ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លះ​ខែ​ចុង​ក្រោយ​នេះ ឈ្មួញ​វៀតណាម​សម្រុក​​​ទិញ​ដំឡូង​មី​ពី​ក​សិ​ខ្មែរ​យ៉ាង​​​គំហុក​

3 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​វៀតណាម​សម្រុក​ប្រមូល​ទិញ​ដំឡូង​មី​ពី​ប្រជា​កសិករ​ខ្មែរ​យ៉ាង​គំហុក នា​ពេល​កន្លះ​ខែ​ចុង​ក្រោយ​នេះ ដោយ​ទិញ​ដំឡូង​មី​ក្នុង​១​គីឡូក្រាម​តម្លៃ​៥០០​រៀល មិន​ធ្លាប់​មាន​បើ​ប្រៀបធៀប​ទៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ហើយ​ដំឡូង​មី​ទើបតែ​មាន​ទីផ្សារ និង​មាន​តម្លៃ​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០២៣ នេះ​បើ​តាម​ប្រជាពលរដ្ឋ​អ្នកលក់​ដំឡូង​មី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ…

ខេត្តស្វាយរៀង ៖ ឈ្មួញ​វៀតណាម​សម្រុក​ប្រមូល​ទិញ​ដំឡូង​មី​ពី​ប្រជា​កសិករ​ខ្មែរ​យ៉ាង​គំហុក នា​ពេល​កន្លះ​ខែ​ចុង​ក្រោយ​នេះ ដោយ​ទិញ​ដំឡូង​មី​ក្នុង​១​គីឡូក្រាម​តម្លៃ​៥០០​រៀល មិន​ធ្លាប់​មាន​បើ​ប្រៀបធៀប​ទៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ហើយ​ដំឡូង​មី​ទើបតែ​មាន​ទីផ្សារ និង​មាន​តម្លៃ​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០២៣ នេះ​បើ​តាម​ប្រជាពលរដ្ឋ​អ្នកលក់​ដំឡូង​មី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ២០២៣ ថា នៅ​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង ស្ថិត​នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក ។

បើ​តាម​ក្រុម​អាជីវករ​បាន​លើក​ឡើង​ថា នៅ​ខែធ្នូ​២០២៣​នេះ ដំឡូង​មី​មាន​ទីផ្សារ​ល្អ ដោយ​ប្រទេស​វៀតណាម គេ​មាន​តម្រូវការ​ខ្ពស់ ហើយ​បាន​បង្កើត​រោងចក្រ​កែ​ឆ្នៃ​ដំឡូង​មី​នៅ​ជិត​ប៉ុស្តិ៍​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង ស្រុក​រមាស​ហែក​នេះ ដូច្នេះ អាជីវករ​ខ្មែរ​យើង​បាន​ដឹក​ដំឡូង​មី ទៅ​ដល់​រោងចក្រ​វៀតណាម​ផ្ទាល់​តែ​តែម្តង ​។

ប្រភព​បន្ត​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ឈ្មួញ​វៀតណាម​សម្រុកចូល​មក​ទិញ​ដំឡូង​មី​ដល់​ផែ​ខ្មែរ នៅ​ជិត​ព្រំដែន​នៃ​ប៉ុស្តិ៍​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង ហើយ​តម្លៃ​គឺ​ទៅ​តាម​ប្រភេទ​ម្សៅដំឡូង បើ​ម្សៅ​ល្អ​បាន​តម្លៃ​ជាង​៥០០​រៀល​ក្នុង​១​គីឡូក្រាម​បើ បើ​មិនសូវ​ល្អ​បាន​តម្លៃ​៥០០​រៀល​ក្នុង​១​គីឡូក្រាម ។ ចំណែក​ក្រុម​អ្នកបើកបរ​រថយន្ត​វិញ​បាន​លើក​ឡើង​ថា ការ​នាំ​ចេញ​ដំឡូង​មីនេះ គឺ​ទីផ្សារ​ស្ថិត​នៅ​លើ​ថៅកែ​ចំណត​ផែ ចំពោះ​ពួក​គាត់​អ្នកបើកបរ​រថយន្ត​បាន​ទទួល​កម្រៃជើងសារ គិត​ជា​តោន គឺ​ក្នុង​១​តោន​៧​ម៉ឺន​រៀល គឺ​ប្រមូល​ទិញ ពី​ខេត្តព្រះវិហារ ដឹក​មក​ស្រុក​រមាស​ហែក​ខេត្តស្វាយរៀង ។

ប្រភព​បន្ត​ទៀត​ថា ឈ្មួញ​ប្រមូល​ទិញ​ដំឡូង​មី​ពី​ប្រជា​កសិករ​ផ្ទាល់​នៅ​ខេត្តព្រះវិហារ ក្នុង​១​គីឡូ​ក្រាម​​៣៥០​រៀល ​ទៅ​៤០០​រៀល តាម​ប្រភេទ​ដំឡូង ដែល​មាន​ម្សៅ​តិច ឫ​ច្រើន ។ ប្រភព​បាន​លើក​ឡើង​ថា ចំពោះ​សេវា​ការ​ដឹក​ជញ្ជូន​មាន​ភាពល្អ​ប្រសើរ ការ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​មិន​មាន​បញ្ហា​អ្វី​ទេ គឺ​ដោយសារ​ថៅកែ គេ​ជួយ​រត់ការ​តាម​ដងផ្លូវ​ឱ្យ​។

ទោះបី​យ៉ាងណា​ក៏​ដោយ អ្នកបើកបរ​រថយន្ត​ដឹក​កសិផល​ដំឡូង​មី​ក៏​បាន​សំណូមពរ​ដល់​មន្ត្រី​ជញ្ជីង មេត្តាពិនិត្យ​និង​ជួយ​សម្រួល​ផង​ទាន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រកស៊ី​នាំ​ដំឡូង​មី ទៅ​ប្រទេស​វៀតណាម ងាយស្រួល នោះ កសិផល​ប្រជាពលរដ្ឋ​កាន់តែ​នាំ​ចេញ​បាន​ច្រើន​។ ចំណែក​ប្រជា​កសិករ​នៅ​ស្រុក​រមាស​ហែក​វិញ​បាន​ប្រាប់​កោះសន្តិភាព​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ឈ្មួញ​សម្រុក​នាំ​ដំឡូង​មី​ចេញ​ទៅ​ប្រទេស​វៀតណាម​ផ្ទាល់​តែ​ម្តង ។ រីឯ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​រមាស​ហែក​បច្ចុប្បន្ន គ្មាន​ដំឡូង​មី​លក់​ទៀត​ទេ គឺ​កំពុង​តែ​ដាំ​ឡើង​វិញ ដោយ​ប្រជា​កសិករ​ទើបតែ​ដក​ដំ​ឡូ​វ​មី រួច​កាលពី​ខែវិច្ឆិកា ២០២៣​កន្លង​ទៅ ហើយ​បាន​ដឹក​ចេញ​ទៅ​លក់​ឲ្យ​រោងចក្រ​វៀតណាម​ផ្ទាល់​បាន​តម្លៃ​ជាង​៥០០​រៀល​ក្នុង​១​គីឡូក្រាម ។

ហើយ​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ​ពេល អ្នក​សារព័ត៌មាន​យើង​កំពុង​ថត​យក​រូបភាព មាន​មន្ត្រី​នគ​បាល​វរ​ការពារ​ព្រំដែន​ម្នាក់ ជា​នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង​បាន និយាយ​គំរាម​អ្នក​សារព័ត៌​មាន​យើង​ថា លោក​ឯង​មក​ថត​អី មក​បង្ក​ឲ្យ​មាន​អសន្តិសុខ​នៅ​តាម​ព្រំដែន​ឫ?

អ្នក​សារព័ត៌មាន​យើង​ហួសចិត្ត ហើយ​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា ពួក​ខ្ញុំ​ជា​អ្នក​យក​ព័ត៌មាន ថតរូប​ភាព​ផ្សាយ​ពី​កសិផល​ដំឡូង​មី របស់​ប្រជាពលរដ្ឋ មាន​ទីផ្សារ មិនមែន​មក​បង្ក​អសន្តិសុខ​តាម​ព្រំដែន​ទេ ពួក​ខ្ញុំ​មាន​តែ​ពី​បី​នាក់ គ្មាន​អាវុធ​ទេ មាន​តែ​កាមេរ៉ា ថត​យក​រូបភាព​ផែ​ស្តុក​ដំឡូង​មី និង​រថយន្ត​ដឹក​ដំឡូង​មី​តែ​ប៉ុណ្ណោះ​ទាន ប៉ុន្តែ​មន្ត្រី​រូប​នោះ​នៅ​តែ​បញ្ចេញ​ភាព​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ដាក់​អ្នក​សារព័ត៌មាន​យើង​ទៀត ។

ក្នុង​ខណៈនោះ​ដែរ ប្រជាពលរដ្ឋ​ដែល​រកស៊ី​នៅ​ជិត​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង​បាន​សំណូមពរ​ថា សូម​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត និង​លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង មេត្តា​ពិនិត្យ ហើយ​គួរតែ ដាក់​មន្ត្រី​នគ​បាល​អន្តោប្រវេសន៍ មក​ធ្វើការ​នៅ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង​នេះ ។
ដោយ​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​អាជីវករ​ខ្មែរ និង​អាជីវករ​វៀតណាម​ឆ្លង​ដែន​ចេញចូល​រកស៊ី​ច្រើន ហើយ​មន្ត្រី​នគ​បាល​អន្តោប្រវេសន៍​លោក​មាន​ជំនាញ​បំពេញបែបបទ​ឯកសារ​បាន​ត្រឹមត្រូវ មាន​ក្រ​មសិល​ធម៌​ល្អ ដើម្បី​ធានា និង​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​និង​អាជីវករ​ឆ្លង​ដែន​ចេញចូល​រកស៊ី ទាំង​ខ្មែរ​យើង​និង​ជនបរទេស​មក​រកស៊ី​ច្រើន​។

ទាក់ទិន​ករណី​នេះ​ដែរ លោក សៅ វ​ណ្ណា នាយ​ប៉ុស្តិ៍​ច្រ​ទ្វា​តំបន់​ព្រំដែន​ដូង​បាន​មាន​ប្រសាសន៍​ថា ពិតជា​មាន​មន្ត្រី​នគ​បាល​របស់​លោកមា​សម្តី​មិនល្អ ជាមួយ​អ្នក​សា​ព័ត៌មាន​យើង​មែន គឺ​លោកនាយ​រង​ប៉ុស្តិ៍​ម្នាក់​លោក​បាន​ហៅ​ទៅ​ណែនាំ​អប់រំ ហើយ​និង​បញ្ឈប់​ឲ្យ​យាម​មួយ​រយៈ ។

អត្ថបទសរសេរ ដោយ