ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ទារ​សំណង​២​ពាន់​ដុល្លារ តែ​ម្ចាស់​ឡាន​មាន​ត្រឹម​២០​ទៅ​៥០​ដុល្លារ​ករណី​ឡាន​បុ.ក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​តំបន់​អភិវឌ្ឍន៍​កោះន​រា​ហ៍

1 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រុសក្នុងស្ថានភាពងងុយដេកក៍ជ្រុលចង្កូតទៅបុក

​រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រុសក្នុងស្ថានភាពងងុយដេកក៍ជ្រុលចង្កូតទៅបុកនិងក្បាល​នាគ​ថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យខ្ទាតអស់១កង់ ត្រូវ​តំណាងក្រុមហ៊ុនទាមទារសំណង​២០០០​ដុល្លារ តែខាងរថយន្តព្រូស​មានលទ្ធភាពសងត្រឹមតែ២០ ឬ៣០ ទៅ៥០ដុល្លារតែប៉ុណ្ណោះ ។។

នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍កោះនរាហ៍ ចម្ងាយពីស្ពានកោះនរាហ៍ ប្រហែល៥០០ម៉ែត្រ ផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានរថយន្តតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BH-9724 ដែលជារថយន្តរត់តាក់ស៊ី ធ្វើដំណើរឆ្លងកាត់តំបន់អភិវឌ្ឍន៍កោះនរាហ៍ តាមផ្លូវបេតុង ទិសដៅពីកើតទៅលិច គោលបំណងឆ្លងស្ពានកោះនរាហ៍ចូលក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែបុរសជាអ្នកបើកបរងងុយដេកងោកមួយភាំង ធ្វើឱ្យរថយន្តជ្រុលចង្កូតបុកទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យខ្ទាតចេញពីទ្រង់ទ្រាយដើមអស់ចំនួនមួយកង់ ព្រមទាំងធ្វើឱ្យរថយន្តរងការខូចខាត ផ្នែកខាងមុខចំហៀងខាងឆ្វេង បាក់កង់ទៅមុខលែងរួច តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ពាក់ព័ន្ធករណីនេះដែរ បន្តិចក្រោយមកក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ និងបានឱ្យភាគីរថយន្ដសម្របសម្រួលគ្នាជាមួយតំណាងគ្រប់គ្រងនៅទីនោះ ទាមទារសំណង​២០០០ដុល្លារ ពីរថយន្តម៉ាកព្រូស​ តែខាងរថយន្តម៉ាកព្រូស​មានលទ្ធភាពត្រឹមតែ២០ឬ៣០ ទៅ៥០​ដុល្លារតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ដោយសារតែកាលសម្របសម្រួលគ្នាមិនត្រូវ មធ្យោបាយត្រូវប្រគល់ឱ្យសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុក រង់ចាំដំណោះស្រាយនៅពេលក្រោយជាបន្តទៀត ។

យ៉ាងណាមិញ គិតត្រឹមព្រឹកថ្ងៃទី​០៨ ឧសភា ២០២៤ នេះ ខាង​តំណាងក្រុមហ៊ុន​​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា ចំពោះ​សំណង​ទឹកប្រាក់ចំនួន​២​ពាន់​ដុល្លារ​នេះ គឺ​គ្រាន់តែ​ជា​វាយតម្លៃ​នៃ​ការ​ខូច​ខាត​​ប៉ុណ្ណោះ ។ ​ខណៈនៅ​មិន​ទាន់ដឹង​​ច្បាស់​នៅឡើយ រង់ចាំ​ភាគី​ទាំង​២ ដោះស្រាយ​គ្នា​តាម​ក្រោយ​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ