ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងមិនគួរឱ្យជឿ! ក្រោយ​ព្រះ​ស.ព​ព្រះសង្ឃ​ភូមា​​​​សុគត​បាន​៧​ថ្ងៃ

1 អាទិត្យ មុន

ទោះ​សុគត​អស់​៧​ថ្ងៃ​ក្តី ព្រះ​សព​របស់​មហាថេរ​ដ៏​ល្បី​នៅ​មី​យ៉ា​ន់​ម៉ា មិន​ហើម មិន​ស្អុយ មិន​ប្រែ​ពណ៌​អ្វី​ទាំងអស់​ ។ ព្រះ​មហាថេរ​: ព្រះ​នាម Myaing Sayadaw…

ទោះ​សុគត​អស់​៧​ថ្ងៃ​ក្តី ព្រះ​សព​របស់​មហាថេរ​ដ៏​ល្បី​នៅ​មី​យ៉ា​ន់​ម៉ា មិន​ហើម មិន​ស្អុយ មិន​ប្រែ​ពណ៌​អ្វី​ទាំងអស់​ ។

ព្រះ​មហាថេរ​: ព្រះ​នាម Myaing Sayadaw (​សា​យ៉ា​ដាវ ) ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​និមិត្តរូប​នៃ​ក្តី​សង្ឃឹម​សម្រាប់​ពុទ្ធសាសនិក​មី​យ៉ា​ន់​ម៉ា​នោះបាន​សុគត​ កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤ ប៉ុន្តែ​ក្រោយ​សុគត​អស់​រយៈពេល​៧​ថ្ងៃ​ទៅ​ហើយ ពោល​គឹតត្រឹម​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៤ ព្រះ​សព​របស់​ព្រះ​អង្គ​ហាក់​នៅ​តែ​រក្សា​បាន​សភាព​ដូច​មនុស្ស​ដែល​មានជីវិត​ធម្មតា ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​ពណ៌​ស្បែក និង​ក្លិន​អ្វី​ទាំងអស់ ខុស​ពី​សាកសព​មនុស្ស​សាមញ្ញ​ទូទៅ ដែល​ជា​ធម្មតា​ក្នុង​រយៈពេល​តែ​៣​ថ្ងៃ នឹង​ហើម​រលួយ ហៀរ​ទឹករងៃ និង​ធុំក្លិន​អសោច ជាក់​ជា​មិន​ខាន​។

រឿង​ដ៏​អស្ចារ្យ​នេះ ត្រូវ​មាន​មនុស្ស​ដែល​មាន​ជំនឿ​ចាត់​ទុក​ថា​ជា​អភិនីហា ដែល​មិន​អាច​វាស់វែង​បាន​ដោយ​វិទ្យាសាស្ត្រ​។ ព្រះ​មហាថេរ​: សា​យ៉ា​ដាវ បាន​សុគត់​នៅ​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​២០២៤ នៅ​វត្ត Nayyadham ក្នុង​ទីរួមស្រុក Kanbalu ក្នុង​រដ្ឋ Sagaing របស់​មី​យ៉ា​ន់​ម៉ា ដោយសារ​តែ​ជំងឺ​តម្រងនោម ក្នុង​ព្រះ​ជន្ម​៨៣​ព្រះ​វស្សា និង​បន្ទាប់​ពី​បួស​ជា​សង្ឃ​អស់​រយៈពេល ៤៥​ព្រះ​វស្សា​។

កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា ព្រះ​ភិក្ខុ សី​លាន​ន្ទ បាន​ចែករំលែក​រឿងរ៉ាវ​ដ៏​អស្ចារ្យ​របស់​ព្រះ​មហាថេរ​: សា​យ៉ា​ដាវ នៅ​លើ​គណនី​ហ្វេ​ស​បុក ដោយ​មាន​សង្ឃដីកា​រថា «​ព្រះសង្ឃ ជា​មហាថេរ ជនជាតិ​ភូមា ក្រោយ​ពី​អនិច្ចធម្ម​កន្លង​ច្រើន​ថ្ងៃ​ហើយ ព្រះ​សព​មិន​ហើម​ប៉ោង មិន​ស្អុយរលួយ កំពុង​ល្បី​ខ្លាំង នៅ​ប្រទេស​ភូមា ។

យ៉ាងណា​ក៏​ដោយ ពាក់​ព​ន្ធ៍​នឹង​រឿងរ៉ាវ​ដែល​កំពុង​ល្បី​នេះ ត្រូវ​បាន​ព្រះ​ភិក្ខុ សី​លាន​ន្ទ មាន​សង្ឃដីការ​ពន្យល់​ថា កុំ​ទាន់​អាល​វិ​ន​ច្ឆ័​យ​ច្បាស់​ពេក គ្រាន់តែ​ព្រះ​សព ក្រោយ​អនិច្ចធម្ម​ទៅ​ហើយ មិន​ហើម​ប៉ោង មិន​ស្អុយរលួយ​ថា ជា​អរិយបុគ្គល​ថ្នាក់​នេះ ថ្នាក់​នោះ យើង​មិន​ទាន់​មាន​បញ្ញាញាណ​ក្នុង​ការ​ព្យាករ​ទេ យើង​មិន​អាច​ដឹង​ថា លោក​ជា​ព្រះ​អរិយបុគ្គល​ឬ​យ៉ាងណា​នោះ​ទេ តែ​ព្រះ​គុណ​ម្ចាស់ ពិតជា​ព្រះ​មហាថេរ មានគុណ​ធម៌​ពិត​ៗ មិនមែន​ក្លែង​ធ្វើ លោក​បាន​សមាទានធុតង្គ​តាំងពី​ក្មេង​រហូត​ដល់​ថ្ងៃ​សុគត ក្រោយ​ពី​លោក​រៀន​ធម៌​និង​វិន័យ​បាន​ចប់​ល្មម​សមគួរ អា​ចប​ដិ​បត្ត​តាម​ធម៌​និង​វិន័យ​បាន លោក​នៅ​តែព្រៃ​តែ​មួយ​អង្គ​ឯង ជា​អ្នក​ប្រាថ្នា​តិច ជា​អ្នក​សន្តោស ជា​ធម្ម​វនវាសី​នៅ​ព្រៃ​ដោយ​មិន​ប្រាថ្នា​លាភ នៅ​ព្រៃ​ដោយ​អធ្យាស្រ័យ​ផ្ទាល់ខ្លួន និង​បដិបត្តិ​ធម៌​តម្រង់​ទិស​ដៅ​រួច​ផុត​ចាក​ទុក្ខ ។

ព្រះ​ភិក្ខុ សី​លាន​ន្ទ មាន​ថេរ​ដីការ​បន្ត​ថា ចំពោះ​រឿង​សព​រលួយ​និង​មិន​រលួយ មិនមែន​ដោយសារ​ជា​ព្រះ​អរិយបុគ្គល ឬ ព្រះអរហន្ត​នោះ​ទេ ព្រោះថា សូ​ម្បី​ព្រះអរហន្ត​បដិសម្ភិទា ៤ ក្រោយ​បរិនិព្វាន ក៏​សាកសព​ស្អុយរលួយ​ប៉ោង​ហើម​ដូច​មនុស្ស​សាមញ្ញ​ដែរ​។ ប៉ុន្តែ​តែ​អ្នក​បាន​សម្រេច​អភិញ្ញា​ហើយ អាច​អធិដ្ឋាន​មិន​ឲ្យ​សព​ស្អុយរលួយ​ជាដើម​បាន សូ​ម្បី​តែ​បុថុជ្ជន​ជា អ្នក​បាន​ឈាន​ហើយ អាច​សម្រេច​បាន​ដល់​ថ្នាក់​អភិញ្ញា​លោកិយៈ​ត្រឹម​ថ្នាក់​អភិញ្ញា​៥ ក៏​អាច​អធិដ្ឋាន​មិន​ឲ្យ​សព​ស្អុយរលួយ​ហើម​ប៉ោង​បាន​ដូច​គ្នា គឺ​អ្នក​បាន​អភិញ្ញា​អាច​ធ្វើ​បាន​។ សូ​ម្បី​សរីរ​:​របស់​បុគ្គល​អ្នក​ប្រាសចាក​កិលេស ដែល​ស្លាប់​ទៅ​ហើយ ក៏​មិន​មាន​ក្លិនស្អុយ​ដែរ​។

ចំពោះ​មហាថេរ សា​យ៉ា​ដាវ កាល​លោក​នៅ​មាន​ព្រះ​ជន្ម លោក​ធ្លាប់​បាន​បដិសេធ​ខ្លួន​លោក​ថា មិនមែន​ព្រះអរហន្ត​ទេ​។ ដូច្នោះ ទ្រង់​អាច​ជា អរិយបុគ្គល​ថ្នាក់​៣​បន្ទាប់​ណាមួយ​ក៏​យើង​មិនដឹង ឬ ជា​បុថុជ្ជន​អ្នក​អភិញ្ញា​៥ ក៏​ថា​បាន​។ ដូច្នេះ យើង​មិន​អាច​វិនិច្ឆ័យ​បាន​ឡើយ គ្រាន់តែ​ថា គុណធម៌​របស់​លោក​ពិតជា​មាន​មែន យើង​គោរព​បូជា​ចំពោះ​លោក លើក​សរសើរគុណ​របស់​លោក​ចុះ ។ ខ្ញុំ​សូម​នមស្ការ​លោក​អ្នក​បដិបត្តិ​ពិត ខ្ញុំ​សូម​នមស្ការ​លោក​អ្នកមាន​គុណធម៌​ពិត​។​ជា​បើ​យោង​តាម​សង្ឃដីការ​របស់​ព្រះ​ភិក្ខុ សី​លាន​ន្ទ​៕ ​