ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្តេជ្ញា​មិន​ឲ្យ​អ្នក​ណា​មក​បំផ្លា.ញ ចំពោះគម្រោង​ព្រែកជីក«​ហ្វូ​ណ​ន​តេ​ជោ​»

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​គូសបញ្ជាក់​ដោយ​បាន​ប្តេជ្ញា​មិន​ឲ្យ​អ្នក​ណា​មក​បំផ្លាញចំពោះគម្រោង​ព្រែកជីក «ហ្វូ​ណ​ន​តេ​ជោ​បាន» ​នោះ​ឡើយ​។ ជាមួយ​គ្នា​នោះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​គូសបញ្ជាក់​ដោយ​បាន​ប្តេជ្ញា​មិន​ឲ្យ​អ្នក​ណា​មក​បំផ្លាញចំពោះគម្រោង​ព្រែកជីក «ហ្វូ​ណ​ន​តេ​ជោ​បាន» ​នោះ​ឡើយ​។ ជាមួយ​គ្នា​នោះ ​សម្តេច​ក៏​បាន​ផ្តាំ​ទៅ​មនុស្ស និង​ប្រទេស​មួយ​ចំនួន​ថា កុំ​ដុត​ផ្ទះ​របស់​កម្ពុជា ដើម្បី​តែ​ចំអិន​សាច់​មួយ​ដុំ​របស់​ពួក​អ្នកឯង​ឲ្យ​សោះ​។

ថ្លែង​ក្នុង​ពិធី​អបអរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមា​គមន៍
​ឧកញ៉ា​កម្ពុជា​ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ ២០២៤​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទាក់ទង​នឹង​គម្រោង «​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំ​ទៅ​មនុស្ស និង​ប្រទេស​មួយ​ចំនួន​ថា កុំ​ដុត​ផ្ទះ​របស់​កម្ពុជា ដើម្បី​តែ​ចំអិន​សាច់​មួយ​ដុំ​របស់​ពួក​អ្នកឯង​ឲ្យ​សោះ ខណៈ​គម្រោង​ព្រែកជីក​នេះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ហើយនឹង​ក្លាយទៅជា​ចលនា​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​។

សម្តេច​តេ​ជោ​បាន​ថ្លែង​បន្ត​ថា ក្រោយ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ បាន​សម្រេច​ជា​ស្ថាពរ​ហើយ​នោះ គឺ​នឹង​លែង​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​សម្រាប់​ស្រោចស្រព​ដំណាំ​របស់​ប្រជាពលរដ្ឋ​ទៀត​នោះ​ឡើយ ជា​ពិសេស​គឺ​បងប្អូន ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទិសនិរតី​តែ​ម្តង​។

ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​មាន​សារ​ប្រយោជន៍​ជា​ផ្លូវ​ត​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​កាន់​សមុទ្ទ ដោយ​មិន​ឆ្លងកាត់​ប្រទេស​ដទៃ គឺ​មិន​ឆ្លងកាត់​ប្រទេស​វៀតណាម ដែល​តម្រូវ​ឱ្យ​មានការ​បង់ថ្លៃ​ពេល​ឆ្លងកាត់​ប្រទេស​គេ​នោះ​ទេ​។ សម្ដេច​តេ​ជោ​បន្ថែម​ទៀត​ថា ពេល​ដែល​វៀតណាម​ស្រួល​ចិត្ត​គេ​ក៏​ជួយ​សម្រួល​ដល់​ការ​ឆ្លងកាត់​ទំនិញ​របស់​កម្ពុជា បើ​មិន​ស្រួល​ចិត្ត វៀតណាម​គេ​ក៏​មិន​សម្រួល​ឱ្យ​កម្ពុជា​នោះ​ដែរ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ជា​ថ្មី​ថា​ «ព្រែកជីក ​ហ្វូ​ណ​ន​តេ​ជោ​» មាន​សារ​ប្រយោជន៍ ជា​ប្រព័ន្ធ​ស្រោចស្រព​នៅ​តំបន់​ទិសនិរតី ដែល​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត ទឹក​សម្រាប់​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​”​។

សម្តេច​តេ​ជោ​បាន​ប្រកាស​ប្តេជ្ញា​យ៉ាង​ដូច្នេះ​ថា​ «ខ្ញុំ​មិន​ឲ្យ​អ្នក​ណា​មក​បំផ្លាញ ចំពោះ គម្រោង​ព្រែកជីក “​ហ្វូ​ណ​ន​តេ​ជោ​” បាន​នោះ​ឡើយ ខណៈ​ទាក់ទង​នឹង​គម្រោង​នេះ​សម្តេច​តេ​ជោ ក៏​បាន​អំពាវ​នាវ​ដល់​អ្នកឧកញ៉ា លោក​ឧកញ៉ា និង​អ្នក​វិនិយោគិន​ទាំងអស់​ចូលរួម​ធ្វើ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ​ឲ្យ​ខាង​តែ​បាន​»​។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ជា​ថ្មីថា ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ មាន​សារ​ប្រយោជន៍​ជា​ប្រព័ន្ធ​ជួយ​ដល់​ការ​រំដោះ​ជំនន់​នៅ​តំបន់​ទិសនិរតី​។ សម្ដេច​តេ​ជោ​បញ្ជាក់​បន្ថែម​ទៀត​ថា សម្ដេច​ឈរ​នៅ​ជាមួយ​រាជរដ្ឋាភិបាល​គាំទ្រ​រាជរដ្ឋាភិបាល និង​ជួយ​កៀរគរ​ថវិកា​ដើម្បី​ជួយ​រាជរដ្ឋាភិបាល​ដើម្បី​ធ្វើ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ​សម្រេច​បាន​ជោគជ័យ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៀត​ថា មូលហេតុ​ដែល​សម្ដេច​ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​វៀតណាម​ជា​ចំហ​បែប​នេះ គឺ​មក​ពី​មេដឹកនាំ​វៀតណាម មិន​ព្រម​ប្រាប់​ទៅ​ថ្នាក់​ក្រោម​របស់​ខ្លួន ដែល​ប្រតិកម្ម​ច្រើន​ចំពោះ​កម្ពុជា​លើ​ករណី​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ​។​

សម្តេច​តេ​ជោ​បាន​ប្រាប់​ទៅ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​រដ្ឋ​វៀតណាម​មួយថា កម្ពុជា​មិន​ល្ងង់​ដល់​ថ្នាក់​ឲ្យ​ទឹកសាប​ហូរ​ចូល​សមុទ្រ ឬ​ទឹកប្រៃ​ចូល​មក​ទឹកសាប​នោះ​ឡើយ ខណៈ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ នឹង​បង្កើន​សេដ្ឋកិច្ច​ដល់​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន ហើយ​ជាង​នេះ​ទៅ​ទៀត​នោះ គម្រោង​នេះ​នឹង​កាត​បន្ថយ​ការ​បង់ពន្ធ​ទៅ​ឲ្យ​វៀតណាម​តាម​រយៈ​ការ​ដឹក​ជញ្ជូន​កាន់តែ​ច្រើន​ផង​ដែរ​នោះ​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា កម្ពុជា​គ្មាន​ការ​រា​ថយ​នោះ​ឡើយ​ចំពោះ​គម្រោង​ធ្វើ​«​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» ហើយ​សម្តេច​ក៏​បាន​ប្រកាស​ផង​ដែរ​ថា កម្ពុជា​ក៏​គ្មាន​អ្វី​ចាំបាច់​ត្រូវ​ច​រចា និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ណា​នោះ​ដែរ​ទាក់ទង​នឹង​គម្រោង​នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រកាស​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ខណៈ​គម្រោង​នេះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត និង​ថែម​ទាំង​កាត់​បន្ថយ​ការ​បង់ពន្ធ​ទៅ​ឲ្យ​វៀតណាម​ផង​ដែរ តាម​រយៈ​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​៕​​