ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ជា​ច្រើន​បង្កើន​ការ​នាំ​ចូល​ទុរេន​ពី​វៀត​ណាម ខណៈ​ចិន​នៅ​តែ​ជាទី​ផ្សារ​នាំមុខ

3 ខែ មុន

វៀតណាម ៖ ប្រទេស​ជា​ច្រើន​បាន​បញ្ជា​ទិញ​ផ្លែ​ទុរេន​ពី​ប្រទេស​វៀតណាម កាន់តែ​ច្រើន​ឡើង ដោយ​

វៀតណាម ៖ ប្រទេស​ជា​ច្រើន​បាន​បញ្ជា​ទិញ​ផ្លែ​ទុរេន​ពី​ប្រទេស​វៀតណាម កាន់តែ​ច្រើន​ឡើង ដោយ​សារ​តែ​កសិករ​វៀតណាម​បាន​បង្កើន​គុណភាព​នៃ​ដំណាំ​ទុរេន​របស់​ពួក​គេ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤​។

បើ​យោង​តាម​របាយការណ៍​ពី​គយ​របស់​វៀតណាម​បាន​បង្ហាញ​ថា ប្រទេស​វៀតណាម​បាន​នាំ​ចេញ​ផ្លែ​ទុរេន​នៅ​ក្នុង​តម្លៃ ២,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​១១​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣ ដែល​កើនឡើង​៥​ដង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ប្រទេស​ចិន​បាន​នាំមុខ​គេ​ជាមួយនឹង​ការ​បញ្ជា​ទិញ ១.៩៧​ពាន់​លាន​ដុល្លារ ពោល​កើនឡើង​១៥​ដង តាម​ពីក្រោយ​ដោយ​សាធារណរដ្ឋ​ឆែក​នៅ​ក្នុង​តម្លៃ ៩.៧​លាន​ដុល្លារ ពោល​កើនឡើង​២៨​ដង ដែល​ជា​ការ​កើនឡើង​ដ៏​ធំ​បំផុត​ក្នុង​ចំណោម​ទីផ្សារ​ទាំងអស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​បារាំង កា​ណា​ដា សហរដ្ឋអាមេរិក និង​ប៉ា​ពួ​ញូ​ហ្គី​ណេ (Papua New Guinea) ក៏​បាន​បង្កើន​ការ​ដឹក​ជញ្ជូន​ពី ៣២% ទៅ ៨០០% ផង​ដែរ​។

លោក Dang Phuc Nguyen អគ្គលេខាធិការ​នៃ​សមាគម​ផ្លែ​ឈើ និង​បន្លែ​វៀតណាម​បាន​មាន​ប្រសាសន៍​ថា ផ្លែ​ទុរេន​វៀតណាម​មានគុណ​ភាព​ជាប់លាប់​ល្អ ហើយ​អាច​ប្រកួតប្រជែង​ជាមួយនឹង​ទុរេន​មក​ពី​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន​។ មួយវិញទៀត ប្រទេស​វៀតណាម​មាន​ផ្លែ​ទុរេន​ពេញ​មួយ​ឆ្នាំ ខណៈ​ប្រទេស​ថៃ​មាន​តាម​រដូវ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ដឹក​ជញ្ជូន​តម្លៃ​ថោក​ជាង ក៏​បាន​ដើរតួ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ថៃ ដែល​ជា​អ្នក​នាំ​ចេញ​ទុរេន​ដ៏​ធំ​បំផុត​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា ប្រទេស​ចិន​ជាទី​ផ្សារ​ធំ​មួយ​ដែល​បាន​អនុម័ត​ការ​នាំ​ចេញ​ទុរេន​ស្រស់​ពី​ប្រទេស​វៀតណាម ហើយ​ទំនងជា​នឹង​បើកភ្លើង​ខៀវ​ក្នុង​ការ​បង្កក​ទុរេន​ទៅ​ថ្ងៃ​អនាគត​។ ប្រសិនបើ​វៀតណាម​អាច​រក្សា​បាន​នូវ​គុណភាព​ខ្ពស់ វា​នឹង​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ចំណែក​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ទេ​។ ផ្ទៃដី​ចម្ការ​ទុរេន​បាន​កើនឡើង​ពី ៩២,០០០​ហិ​កតា​ក្នុង​ឆ្នាំ ២០១០ រហូត​ដល់ ១៣១, ០០០​ហិ​កតា​។ ជាមួយ​គ្នា​នោះ​ផង​ដែរ ផលិតកម្ម​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ឈាន​ដល់​មួយ​លាន​តោន​នៅ​ឆ្នាំ ២០២៤ ពោល​គឺ​កើនឡើង ១៥.៩% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ