ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​កូនចៅនឹងគេក៏​សម្រេចដើរ​សុំទាន​ដើម្បីតែ​​​ក្រពះ​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ​សុំទាន​គឺជា​មុខរបរ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ក្រីក្រ​មួយ​ចំនួន​តូច ថ្វី​ដ្បិត​តែ​មុខរបរ​នេះ​មើលទៅ​មិនសូវ​សម តែ​ជា​មុខរបរ​មួយ​ដែល​សុចរិត មិន​បៀតបៀន​អ្នក​ដទៃ​ គឺ​រស់​ទៅ​តាម​សម្មា​ជី​វោ​របស់​បុគ្គល​រៀង​ៗ​ខ្លួន​។ លោកយាយ​​​ម៉ា​ញ មាន​អាយុ៧៨​ឆ្នាំ រស់នៅ​ឃុំ​ព្រៃ​វិហារ…

ខេត្តកំពង់ស្ពឺ​ ៖ ​សុំទាន​គឺជា​មុខរបរ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ក្រីក្រ​មួយ​ចំនួន​តូច ថ្វី​ដ្បិត​តែ​មុខរបរ​នេះ​មើលទៅ​មិនសូវ​សម តែ​ជា​មុខរបរ​មួយ​ដែល​សុចរិត មិន​បៀតបៀន​អ្នក​ដទៃ​ គឺ​រស់​ទៅ​តាម​សម្មា​ជី​វោ​របស់​បុគ្គល​រៀង​ៗ​ខ្លួន​។

លោកយាយ​​​ម៉ា​ញ មាន​អាយុ៧៨​ឆ្នាំ រស់នៅ​ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ជា​អ្នក​សុំទាន​ម្នាក់​នៅ​កណ្តាល​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ ​(​ផ្សារ​កំពង់ស្ពឺ​)​បានឱ្យ​កោះសន្តិភាព​ដឹង​ថា គាត់​អាច​សុំទាន​បាន​លុយ​ចន្លោះ​ពី​៤​ទៅ​៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ដោយ​មិន​ចាំបាច់​ពឹងពាក់​លើ​កូនចិញ្ចឹម​ឡើយ​។

លោកយាយ​បន្ត​ថា ​ជួនកាល​ថ្ងៃ​ខ្លះ​គាត់​អាច​សុំ​បាន​លើស​ពី​៥​ម៉ឺរៀល​ទៅ​ទៀត​ក្នុង​មួយ​ថ្ងៃ​ៗ​។
ធ្លាប់​ជា​កសិករ ធ្វើ​ចំការ​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ​ លោកយាយ​បាន​អះអាង​ថា របរ​សុំទាន​អាច​ជួយ​ឲ្យ​គាត់​ផ្គត់​ផ្គង​ជីវភាព​លោកយាយ​បាន​ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ របរ​មួយ​នេះ​ក៏​កំពុង​ផ្តល់​ចំណូល​ដល់​រូប​គាត់ ដែល​មិន​មាន​កូនចៅ​ចិញ្ចឹម​បាន​រស់​ដូច​គេឯង​បាន​យ៉ាង​ស្រួលទេ ។ ចំពោះ​ការ​មក​សុំ​រាល់ថ្ងៃ​គឺ​យប់​កន្លែង​ណា​សម្រាក​កន្លែង​ហ្នឹង​មិន​ទៀងទាត់​នោះ​ទេ​ ប៉ុន្តែ 2 ទៅ 3 ថ្ងៃ​ គាត់តែងតែ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​សម្រាក​យក​កម្លាំង​ខ្លះ​។

ជួប​ជាមួយ​អ្នក​យក​ព័​ត៌​មាន​យើង លោកយាយម៉ាញបាន​និយាយ​ឲ្យ​ដឹង​ទៀតថា ក្រោយ​ពី​សម្រាក​អ្នក​មីង​ក៏​បាន​ធ្វើ​ដំណើរ​មក​ផ្សារ​នាគ​ព័​ន្ឋ​កំពង់ស្ពឺ​ ដើម្បី​បន្ត​អាជីព​ជា​អ្នក​សុំទាន​របស់​គាត់​នេះ​ ថ្វីដ្បិត​តែ​គាត់​ប្រកប​របរ​សុំទាន​ក៏​ពិតមែន​ ក៏​ប៉ុន្តែ​គាត់​ក៏​អរគុណ​ដល់​អ្នក​ចិត្តសប្បុរស​ទាំងអស់​ដែល​តែងតែ​ដាក់​ទាន​ឲ្យ​រូប​គាត់​បាន​ចិញ្ចឹមជីវិត​រស់​ដូច​មនុស្ស​ចាស់​ដទៃ​ទៀត​ដែល​មានកូន​ចិញ្ចឹម​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ