ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Robson ឈ្នះជុំបើកឆាក Family Circle Cup

11 ឆ្នាំ មុន

នាង​ Laura Robsonបាន​ក្លាយ​ជា​កីឡាការិនី​វាយ​កូន​បាល់​លំ​ដាប់​ទី​១​ប្រ​ចាំ​ប្រ​ទេស​អង់​គ្លេស​បន្ទាប់​ពី​នាង​ដណ្តើម​បាន​ជោគ​ជ័យ​ក្នុង​ជុំ​ទី​១​កម្ម​វិធី WTA Family Circle Cupនៅក្រុង Charleston រដ្ឋ​សៅ​កា​រ៉ូ​រី​ណា​ សហ​រដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​អង្គារ​ទី​២​ខែ​មេសា។​

ស្ថិត​ក្នុង​វ័យ​ទើប​១៩​ឆ្នាំ កីឡាការិនី​អង់​គ្លេស​រូប​នេះ​បាន​ប្រើ​ពេល​អស់​៧៤​នា​ទី​បំ​បាក់​បាន​គូ​ប្រ​កួត​ជាតិ​អេស្ប៉ាញ​ Estrella Cabeza Candela​​ក្នុង​លទ្ធផល ៦-២​និង​៦-២ ។​ វាជា​​ការ​ប្រ​កួត​ក្នុង​ជុំ​ទី​១​លើ​ទី​លាន​ក្រុង Charleston លើក​ដំ​បូង​របស់​នាង​ហើយ ។​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ នៅ​ទី​ក្រុង​ម៉ៃ​អា​មី​ នាង Robson​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រ​កួត​វាយ​គូ​កម្ម​វិធី Sony Open ហើយ​នោះ​គឺ​ជា​ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អ​របស់​នាង​សម្រាប់​ដណ្តើម​យក​ជ័យ​ជម្នះ​ក្នុង​កម្ម​វិធី​នេះ ។

នៅ​ជុំ​បន្ទាប់​ នាង​នឹង​ជួប​ប្រ​កួត​ជា​មួយ​កីឡាការិនី​កាណា​ដា Eugenie Bouchard ។ ឯលទ្ធផល​គូ​ផ្សេង​ទៀត​មាន ៖ កីឡាការិនី​ម្ចាស់​ផ្ទះ​ស៊េរី​ណា វី​លៀម​យក​ឈ្នះ​កី​ឡាការិនី​អុី​តា​លី Camila Giorgiក្នុង​លទ្ធផល​ ៦-២​និង​៦-៣​ខណៈ​នាង​ជេលី​ណា ជែន​កូ​វិច​យក​ឈ្នះ​នាង​មេឡា​នី អូ​ឌីន​ក្នុង​លទ្ធផល ៦-៤,៥-៧​និង ៦-៤ ៕