ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់​កាបូប​អ្នក​ជិះ​ម៉ូតូ យក​លុយ​បានជាង​20​លានរៀល និង​ប្លា​ទី​ន​3​ជី​

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃ​វែង ៖ ក្រុម​ចោរឆក់​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ក្រុម​អាជីវករ​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​រង​របួស​យ៉ាងដំណំ ចំណែក​ក្រុម​ចោរ​ឆក់យ​កបាន​កាបូប​របស់​ជន​រង​គ្រោះ រួច​ជិះ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៦​មេ​សា…

ខេត្តព្រៃ​វែង ៖ ក្រុម​ចោរឆក់​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ក្រុម​អាជីវករ​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​រង​របួស​យ៉ាងដំណំ ចំណែក​ក្រុម​ចោរ​ឆក់យ​កបាន​
កាបូប​របស់​ជន​រង​គ្រោះ រួច​ជិះ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៦​មេ​សា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​មុខ​រោង​ម៉ាស៊ីនកិនស្រូវ គុយ​ណេ​ង ស្ថិត​នៅ​ភូមិ​ពោរ​ធ៍​ចិន​ដាំ ឃុំ​ស្វាយ​អ​ន្ទ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ ។

ជន​រង​គ្រោះ​មានឈ្មោះ ឆាង វ​ណ្ណា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ រកា​ខ្សុក ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ចំណែក​ក្រុម​ចោរ មាន​គ្នា​ចំនួន​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ធ្វើ​សកម្មភាព​រួច​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ យក​លុយ​ទៅ​សង​គេ នៅ​ផ្សារ​ស្វាយ​អ​ន្ទ​រ តែ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​ស្រាប់​តែ​មាន​ចោរ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​តាម​មក​ពីក្រោយ ហើយ​បាន​ឆក់​ទាញ​យក​កាបូប​ដែល​ជន​រង​គ្រោះ​កំពុង​ស្ពាយ បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​ម៉ូតូ បោក​ក្បាល​និង​ថ្នល់ និង​ដាច់​រយះ​ក្បាលជង្គង់​ខាងស្ដាំ ហើយ​ក្រុម​ចោរ​យក​បាន​កាបូប​ជន​រង​គ្រោះ រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

យោង​តាម​ចម្លើយ​របស់​ជន​រង​គ្រោះ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មានលុយ​ខ្មែរ​ចំនួន​២៣​លាន​រៀល និងបន្តោង​ខ្សែ​ក​ប្លា​ទី​ន​ទំងន់​០៣​ជី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ