ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​ស្រី​០២​នាក់​បងប្អូនដើរ​រើស​អេ​ត​ចាយ​ បានទទួលអំណោយពីរដ្ឋបាលក្រុងស្វាយរៀង

6 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ក្មេង​ស្រី​០២​នាក់​បងប្អូនដើរ​រើស​អេ​ត​ចាយ ដើម្បីបានប្រាក់​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ និង​ទិញ​សម្ភារ​សិក្សា បាន​ទទួល​អំណោយ​ពី​រដ្ឋបាល​ក្រុង​ស្វាយ​រៀង កាលពី​​រសៀល​ថ្ងៃ​ទី​៧​ឧសភា ​២០២៤ ​នេះ ​រួម​មាន​អង្ករ​៥០​គីឡូក្រាម…

ខេត្តស្វាយរៀង​ ៖ ​ក្មេង​ស្រី​០២​នាក់​បងប្អូនដើរ​រើស​អេ​ត​ចាយ ដើម្បីបានប្រាក់​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ និង​ទិញ​សម្ភារ​សិក្សា បាន​ទទួល​អំណោយ​ពី​រដ្ឋបាល​ក្រុង​ស្វាយ​រៀង កាលពី​​រសៀល​ថ្ងៃ​ទី​៧​ឧសភា ​២០២៤ ​នេះ ​រួម​មាន​អង្ករ​៥០​គីឡូក្រាម មី​១​កេះ​ត្រីខ​១​យួ​រ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ កន្ទេល​ជ័រ​១ ខ្នើយ​១​ ភួយ​១ មុង​១ ​និង​ថវិកា​៤​ម៉ឺន​រៀល​។​

សូម​រំលឹក​ផង​ដែរ មានក្មេង​ស្រី​០២​នាក់​បងប្អូន ខំតស៊ូ​ដើរ​រើស​អេ​ត​ចាយ ដើម្បី​លក់​យក​ប្រាក់​ជួយ​ឪពុក​ម្តាយ​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​ទិញ​សម្ភារៈ​សិក្សា​។ កុមារី ឆ​ន ភី​ណា អាយុ​១០ ឆ្នាំ រៀន​ថ្នាក់​ទី​០៥ នៅ​សាលា​បឋម​សិក្សា​០២​ធ្នូ សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយ​រៀង នាង​បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ទាំង​មុខក្រៀម​ក្រម​ថា ដោយ​ជីវភាព​គ្រួសារ​ក្រីក្រ ក្រៅ​ម៉ោង​សិក្សា រូប​នាង​និង​បងស្រី​តែងតែ​ដើរ​រើស​អេ​ត​ចាយ​ដើម្បី​លក់​យក​ប្រាក់​ឲ្យ​ឪពុក​ម្តាយ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​និង​សម្រាប់​ទិញ​សំលៀក​បំពាក់​និង​សម្ភារៈ​សិក្សា​។

បើ​តាម​បុរសជា​ឪពុក​ឈ្មោះ​យ៉ង់ ច​ន្ធី​ម អាយុ​៤២​ឆ្នាំ​ ជា​កម្មករ​សំណង់ បាន​ឲ្យ​ដឹង​ថា គាត់​មាន​ប្រពន្ធ​ឈ្មោះ​អ៊ុយ សា​ខុ​ម អាយុ​៣៦​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ។ គាត់​មានកូន​ស្រី​០២​នាក់​កូន​ទី​១-​ឈ្មោះ​អ៊ុយ​ ស្រីរ​ត្ន័ អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​០៦ នៅ​សាល​បឋម​សិក្សា​០២​ធ្នូ​ ជា​សិស្ស​ពូកែរ​រៀន​ជាប់​លេខ​១​រាល់​ឆ្នាំ និង​កូន​ទី​២ ឈ្មោះ​ឆ​ន​ភី​ណា ភេទ​ស្រី​អាយុ​១០​ឆ្នាំ​រៀន​នៅ​សាលា​បឋម​សិក្សា​០២​ធ្នូ សង្កាត់​ព្រៃ​ឆ្លាក់ ​ក្រុង​ស្វាយ​រៀង​។

​គាត់​មាន​ទីលំនៅ​ភូមិ​ឈូក ​ឃុំ​ក្រសាំង ស្រុក​រមាស​ហែក ដោយ​ជីវភាព​ក្រីក្រ លំបាក​ក៏​សម្រេចចិត្ត​នាំ​ប្រពន្ធ​កូន​មក​រស់នៅ​ក្រុង​ស្វាយ​រៀង ដោយ​រូប​គាត់​ប្រកប​មុខរបរ​ជា​កម្មករ​សំណង់ ចំណែក​ប្រពន្ធ​ឲ្យ​ដើរ​រើស​អេ​ត​ចាយ​ដើម្បី​លក់​ទិញ​អង្ករ ហូប​ប្រចាំ​ថ្ងៃ ។​

មុន​ដំបូង​កាលពី​៧​ឆ្នាំ​មុន គឺ​រស់នៅ​តាម​តង់​កន្លែង​ធ្វើ​សំណង់ ដោយ​មាន​ភ្លៀង​ខ្យល់ ពិបាក​ដល់​កូន​ៗ​តូច ក៏​សម្រេចចិត្ត​ទៅ​ជួល​ផ្ទះ​គេ​រស់នៅ​ឯ​ជាយក្រុង​ស្វាយ​រៀង ដើម្បី​ឲ្យ​កូនស្រី​ច្បង​បាន​ចូល​រៀន ផង ដោយ​ម្ចាស់ផ្ទះ​គេ​គ្រាន់តែ​ធ្វើ​ខ្ទម​តូច​ឲ្យ​រស់នៅ ហើយ​ឲ្យ​ចាំ​ដី​ឲ្យ​គេ​ផង គេ​យក​ថ្លៃ​ផ្ទះ​១​ខែ​៨០,០០០​រៀល ក្រោយមក​គេ​ក៏​លែង​ជួល​ឲ្យ​នៅ ក៏​ដើរ​រក​ផ្ទះ​នៅ បាន​១​ខែ​២​ខែ កន្លែង​ខ្លះ​នៅ​បាន​១​ឆ្នាំ​ក៏​គេ​ឈប់​ជួល ត្រូវ​ដើរ​រក​ផ្ទះ​ជួល​នៅ​ទៀត​។​

នៅ​ឆ្នាំ​២០២៤ នេះ ម្ចាស់ផ្ទះ​គេ​ទៅ​រស់នៅ​ក្រុង​បា​វិត គេ​ទុក​ផ្ទះ​ចោល ពេល​គេ​ឃើញ​គាត់​អត់​ផ្ទះ​នៅ​ក៏​អាណិត​បាន​ជួល​ផ្ទះ​ឈើ​១​ខ្នង​ឲ្យ​រស់នៅ​និង​ចាំផ្ទះ​ឲ្យ​គេ​ផង និង​ថែ​ដំណាំ​ឲ្យ​គេ​ផង ដោយ​គេ​យក​ថ្លៃ​ផ្ទះ​១​ខែ ១៥​ម៉ឺន​រៀល​ ដូច្នេះ​ បើ​គិត​ទាំង​ថ្លៃ​ភ្លើង ថ្លៃ​ទឹក​និង​ថ្លៃ​ផ្ទះ​ក្នុង​១​ខែ​ត្រូវ​ចំណាយ​ប្រាក់​២០​ម៉ឺន​រៀល​។

ផ្ទះ​ជួល​រស់នៅ​សព​ថ្ងៃ​ស្ថិត​នៅ​ភូមិ​សួន​ថ្មី​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយ​រៀង​។​បច្ចុប្បន្ន​ផ្នែក​សំណង់ គេ​មិនសូវ​មាន​សាងសង់ គាត់​ក៏​មិន​បាន​ធ្វើ​សំណង់​ទេ ជួនកាល​ទៅ​លី​ស៊ីម៉ង់​ដ៏​ឬ​លើក​អីវ៉ាន់​ឲ្យ​គេ ជួន​ក៏​គ្មាន​អ្វី​ធ្វើ ដើរទៅ​ចាំ​រក​ការងារ​ធ្វើរ​អត់​មាន​ ។​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​អ៊ុយ សា​ខុ​ម និយាយ​ថា គាត់​ដើរ​រើស​អេ​ត​ចាយ ចាប់ពី​ព្រឹក​ម៉ោង​៧​ ដល់​ម៉ោង​១១​ព្រឹក​ត្រឡប់​មក​ផ្ទះ​វិញ​ដើម្បី​ដាំបាយ​ធ្វើ​ម្ហូប​ឲ្យ​កូន​ញ៉ាំ ពេល​កូន​ៗ​ត្រឡប់​មក​ពីរ​រៀន​វិញ ។

ចំណែក​កូនស្រី​ទាំង​ពី​នាក់​រៀន​តែ​ពេល​ព្រឹក​ទេ ដូច្នេះ ពេល​រសៀល​ម៉ោង​២​និង​០០​នាទី​គឺ ចេញ​ទៅ​រើស​អេ​ត​ចាយ​ដែរ រហូត​ម៉ោង​០៧​យប់​ ទើប​ត្រឡប់​មក​ផ្ទះ​វិញ ជួនកាល​ដើរ​រើស​មិនសូវ​បាន ក៏​ទិញ​កំប៉ុង​គេ​តាម​ផ្ទះ​និង​តាម​តូប​គេ​លក់ដូរ​គ្រឿង​កំប៉ុង ។​ ហើយ​ក្នុង​១​ថ្ងៃ ទាំងអស់​គ្នា អេ​ត​ចាយ​លក់​បាន​១៥,០០០​រៀល​ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយ​អ្នក​រើស​អេ​ត​ចាយ​ច្រើន​។​ដប​ទឹក​សុទ្ធ ក្នុង​១​គីឡូ​៥០០​រៀល បើ​រើស​បាន​សំបក​កំប៉ុង បាន​ថ្លៃ​គួ​សម​១​គី​៥,០០០​រៀល​។​

សព្វ​ថ្ងៃ​ អាណិតកូន​ៗ កូន​ៗ​ចង់​រៀនសូត្រ ម្តាយ​ឪពុក​គ្មាន​លទ្ធភាព បើ​នាំ​ប្រពន្ធ​កូន​ទៅ​ស្រុក​វិញ​ក៏​មិនដឹង​ថា​រកស៊ី​អី មក​រស់នៅ​ទីក្រុង ថា​ងាយស្រួល​រក​ការងារ​ធ្វើ គឺ​មិន​ស្រួល​ទេ ​បើ​គ្មាន​ជំនាញ ដូច្នេះ​មាន​តែតស៊ូ ទោស​បីរ​កមួយ​ថ្ងៃ បាន​ហូប​មួយ​ថ្ងៃ ក៏​ត្រូវ​តែ​តស៊ូហើយ​ពេល​នេះ​កូន​ៗ​នៅ​រៀន​ថ្នាក់​បឋម ដល់​ពេល រៀន​ដល់​អនុ​វិទ្យាល័យ សាលារៀន​ព្រឹកល្ងាច​មិនដឹង​ថា អាច​ទៅ​រួច​ឬ​យ៉ាងណា​ទេ ក៏​ប៉ុន្តែ​កូន​ៗ គេ​និយាយ​ថា នាង​ត្រូវ​តែ​តស៊ូ រៀន​រហូត​ចប់​ថ្នាក់​ទី​១២ ។

​បច្ចុប្បន្ន​ ក្មួយ​ស្រី​ខ្វះ សំលៀក​បំពាក់​សិក្សា និង​សម្ភារសិក្សា សូម​សប្បុរស់ជន​មេត្តា ជួយ​ផ្តល់​ថវិកាទិញ​សំលៀក​បំពាក់​ និង​ផ្តល់​សម្ភារសិក្សា​ដល់​ក្មេង​ស្រី​ទាំង​ពី​នាក់​នេះ​ផង ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ