កសិករ​ម្នាក់​ដាំ​បន្លែ​រក​ប្រាក់​ចំណូល​បាន ២​លាន​រៀល​ទៅ​៤​លាន​រៀល​ក្នុង​១​ខែ


ខេត្ត​ប៉ៃលិន ៖ កសិករ​មួយ​ចំនួន​អាច​រកបាន​ប្រាក់​ចំណូល​ប្រចាំខែ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយ​ការ​ដាំ​បន្លែ​តែ​មួយ​មុខ​ប៉ុណ្ណោះ ទោះបីជា​ទីផ្សារ​បន្លែ​ពេល​ខ្លះ​មានការ​ធ្លាក់​ចុះ​បន្តិច​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​អាច​ដាំ​យក​ទៅ​លក់ដូរ​នៅ​ផ្សារ​បាន​ប្រាក់​ប្រចាំ​ថ្ងៃ​មិន​ព្រួយបារម្ភ​ពី​ការ​ខ្វះ​ខា ត​អ្វី​នោះ​ឡើយ​។ ជាក់ស្តែង​កសិករ ដែល​រស់នៅ​ក្នុងភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ជា​ច្រើ ន​នាក់ បាន​ដាំ​បន្លែ​ត្រសក់ សណ្តែកកួរ ស្ពៃក្រញាញ់ សាឡាដ ត្រកួន ស្លឹក​ខ្ទឹម​ជាដើម ដោយ​អ្នកខ្លះ ប្រមូល​ផល​ជា​បណ្តើរ​ៗ និង​ខ្លះ​ទៀត​ចាប់ផ្តើម​កាប់​ដី​ដាក់​ដាំ​ជា​បន្តបន្ទាប់​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ពី បុរស​ម្នាក់​ឈ្មោះ តេ​ង សុង អាយុ​៥៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ មាស ណាត អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​វាលវង់ បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​គាត់​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ការ​ដាំ​បន្លែ​លក់​នោះ​ទេ ក្នុង​នោះ​មាន​ត្រកួន សាឡាដ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ និង​ស្លឹក​ខ្ទឹម​ជាដើម​។ គាត់​បន្ត​ទៀត​ថា ការ​ដាំ​បន្លែ​របស់​គាត់​នេះ ខួបប្រាំងខួបវស្សា ដោយ​មិន​មាន​ពេល​សម្រាក​ឡើយ បន្ទាប់​ពី​ដាំ​បន្លែ​មួយ​នេះ​ជិត​បាន​ប្រមូល​ផល គាត់​ចាប់ផ្តើម​កាប់​ដី​ដាក់​ដាំ​បន្លែ​ផ្សេង​ទៀត លុះ​ដក​ស្ពៃ​ជិត​អស់ បន្លែ​ដែល​គាត់​ដាំ​បន្តបន្ទាប់​ពីក្រោយ​គ្នា ក៏​បាន​ដក​លក់​នៅ​ឯ​ផ្សារ​ជា​ហូរហែ​ផង​ដែរ​។

គាត់​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ បន្លែ​ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​បន្តិច ដោយ​ត្រកួន​១​គីឡូក្រាម លក់​បាន​ត្រឹមតែ​២.០០០​រៀល​ប៉ុណ្ណោះ ហើយ​សណ្តែកកួរ​១​គីឡូក្រាម​ក៏​តម្លៃ​២០០០​រៀល​ដូច​គ្នា ព្រោះ​មាន​ឈ្មួញ​នាំ​ចូល​បន្លែ​មក​ពី ខេត្តបាត់ដំបង​ជា​ច្រើន​ថែម​ទៀត​។ លើស​ពី​នេះ បើ​នៅ​រដូវ​ដែល​អត់​សូវ​មាន​គេ​ដាំ​ច្រើន គាត់​អាច​ដក​សាឡាដ​លក់​ឱ្យ​ឈ្មួញ​ក្នុង​១​គីឡូក្រាម​៣.៥០០​ទៅ​៤.០០០​រៀល ដោយ​ជួនកាល​គាត់​អាច​រក​ប្រាក់​ចំណូល​បាន​១​ថ្ងៃ​២០​ទៅ​៣០​ម៉ឺន​រៀល​ឯណោះ​។ ដូច្នេះ​ក្រៅពី​ការ​ដាំ​បន្លែ​លក់ គាត់​គ្មាន​មុខរបរ​អ្វី​ធ្វើ​ច្រើន​ជាង​នេះ​ទេ ដោយ​បន្លែ​របស់​គាត់​ដា ក់​ជីលា​មក​គោ​សុទ្ធសាធ អត់​មាន​ប្រើ​ជីគីមី​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នោះ​ឡើយ ហើយ​គាត់​ក៏​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ទទួល​រងគ្រោះថ្នាក់​ដោយសារ​តែ​ហូប​បន្លែ មាន​ជាតិ​ថ្នាំពុល ឬ​សារធាតុ​គីមី​នោះ​ឡើយ ។

ជា​សំណាងល្អ តាំងពី​ចេះ​ដាំ​បន្លែ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​បញ្ហា​អ្វី​ចោទ ពាក់ព័ន្ធ​នឹង​សត្វល្អិត​ស៊ី​បំផ្លាញ​នោះ​ឡើយ ព្រោះ​គាត់​បាន​ទៅ​រៀន​ពី​របៀប​កំចាត់​សត្វល្អិត​ពី​មន្ទីរ​កសិកម្ម មាន​បញ្ហា​តែ​ខណ​:​ពេល​មេឃ​ធ្លាក់​ភ្លៀង​ជោគ​ជាំ​ខ្លាំង​ពេក បណ្តាល​ឱ្យ​រលួយ​ខូចខាត​ខ្លះ​ដែរ​។ ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ មាន សុភាព អាយុ​៥៤​ឆ្នាំ បាន​ដាំ​បន្លែ​ដូច​បុរស​ខាងលើ​ដែរ ដោយ មុន​ដំបូង​គាត់​កាប់​ដី​ធ្វើ​ជា​រង រួច​ដាក់​ហាល​ឱ្យ​ងាប់​ស្មៅ​បន្តិច បន្ទាប់​មក​ក៏​ចាប់ផ្តើម​រោយ​កម្ទេច​លាម ក​គោ​នៅ​តាម​រង​នីមួយ​ៗ ហើយ​ក៏​ចាប់ផ្តើម​ដក​កូន​ស្ពៃ និង​ឡា​ដម​ក​ដាក់​ដាំ​។

គាត់​បន្ត​ទៀត​ថា ការ ដាំ​បន្លែ​លក់​នេះ ពិតជា​ជួយ​ទ្រទ្រង់​ជីវភាព​របស់​គាត់​មួយ​ចំនួន ខណៈ​ការ​ដាំពោត និង​ដំឡូង​មី​មិន​ទា ន់​ដល់​ពេល​ប្រមូល​ផល គាត់​បាន​លក់​បន្លែ​សម្រាប់​យក​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដោយ​ក្នុង​១​ថ្ងៃ​ៗ អាច​រកបាន​ចំណូល​ពី​២០​ទៅ​៣០​ម៉ឺន​រៀល​ផង​ដែរ​។

គាត់​បន្ត​ទៀត​ថា ការ​ដាំ​បន្លែ​នេះ​មាន​រយ​:​ពេល​ខ្លី ដោយ​បន្លែ​ត្រកួន​ដាំ​ត្រឹម​រយៈពេល​១៥​ទៅ​២០​ថ្ងៃ អាច​ដក​លក់​ឱ្យ​ឈ្មួញ​នៅ​ផ្សារ រីឯ​បន្លែ​ស្ពៃ ឬ​សាឡាដ ដាំ​រយៈពេល​៣៥​ទៅ​៤០​ថ្ងៃ ក៏​អាច​ប្រមូល​ផល​បេះ​លក់​ឱ្យ​ឈ្មួញ​នៅ​ផ្សារ​ដែរ​។ គាត់​បញ្ជាក់​ថា ដើម្បី​ឱ្យ​បន្លែ​របស់​គាត់​អាច​ដក​លក់​បាន​រាល់ថ្ងៃ គាត់​ដាំ​ឆ្លាស់គ្នា​ជា​បន្តបន្ទាប់ ដូច​ជាក​សិ ករ​នៅ​ខាងលើ​នោះ​ដែរ ដោយ​ការ​ដាំ​បន្លែ​របស់​គាត់​សរុប​ទាំងអស់​ជិត​២០​រង​ឯណោះ ហើយ​បើ​សិ ន​ជា​មេឃ​អត់​មាន​ភ្លៀង​គាត់​បូមទឹក​ស្រះ​នៅ​ក្បែរ​នោះ​ស្រោច​ជា​រឿយ​ៗ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ