ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាបឆេះធុងផ្ទុកហ្គាស នៅកំពង់ផែមួយក្នុងប្រទេសថៃ បណ្តាលឱ្យមានអ្នកស្លា.ប់ និងរបួស

1 អាទិត្យ មុន

(ថៃ)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះមានករណីឆាបឆេះធុងផ្ទុកហ្គាស នៅកំពង់ផែឧស្សាហកម្ម Map Ta Phut…

(ថៃ)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះមានករណីឆាបឆេះធុងផ្ទុកហ្គាស នៅកំពង់ផែឧស្សាហកម្ម Map Ta Phut ក្នុងខេត្តរ៉ាក់យ៉ង (Rayong) ប្រទេសថៃ។

https://fb.watch/rYiTNlhwth

អគ្គីភ័យនេះបានចាប់ផ្តើមនៅម៉ោងប្រហែល ១០.៣០ នាទីព្រឹក ដោយនៅកន្លែងកើតហេតុភ្លើងឆេះដោយបញ្ចេញផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅឡើងលើមេឃ ដែលអាចមើលឃើញពីចម្ងាយ។

ក្រុមហ៊ុន Map Ta Phut Tank Terminal Co Ltd ស្ថិតនៅកំពង់ផែ Map Ta Phut ​ជា​កំពង់ផែ​ពាណិជ្ជកម្ម និង​ស្ថានីយ​ស្តុក​ទុក​សារធាតុ​រាវ និង​ឧស្ម័ន រួមទាំង​ផលិតផល​ប្រេង​។ ហើយបើគិតត្រឹមម៉ោង២រសៀល សេចក្តីប្រកាសព័ត៌មានទី ២ របស់ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិក៤នាក់បានរងរបួស និងម្នាក់បានស្លាប់។ បុគ្គលិកផ្សេងទៀតត្រូវបានជម្លៀសចេញពីតំបន់នោះ។

ប្រភពបានបន្តថាក្រុម​អ្នក​ជួយ​សង្គ្រោះ និង​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ពន្លត់​ភ្លើង​ដែល​ក្នុង​ពេល​នោះ​មាន​ឮ​សំឡេង​ផ្ទុះផងដែរ។ ក្នុងការឆ្លើយតបសមត្ថកិច្ចបានបិទ​ផ្លូវ ដើម្បី​សម្រួល​ដល់​ការ​ឆ្លើយ​តប​ពេល​មាន​អាសន្ន និង​ធានា​សុវត្ថិភាព​សាធារណៈ។ អគ្គិភ័យ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ធ្វើ​ឱ្យ​គុណភាព​ខ្យល់​នៅ​តំបន់​ជុំវិញ​កាន់តែ​អាក្រក់​ទៅៗ។

យ៉ាង​ណា​ក៏​ដោយ នាយក​អាជ្ញាធរ​ឧស្សាហកម្ម​នៃ​ប្រទេស​ថៃ លោក Veeris Ammarapala បាន​និយាយ​ថា ភាគល្អិត និង​ផ្សែង​ដែល​ចេញ​ពី​ភ្លើង​មិន​ទាន់​មាន​ផល​ប៉ះពាល់​ដល់​សហគមន៍ ឬ​បរិស្ថាន​នៅ​ឡើយ​ទេ៕ ប្រភព៖ The Nation Thailand/ Thai PBS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ