ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កា.ប់​ដើម​ស្វាយ​ចោល​អស់ កសិករ​ម្នាក់​ដាំ​ដំណាំ​ពោតក្រហម ទទួល​បាន​ផល​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់

4 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​កសិករ​មួយ​គ្រួ​សារ​រស់នៅ​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​កសិករ​មួយ​គ្រួ​សារ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​សម្រេចចិត្ត​កាប់​ដើម​ស្វាយ​ចោល​រាប់រយ​ដើម​អស់ពី​ក្នុង​ចម្ការ រួច​ងាក​ទៅ​ដាំ ដំណាំ​ពោតក្រហម​វិញ ដោយ​លទ្ធផល​នឹក​ស្មាន​មិន​ដល់ ខណ​:​ដល់​ពេល​ប្រមូល​ផល ស្រា​ប់​តែ​ទិន្នផល​ដំណាំ​នេះ មានការ​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗទ្វេរ​ដង ដែល​ធ្វើ​ឱ្យ​គាត់​អាច​លក់​បាន​ចំណេ​ញយ​ក​ថវិកា និង​យក​ទៅ​សងបំណុល​គេ​។

បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់ ឈ្មោះ ខៀវ ខែ​ត ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​​កោះសន្តិភាព​​ដឹង​ថា បន្ទាប់​ពី​ដំណាំ​ស្វាយកែវ​រមៀត​មិនសូវ​មាន​តម្លៃ​ល្អលើ​ទីផ្សារ​ ទើប​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ គាត់​ក៏​បាន​សម្រេចចិត្ត​កាប់​ចោល​អស់ពី​ក្នុង​ចម្ការ រួច​ក៏​ចាប់ផ្តើម​ដាំពោត​ក្រហម​ចំនួន​៤​ហិ​កតា​នៅ​លើ​ដីចម្ការ​នេះ​តែ​ម្តង ស្ថិត​នៅ​ត្រង់​ចំណុច​ខក​មូស ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។ គាត់​បន្ត​ទៀត​ថា ការ​ប្រមូល​ផល​ពោត​របស់​គាត់ បាន​ដឹក​លក់​ជា​បន្តបន្ទាប់ ដោយ​សរុប​ទិន្នផល​បាន​ជាង​៣០​តោន​ហើយ ក៏​ជួល​កម្មករ​ឱ្យ​កាច់​ក្នុង​១​ធុង​ស្ពេ​ត្រូ ទម្ងន់​ជាង​១០​គីឡូក្រាម តម្លៃ​១០០០​រៀល គឺ​ជួល​កម្មករ​ជាង​១០​នាក់​ក្នុង​១​ថ្ងៃ​។

គាត់​បញ្ជាក់​ទៀត​ថា កាលពីមុន ខណ​:​ពេល​ដែល​មិន​ទាន់​កាប់​ដើម​ស្វាយ​ចោល ដីចម្ការ​របស់​គាត់​ហាក់ដូចជា​អត់​សូវ​មាន​ជីវជាតិ លុះ​ក្រោយ​ពី​ដុត​ដើម​ស្វាយ​ងាប់​នៅ​ក្នុង​ចម្ការ រួច​ដាំពោត​ក្រហម ស្រាប់តែ​ទទួល​បាន​ទិន្នផល​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​។ ដូច្នេះ ក្រោយ​ពី​ប្រមូល​ផល​ពោតក្រហម​នេះ​រួច គាត់​នឹង​បន្ត​ដាំ​ដំណាំ​ពោតក្រហម​នេះ​ម្តងទៀត ហើយ​គាត់​នឹង​ប្តូរ​ទៅ​ដាំ​ដំណាំ​ដំឡូង​មី​វិញ​ម្តង​ដែរ ដើម្បី​ឱ្យ​ដី​នៅ​រក្សា​គុណភាព​ល្អ​ដដែល​។ រីឯ​ពូជ​ពោតក្រហម​ក៏​គាត់​ទិញ​ពូជ​ដែល​ល្អ​ផង​ដែរ ដោយ​យក​មក​ពី ប្រទេស​វៀតណាម ក្នុង​១​កា​រ៉ុ​ង ឈ្មួញ​លក់​រហូត​ដល់​៦០​ម៉ឺន​រៀល​ឯណោះ​។

ចំណែក​កម្មករ​ម្នាក់ ឈ្មោះ រ៉េ​ត ស្រី​ម៉ៅ អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ការ​ប្រមូល​ផលដំណាំ​ពោត​ក្រហម​របស់​ម្ចាស់​ចម្ការ​ខាងលើ ពិតជា​ធ្វើ​ឱ្យ​ពួក​គាត់​សប្បាយ​រីករាយ ព្រោះ​ផ្លែ​ធំ​ៗ​ល្អ ហើយ​ឆាប់​ពេញ​ធុង​ថែម​ទៀត​។ ដូច្នេះ ក្នុង​១​ថ្ងៃ បើ​មាន​ដំណាំ​ពោតក្រហម​ផ្លែ​ធំ​ល្អ​បែប​នេះ អាច​ឱ្យ​គាត់​រក​ប្រាក់​ចំណូល​បាន​ក្នុង​១​ថ្ងៃ​ចាប់ពី​៤​ទៅ​៥​ម៉ឺន​រៀល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ