថាបនា​ឡើង​វិញ និង​ពង្រីក​ផ្លូវជាតិ​លេខ​៤ នា​ពេល​ខាង​មុខ​នេះ ដើម្បី​សម្រួលការ​ដឹក​ជញ្ជូន ពិសេស ជួយ​ធ្វើ​ឲ្យ​តំបន់​លិច​ទឹកជំនន់​នា​តំបន់​ស្ទឹង​សំរោង និង​ស្ទឹង​អូរ​គគីរ ស្ថិត​ក្នុងស្រុក​កំពង់​សិលា មិន​ប្រឈម​នឹង​ការ​លិច​ទឹកជា​ថ្មី ។ ជាមួយ​គ្នា​នេះ ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​កំឡុង​ខែវិច្ឆិកា​ខាង​មុខ​ផង​ដែរ ។
ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា បាន​ថ្លែង​ថា តាម​ផែនការ​និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល តំបន់​ផ្លូវជាតិ​លេខ​៤​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយជា​តំបន់ឧស្សាហកម្ម ដោយសារ​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​ពិសេស​មួយ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​ជា​តំបន់ឧស្សាហកម្ម​ពិសេស ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥​។
លោក​បន្ត​ថា ៖« ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ធំ​ទី​២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ ដោយសារ​សក្តានុពល​ជា​ច្រើន ដែល​បាន​ធ្វើ​ឲ្យ​ខេត្ត​នេះ​កំពុង​មាន​ភាព​រីក​ចម្រើន​យ៉ាង​លឿន »​។ ខេត្ត​ព្រះ​សី​ហនុមាន​សក្តានុពល​សំខាន់​ៗ​ជា​ច្រើន ដូច​ជា ទី​១ មាន​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​នៅ​កម្ពុជា ។ ទី​២ មានការ​ត​ភ្ជាប់​បណ្តាញ​ផ្លូវដែក ។ ទី​៣ មាន​ព្រ​លាន​យន្តហោះ​លំដាប់​អន្តរជាតិ ដែល​បាន​និង​កំពុង​ពង្រីក ។ ទី​៤ មានការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ជា​លើក​ទី​១ រវាង​រាជធានី​ភ្នំពេញ​និង​ខេត្ត​នេះ និង​ទី​៥ មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត ដែល​បាន​ធ្វើ​ឲ្យ​ខេត្ត​នេះ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល ។
អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា​ស៊ឹ​ម សុរិយា បាន​ថ្លែង​ថា ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​ត្រូវ​ចំណាយធនធាន​ជា​ច្រើន​ទៀត ដើម្បី​ពង្រីក ក៏​ដូច​ជា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ និង​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ ។
លោក​បន្ត​ថា ៖« ដើម្បី​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​ចម្រើន​ថែម​ទៀត កម្ពុជា​ត្រូវការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​លំដាប់​ថ្មី » ។ រាជរដ្ឋាភិបាល​បាន​កំណត់​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​គ្រប់គ្រង​ដោយ​រដ្ឋបាល​ពិសេស ហើយ​នៅ​ចុងឆ្នាំ​២០១៨​នេះ ខេត្ត​ព្រះ​សីហ​នុ នឹង​បង្កើត​ក្រុង​មួយទៀត គឺ​ទីក្រុង​កោះ​រ៉ុ​ង (​ក្រុង​កោះ​រ៉ុ​ង​) ដើម្បី​គ្រប់គ្រង​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់ និង​ទិស​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ។ ទន្ទឹម​នឹង​នេះ ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយទៅជា​ក្បាល​នាគ​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ