កសិករបង្កបង្កើនផលស្រូវស្តារឡើងវិញ ក្រោយទឹកជំនន់ស្រក ខណៈធ្វើលើកទី២ប្រឈមខ្វះទឹកបញ្ចូលស្រែ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិរដែលបង្កបង្កើនផលស្រូវស្តារឡើងវិញ ក្រោយទឹកជំនន់ស្រក និង
ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិរដែលបង្កបង្កើនផលស្រូវស្តារឡើងវិញ ក្រោយទឹកជំនន់ស្រក និង
ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិរដែលបង្កបង្កើនផលស្រូវស្តារឡើងវិញ ក្រោយទឹកជំនន់ស្រក និងធ្វើលើកទី២ប្រឈមខ្វៈទឹកបញ្ចូលស្រែ នៅស្រុកមង្គលបូរី ដោយសុំអោយមន្ត្រីជំនាញជួយដោះស្រាយជូនផង។
ប្រជាកសិករបានប្រាប់ថា ក្រោយទឹកជំនន់បានជន់លិចស្រុក-ក្រុងមួយចំនួនកាលពីរដូវវស្សាកន្លងផុតទៅ បណ្តាលឱ្យលិចស្រូវប្រជាកសិកររាប់ពាន់ហិកតា ក្រោយទឹកជំនន់ស្រកប្រជាកសិករបានរកស្រូវពូជន៍ស្តារឡើងវិញដោយបង្កបង្កើនផលស្រូវលើកទី២ ឬធ្វើស្រូវបណ្តេញទឹកខ្លៈបង្កបង្កើនផលបានជាង១ខែខ្លៈទៀតទើបបង្កបង្កើនផលបានទើបកន្លះខែ។
ប្រជាកសិករបានបញ្ជាក់ថា ក្រោយបង្កបង្កើនផលស្រូវលើកទី២នេះភាគច្រើនបង្កបង្កើនផលស្រូវប្រភេទស្រូវសែនក្រអូបរយៈពេលជាង៣ខែប្រមូលផល ស្រូវអ៊ីអ៊ាស្រូវ៥៤ ឬស្រូវស្រងែដែលបង្កបង្កើនផលស្រូវរយៈពេលជាង២ខែប្រមូលផល តែក្រោយបង្កបង្កើនផលស្រូវមានដើមដងល្អបែជាប្រឈមខ្វៈទឹកបញ្ជូនស្រូវដែលនៅតាមប្រព័ន្ធប្រឡាយអស់ទឹកហើយមិនដឹងប្រជាកសិកររំពឹងអ្វីដែលកំពុងប្រឈមនៅខាងកើតស្ទឹងរហាត់ទឹកស្ថិតនៅវាលខាងកើតភូមិ-ឃុំរហាត់ទឹក និងវាលខាងលិចភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។
ប្រជាកសិករសុំអោយមន្ត្រីនៃមន្ទីកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តជាពិសេសមន្ត្រីនៃមន្ទីធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះពិនិត្យនិងជួយរកដំណោះស្រាយធ្វើយ៉ាងណាមានទឹកដាក់ស្រូវកំពុងមានដើមដងដែលកំពុងខ្វៈខាតទឹកមានរយហិកតា។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់នេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថាក្រោយទទួលព័ត៌មានហើយមន្ត្រីជំនាញចុះមកពិនិត្យ បើសិនខ្វះទឹកបញ្ចូលស្រូវដែលកំពុងមានដើមរកដំណោះស្រាយជូន ក្នុងចំណោមផ្ទៃដី២៦៥,០០០ហិកតា ត្រូវស្តារឡើងវិញ២៥,០០០ហិកតា ដែលបង្កបង្កើនផលស្រូវឆ្នាំ២០២៣នេះ លើសផែនការអាចប្រឈមខ្វះទឹកបញ្ចូលស្រូវ ៕
ចែករំលែកព័តមាននេះ