ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន២ក្រុម​ផ្ទុះ.ស.ង្គ្រា.ម.គ្នាលើដីខេត្ត​ព្រះសីហនុ​

1 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឆាកប្រយុទ្ធ​រវាង​​​ចិន​និង​​ចិន២​ក្រុម ​បាន​​​វាយតប់​គ្នា ​បង្ក​ឱ្យមាន​អ្នករងរ​បួ​ស​ធ្ង​ន់​ដេក​នៅ​នឹង​កន្លែង​ និង​ខ្លះទៀត​រង​របួស​ធ្ងន់-​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។ ​ហេតុ​ការ​នេះ​កើតឡើង​នៅ​ម៉ោងជាង08យប់​ថ្ងៃ​ទី25 ខែមេសា​ឆ្នាំ…

ខេត្ត​ព្រះ​សីហ​នុ ៖ ឆាកប្រយុទ្ធ​រវាង​​​ចិន​និង​​ចិន២​ក្រុម ​បាន​​​វាយតប់​គ្នា ​បង្ក​ឱ្យមាន​អ្នករងរ​បួ​ស​ធ្ង​ន់​ដេក​នៅ​នឹង​កន្លែង​ និង​ខ្លះទៀត​រង​របួស​ធ្ងន់-​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។ ​ហេតុ​ការ​នេះ​កើតឡើង​នៅ​ម៉ោងជាង08យប់​ថ្ងៃ​ទី25 ខែមេសា​ឆ្នាំ 2024 ស្ថិត​នៅ​ក្នុង​អគារ​មួយ​កន្លែង នៅ​ក្នុង​កា​
ស៊ីណូ​ ណា​ន​ហៃ សង្កាត់​៣ ក្រុង /​ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​ប្រភព​ប្រជាពលរដ្ឋ​ដែល​រាយការណ៍​មក​ថា នៅ​មុន​ពេលកើតហេតុ ​គេ​សង្កេត​ឃើញ ជនជាតិ​ចិន​២​ក្រុម បាន​កំពុង​ហូប​អាហារ​នៅ​ក្នុង​សណ្ឋាគារ ណា​ន​ហៃ ជាន់​ទី​៣ បាន​ប៉ះ​សំដី ដោយ​ពុំ​ដឹង​មូលហេតុ រហូត​ឈាន​ដល់​វាយ​ប្រតប់​គ្នា​យ៉ាង​សាហាវ បណ្តាល​អោចិយ​ភាគី​ម្ខាង​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់​ ។

​ប្រភព​ដដែល​បាន​បន្ត​ថា ម្នាក់​ក្នុង​ចំណោម​ភាគី​បង្កជា​ជនជាតិ​ចិន​នេះ​ តែងតែ​ចូល​ចិត្ត​រករឿង​អ្នក​ដទៃ​ក្រោយ​ពី​គាត់​ផឹកស្រា​ស្រវឹង​រួច ។ ក្រោយ​ពី​មាន​ហេតុការណ៍​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​បង្ក​ឱ្យជនជាតិ​ចិន​ពីរ​នាក់​ដេក​ស្ដូកស្ដឹង​ម្នាក់​​​ ។

ចំពោះ​ករណី​បង្ក​ហិង្សា​នេះ​ផង​ដែរ ឧត្តមសេនីយ៍ត្រី​ណុ​ប​ បញ្ញា ​ស្នងការ​រង​ទទួល​ផែន​បទល្មើស​ព្រហ្ម​ទណ្ឌ​បាន​បញ្ជាក់​ថា ចំពោះ​ករណី​នេះ ​ពិតជា​បាន​កើតឡើង​ពិតមែន ហើយ​បច្ចុប្បន្ន​សមត្ថ​កិច្ច​កំពុង​ចុះ​ធ្វើការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ នៅ​ទីកន្លែង​កើតហេតុ​ជាក់ស្តែង​ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ