ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​សហការ​ជាមួយ​សន្តិសុខ​​ក្លឹ​ប ចា.ប់​បាន​​ជនសង្ស័យ​ប្រុស​-​ស្រី​៤​នាក់​

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ សហការ​ជាមួយ​សន្តិសុខ​យាម​ក្លឹ​ប​កំសាន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-ស្រី​៤​នាក់​ និង​គ្រឿងញៀន​ ត្រូវ​បាន​បញ្ជូន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤​ ។ លោក​វរសេនីយ៍ត្រី…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ សហការ​ជាមួយ​សន្តិសុខ​យាម​ក្លឹ​ប​កំសាន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-ស្រី​៤​នាក់​ និង​គ្រឿងញៀន​ ត្រូវ​បាន​បញ្ជូន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤​ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​​ ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​៥​នាក់​ ជា​ជនជាតិ​ថៃ​ មាន​១-​ឈ្មោះ ចាក់​ខា​វ៉ា​ន់ សេត​ថា​ក់​ស៊ុប​មេ​ត ហៅ​ថប់ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ។ ២-​ឈ្មោះ ណាត​តា​ផ​ន ឆូត​ទិ​បុត ហៅ​មីន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ។ ៣-​ឈ្មោះ សាត់​ថា​យ៉ា ថៃ​ក្រាក់​ថុ​ក ហៅ​តាក់ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ៤-​ឈ្មោះ សាក់​ស៊ី​ថន ស៊ូ​វ៉ា​ន់​ណា​សាក់ ហៅ​ផេ​ត ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ ដែល​ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា​ ​សន្តិសុខ​យាម​ក្លឹ​ប​MEXCLUB​បានឃើញ​ជនជាតិ​ថៃ​ម្នាក់ ជិះម៉ូតូ​១​គ្រឿង​នាំ​គ្នា​មក​ចូល​ក្លឹ​ម​កំសាន្ត​សុំ​ឆែកឆេរ​ឃើញ​គ្រឿងញៀន ​ហើយ​រាយ​កាណ៍​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​បង្ក្រាប​ភ្លាម​ៗ​ឃាត់​បាន​១​នាក់​ដកហូត​គ្រឿងញៀន​ប្រភេទ​ម្សៅក្រាម​ស​ថ្លា​៨​ថង់​ស្មើ​៨,៤២​ក្រាម ​ហើយ​កម្លាំង​ជំនាញ​បាន​បន្ត​ឆែកឆេ​រដល់ទី​តាំង​ស្នាក់​នៅ​ឃាត់ខ្លួន​៣​នាក់​ និង​រឹបអូស​គ្រឿងញៀន​មាន​ប្រភេទ​ម្ស៉ៅ​ក្រាម​ស​ថ្លា​១២​ថង់​តូច​ស្មើ​១៣,២៩​ក្រាម កញ្ឆា​គ្រាម​៤​ថង់​ស្មើ​៥៤,២​ក្រាម គ្រឿងញៀន​ម្ស៉ៅ​ខ្មៅ​រូប​កែវ​ការ​ហ្វេរ​១​កញ្ចប់​ស្មើ​៣៨,៨៤​ក្រាម គ្រឿងញៀន​ម្ស៉ៅ​ចម្រុះ​១​កញ្ចប់​ស្មើ​១៥,៧៦​ក្រាម មាន​ម​ធ្យោ​បាត​ម៉ូតូ​១​គ្រឿង និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​ដែល​បង្ក្រាប​ឃាត់​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៤​ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា​៖​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​៤​នាក់​និង​វត្ថុ​តាង​គ្រឿងញៀន​ក្រោយ​នាំ​យក​សាកសួរ​នៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ