ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​នឹករលឹក​​ជិះ​ម៉ូតូ​ធំ​កម្សាន្ត​មក​ត្រឹម​មើល​រូបថត​ចាស់​ៗ និង​ម៉ូតូ​ជ័រ​២​គ្រឿង​នៅ​លើ​តុ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា ​ទោះបីជា​មិន​អាច​ជិះ​ម៉ូតូ​មែនទែន​កម្សាន្ត​ទៀត ក៏​អាច​បន្ធូរ​អារម្មណ៍​បានតាម​ការ​មើល​រូបថត​ចាស់​ៗ និង​ម៉ូតូ​ជ័រ​២​គ្រឿង​នៅ​លើ​តុ​។ យោង​តាម​បណ្តាញ​ស​ង្គ…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា ​ទោះបីជា​មិន​អាច​ជិះ​ម៉ូតូ​មែនទែន​កម្សាន្ត​ទៀត ក៏​អាច​បន្ធូរ​អារម្មណ៍​បានតាម​ការ​មើល​រូបថត​ចាស់​ៗ និង​ម៉ូតូ​ជ័រ​២​គ្រឿង​នៅ​លើ​តុ​។

យោង​តាម​បណ្តាញ​ស​ង្គ នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ ២០២៤ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហាញ​អារម្មណ៍​របស់​សម្តេច ជុំវិញ​ការ​នឹករលឹកអំពី​ការ​កម្សាន្ត​ដោយ​ម៉ូតូ ខណៈ​ក្នុង​នាម​ជា​នាយ​រក​ដ្ឋ​មន្ត្រី សម្តេច​មិន​អាច​ប្រើប្រាស់​ម៉ូតូ​បាន ដូច​កាលពីមុន​ទៀត​នោះ បាន​ធ្វើ​ឱ្យ​សម្តេចនិយាយ​ថា ឥឡូវទោះបីជា​មិន​អាច​ជិះ​ម៉ូតូ​មែនទែន​កំសាន្ត​ទៀត ក៏​ខ្ញុំ​អាច​បន្ធូរ​អារម្មណ៍​បាន តាម​ការ​មើល​រូបថត​ចាស់​ៗ និង​ម៉ូតូ​ជ័រ​ពីរ​គ្រឿង​នៅ​លើ​តុ ។

សម្តេច​ធិ​បតីបាន​លើក​ឡើង​ថា ៖​ សូម​និយាយ​លេង​បន្តិច​ដើម្បី​បាន​កំសាន្ត​និង​បន្ធូរ​អារម្មណ៍​! ម្សិលមិញ ពេល​ខ្ញុំ​កំពុង​តែ​ពិនិត្យ​ឯកសារ ស្រាប់តែ​ក្រុម​ជំនួយការ យក​ម៉ូតូ​ជ័រ​ពីរ​គ្រឿង (BMW R1250 GSA និង Kawasaki Ninja H2R) មក​ឱ្យ ។ ប្រហែល​ពួក​គេ​ដឹង​ថា ខ្ញុំ​អស់​ឱកាស​ប្រើ​របស់​ពិត​ហើយ បានជា​ខំ​ទិញ​កូន​ម៉ូតូ​ជ័រ ២​គ្រឿង​នេះ​មក​ឱ្យ​ខ្ញុំ ទុក​គ្រាន់​មើល​កំសាន្ត​អារ​ម្ម​ណ៏​ពេល​អផ្សុក​។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា «សូម​អរគុណ​ក្រុម​ជំនួយការ ដែល​យល់ចិត្ត​។ ឥឡូវ ទោះបីជា​មិន​អាច​ជិះ​ម៉ូតូ​មែនទែន​កំសាន្ត​ទៀត ក៏​ខ្ញុំ​អាច​បន្ធូរ​អារម្មណ៍​បាន តាម​ការ​មើល​រូបថត​ចាស់​ៗ និង​ម៉ូតូ​ជ័រ​ពីរ​គ្រឿង​នៅ​លើ​តុ​»៕​

អត្ថបទសរសេរ ដោយ