ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​កង់​បី​ជាច្រើនគ្រឿង ​នាំ​គ្នា​សម្រុក​តម្រង់​ជួរចូល​ចាក់​ហ្គា​ស​នៅ​ស្ថា​នី​យ​តេ​លា​ខ្មែរ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​នេះ​ ម៉ូតូ​កង់​បី​ជា​ច្រើន​គ្រឿង​បាន​នាំ​គ្នា​តម្រង់​ជួរ​ ដើម្បី​ចាក់​ហ្គា​ស​នៅ​ស្ថានីយ​ប្រេង​តេ​លា​ខ្មែរ​ ដែលស្ថិត​នៅ​ក្រោយ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ការ​សម្រុក​ទៅ​ចាក់​ហ្គា​ស​នេះ​…

រាជធានី​ភ្នំពេញ ៖ ខណៈ​នេះ​ ម៉ូតូ​កង់​បី​ជា​ច្រើន​គ្រឿង​បាន​នាំ​គ្នា​តម្រង់​ជួរ​ ដើម្បី​ចាក់​ហ្គា​ស​នៅ​ស្ថានីយ​ប្រេង​តេ​លា​ខ្មែរ​ ដែលស្ថិត​នៅ​ក្រោយ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ការ​សម្រុក​ទៅ​ចាក់​ហ្គា​ស​នេះ​ ត្រូវ​បាន​អ្នក​រត់​ម៉ូតូ​កង់​បី ​ឲ្យ​ដឹង​ថា ដោយសារ​តែ​ហ្គា​ស​នៅ​ស្ថានីយ៍​ប្រេង​តេ​លាខ្មែរ​នេះ​មាន​តម្លៃ​តែ​៣,២០០​រៀល​ក្នុង​១​លី​ត្រ ធូរ​ថ្លៃ​ជាង​ហ្គា​ស​នៅ​ស្ថានីយ​ប្រេង​នានា ​ដែល​ស្ថានីយ៍​ខ្លះ​ថ្លៃ ​រហូត​ទៅ​ដល់​ជាង ៤ពាន់​រៀល ​ក៏​មាន​ដែរ ​និង​ខ្លះ​ទៀត ​អត់​មាន​ហ្គា​ស​ចាក់​តែ​ម្ដង ​។

ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ការ​ចាក់​ហ្គា​ស​នោះ ​ប្រជាពលរដ្ឋ​យក​ធុង​ហ្គា​ស​ទៅ​បញ្ចូល បុគ្គលិក​នៅ​ស្ថានីយ៍​ ពុំ​បាន​ចាក់​អោយ​នោះ​ទេ​ គី​ចាក់​តែ​ម៉ូតូ​កង់​៣​ និង​រថយន្ត ​តែ​ប៉ុ​ណ្ណោះ ​។

បើតាម​បុគ្គលិក​ស្ថានីយ៍ បាន​ប្រាប់ឲ្យ​ដឹង​ថា ចាប់តាំងពី​វេលា​ម៉ោង៤​ភ្លឺ រហូតមកដល់យប់​ថ្ងៃ​ទី​២៤ ​ខែ​មី​នា​នេះ ​អ្នក​រត់​ម៉ូតូ​កង់​បី​ បាន​នាំ​គ្នា ​សម្រុក​តម្រង់​ជិះ​ជាជួរ ​ដើម្បីចូល​ចាក់​ហ្គា​ស ​នៅ​តេ​លា​ខ្មែរ​នេះ​ រហូតមក​ដល់​ម៉ោង៨យប់ថ្ងៃដដែល​នេះ ក៏នៅតែមានម៉ូតូ​កង់​បី​ចូលចាក់ជាបន្តបន្ទាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ