ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញឹ​ម ចាន់​ថន ហួសចិត្ត​ដ្បិត​មានការ​ចោទសួរ​រឿង​ទទួល​បាន​មេដាយ​ច្រើន​ព្រោះ​មាន​ខ្សែ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង និង​សម្តែង​ចាស់វស្សា​នាង ញឹ​ម ចាន់​ថន បាន​សម្តែង​ការ​ហួសចិត្ត ត្បិត​មានការ​ចោទសួរ​មក​លើ​រូប​នាង​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទទួល​បាន​មេដាយ​ច្រើន​ដោយសារ​មាន​ខ្សែ ។…

រាជធានីភ្នំពេញ ៖ តារាចម្រៀង និង​សម្តែង​ចាស់វស្សា​នាង ញឹ​ម ចាន់​ថន បាន​សម្តែង​ការ​ហួសចិត្ត ត្បិត​មានការ​ចោទសួរ​មក​លើ​រូប​នាង​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទទួល​បាន​មេដាយ​ច្រើន​ដោយសារ​មាន​ខ្សែ ។

តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា សម្រាប់​មេដាយ​ទាំងអស់​ដែល​នាង​ទទួល​បាន​នា​ពេល​នេះ ​មិនមែន​បាន​មក​ដោយ​ស្រួល​ៗ​នោះ​ឡើយ ពោល​គឺ​នាង​បាន​ចូលរួម​ជួយ​ការងារ​សង្គម និង​សិ​ល្បៈ​ជា​បន្តបន្ទាប់​ ។

តាម​រយៈសំ​ណេ​រ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម ញឹ​ម ចាន់​ថន បាន​លើក​ឡើង​ថា ខ្ញុំ​មិន​ចង់​អួត​ទេ តែ​អ្នកខ្លះ​គាត់​សួរ​ខ្ញុំ​ថា​ មាន​ខ្សែ​មែន បាន​មេដាយ​ច្រើនម្ល៉េះ ចង់​សើច​តិច​ ហួសចិត្ត​តិច ចឹ​ង​ក៏​ចង់​ប្រាប់​ទៅ​វិញ​​​ ។

នាង​បញ្ជាក់​ថា មេដាយ​មិន​ចេះ​តែ​បាន​ងាយ​ៗ​ស្រួល​ទេ ខ្ញុំ​ទទួល​មេដាយ​ក្នុង​ការងារ​សង្គម​តាំង​២០១២ ហើយ​បាន​ទទួល​មេដាយ​ជា​ច្រើ​ន​ដែល​នាង​ខ្ញុំ​លះបង់​ជួយ​កន្លង​មក តែ​ខ្ញុំ​មិន​ដែល​បង្ហាញ​។

នាង​បន្ថែម​ថា សម្រាប់​ការងារ​សិល្បៈ​ថ្មី​ៗ​នេះ​ ខ្ញុំ​ទទួល​មេដាយ ដែល​នាង​ខ្ញុំ​បាន​ថតភាពយន្ត​ចំរៀង (​ទុក្ខ​ស្រី​ប្ដី​ព្រាត់​)​ដែល​ជា​រឿង​ពិត​របស់​សម្ដេច​ពុក​ និង​សម្ដេចម៉ែ​ និង​ចូល​សិល្បៈ​ជាង​២០​ឆ្នាំ ទទួល​បាន​មេដាយ​២​ដង រួម​ទាំង​លិខិត​ថ្លែង​ជា​ច្រើ​ន​ទៀត​ នាង​ខ្ញុំ​បង្ហាញ​ហើយ សូមជ្រាប​ផង ចាស​សូម​អរគុណ ​និង​ក្ដី​ស្រ​ទ្បា​ញ់​ពី​នាង​ខ្ញុំ (​ញឹ​ម ចាន់​ថន​)​។

ជា​ការ​កត់សម្គាល់​តារា​សម្តែង​ នាង ញឹ​ម ចាន់​ថន បាន​សាង​កេរ្តិ៍ឈ្មោះ​លើ​វិ​ថី​សិល្បៈ​រហូត​មក​ទល់​នា​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​ជិត​២០​រួច​មក​ហើយ ។ នាង​គឺជា​តារា​សម្តែង​ម្នាក់​ថែ​ល​ល្បីល្បាញ​ខ្លាំង​ខាង​សម្តែង​តួអង្គ​ខ្មោច និង​តួច​ប្ញក​កាច​ឆ្នាស់​ឆ្នើម ខណៈពេល​តារា​សម្តែង​រូប​នេះ ក៏​ធ្លាប់​ជាតា​រា​សិច​ស៊ី​ម្នាក់​ក្នុង​រង្វង់​សិល្បៈ​។

ក្រៅពី​អាជីព​ជា​តារា​សម្តែង ញឹ​ម ចាន់​ថន ក៏​ជា​ពិធី​ការិនី និង​កំពុង​បម្រើ​ការងារ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​មួយ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ