ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ប្រមូល​នំ​ប៉័ង​ចូល​ឃ្លាំង​វិញ​ក្រោ​យ​រក​ឃើញ​កណ្ដុរ​ងាប់​ច្រើន​ក្បាល

1 អាទិត្យ មុន

ទី​ក្រុង​តូក្យូ៖ ​ប្រទេស​ជប៉ុន​ប្រកាស​ប្រមូល​នំ​ប៉័ង​ចំណិត​ជាង​មួយ​សែន​ដុំ​ចូល​ស្តុក​វិញ​ជា​បន្ទាន់​បន្ទាប់​ពី​មាន​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​ និង​ដ៏​ស្មោគ​គ្រោក​ដល់​ថ្នាក់​ក្អួត​លែង​ចេញ​​​កើត​ឡើង​​ទៅ​លើ​​ផលិត​ផល​មួយ​ប្រភេទ​​។ ថ្មី​ៗ​នេះ គេ​រក​ឃើញ​ខ្មោច​កណ្ដុរ​១​​ក្បាល​នៅ​ក្នុង​នំ​ប៉័ង​ចំនួន​២​ដុំ​។ នេះ​បើ​យោង​តាម​ការ​ទទួល​ស្គាល់​ពី​ក្រុម​ហ៊ុន​ផលិត​នំ​ប៉័ង​ជប៉ុន​ខាង​លើ​នេះ​ផ្ទាល់​តែ​ម្ដង​​។​ ​ការ​​ប្រកាស​ប្រមូល​អាហារ​ចូល​ស្តុក​វិញ​ជា​ដ៏​​ករណី​​នៅ​​ជប៉ុន​ក្នុងនាម​ជា​ប្រទេស​​​មាន​ស្តង់​ដារ​អនាម័យ​ និង​សុវត្ថិ​ភាព​ចំណី​អាហារ​កម្រិត​ខ្ពស់​លំដាប់​ពិភព​លោក​។ ដូច្នេះ ក្រុម​ហ៊ុន​ផលិត​នំប៉័ង​ប៉ាស់​ស្កូ…

ទី​ក្រុង​តូក្យូ៖ ​ប្រទេស​ជប៉ុន​ប្រកាស​ប្រមូល​នំ​ប៉័ង​ចំណិត​ជាង​មួយ​សែន​ដុំ​ចូល​ស្តុក​វិញ​ជា​បន្ទាន់​បន្ទាប់​ពី​មាន​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​ និង​ដ៏​ស្មោគ​គ្រោក​ដល់​ថ្នាក់​ក្អួត​លែង​ចេញ​​​កើត​ឡើង​​ទៅ​លើ​​ផលិត​ផល​មួយ​ប្រភេទ​​។ ថ្មី​ៗ​នេះ គេ​រក​ឃើញ​ខ្មោច​កណ្ដុរ​១​​ក្បាល​នៅ​ក្នុង​នំ​ប៉័ង​ចំនួន​២​ដុំ​។ នេះ​បើ​យោង​តាម​ការ​ទទួល​ស្គាល់​ពី​ក្រុម​ហ៊ុន​ផលិត​នំ​ប៉័ង​ជប៉ុន​ខាង​លើ​នេះ​ផ្ទាល់​តែ​ម្ដង​​។​

​ការ​​ប្រកាស​ប្រមូល​អាហារ​ចូល​ស្តុក​វិញ​ជា​ដ៏​​ករណី​​នៅ​​ជប៉ុន​ក្នុងនាម​ជា​ប្រទេស​​​មាន​ស្តង់​ដារ​អនាម័យ​ និង​សុវត្ថិ​ភាព​ចំណី​អាហារ​កម្រិត​ខ្ពស់​លំដាប់​ពិភព​លោក​។ ដូច្នេះ ក្រុម​ហ៊ុន​ផលិត​នំប៉័ង​ប៉ាស់​ស្កូ ស៊ីគីស៊ីម៉ា ខប​ផូរេសឹន (Pasco Shikishima Corporation) ថ្លែង​ថា​ខ្លួន​នឹង​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​ដឹង​ស​ខ្មៅ​ម្ដង​ដើម្បីចង់​ដឹង​ថា​បើ​ក្រុម​ហ៊ុន​ធានា​​អនាម័យ​ខ្ពស់​ដល់​កម្រិត​ហ្នឹង​ហើយ​តើ​ខ្មោច​កណ្ដុរ​នោះ​វា​ចូល​​​ក្នុង​ផលិត​ផល​នំ​ប៉័ង​ចំណិត​របស់​ខ្លួន​​ដែល​ឃ្លុម​បេ​​យ៉ាង​ជិត​ឈឹង​នោះ​​ដោយ​​វិធី​​ណា​?

ក្រុម​ហ៊ុន​ជប៉ុន​ខាង​លើ​នេះ​​ថ្លែង​​​ថា​រហូត​មក​ដល់​ពេល​នេះ​ខ្លួន​​​មិន​ទាន់​​រក​​​ឃើញ​ថា​អតិ​ថិ​ជន​របស់​ខ្លួន​​ណា​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​​​បន្ទាប់​ពី​​ញ៉ាំ​​នំ​ប៉័ង​ចំណិត​​ឈ្មោះ​ឆូជូគុ (chojuku)។ នេះ​​ជា​ប្រភេទ​អាហារ​​​ស​ម្រន់​ដែល​ជន​ជាតិ​ជប៉ុន​និយម​ញ៉ាំ​​ពេល​ព្រឹក​​​។ ​​​ក្រុម​ហ៊ុន​​បាន​ប្រមូល​នំ​ប៉័ង​ប្រភេទ​នេះចូល​ឃ្លាំង​វិញ​បាន​​ជាង​១​សែន​កញ្ចប់​ហើយ​​​​​ចាប់​តាំង​ពី​ទី​ក្រុង​តូក្យូ​រហូត​ដល់​តំបន់​អាអូ​ម៉ូរី​​(Aomori)។​ក្រុម​ហ៊ុន​សូម​អធ្យាស្រ័យ​ចំពោះ​បញ្ហា​ធ្វើ​ឱ្យ​រំខាន​ចិត្ត​របស់​អតិថិជន​ដែល​​ធ្លាប់​តែ​ឆ្ងាញ់​មាត់​នឹង​នំ​ប៉័ង​របស់​ខ្លួន​។

កាល​ពី​ថ្ងៃ​ពុធ​ ក្រុម​ហ៊ុន​ប៉ាស់​ស្កូ (Pasco) ​ទទួល​ស្គាល់​ថា​​ពិត​ជា​មាន​ករណី​​​រក​ឃើញ​ខ្មោច​កណ្ដុរ​សម្បុរ​ខ្មៅ​ក្រិប​១​​ក្បាល​​នៅ​ក្នុង​នំ​ប៉័ង​ចំនួន​២​កញ្ចប់​។ គេ​ដឹង​ថា​នំ​ប៉័ង​ដែល​មាន​បញ្ហា​នោះ​ផលិត​នៅ​ក្នុង​រោង​ចក្រ​ទី​ក្រុង​តូក្យូ​។ ដូច្នេះ ក្រុម​ហ៊ុន​សម្រេច​ចិត្ត​ផ្អាក​ដំណើរ​ការ​រោង​ចក្រ​នេះ​ចោល១​គ្រា​សិន​​ដើម្បី​​ស៊ើប​អង្កេត​។ ក្រុម​ហ៊ុន​ថ្លែង​បន្ត​ទៀត​ថា​ខ្លួន​នឹង​ពង្រឹង​សង្វាក់​ផលិត​កម្ម​ឡើង​វិញ​ដើម្បី​ធានា​ថា​គ្មាន​រឿង​បែប​ហ្នឹង​កើត​ឡើង​ជា​បន្ត​ទៀត​ទេ​។​​

​ប្រទេស​ជប៉ុន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​​ផ្នែក​អនា​ម័យ​​​ ប៉ុន្តែ​​ក៏​ឧស្សាហ៍​ជួប​ប្រទះ​នឹង​ករណី​ពុល​ចំណី​អាហារ​ និង​​ឧស្សាហ៍​​ប្រមូល​​ផលិត​ផល​ចូល​ស្តុក​វិញ​ជា​ហូរ​ហែ​ផង​ដែរ​។ ​បើ​មាន​ករណី​នេះ​កើត​ឡើង​គឺ​ផ្ទុះ​ព្រោង​ព្រាត​តាម​បណ្ដាញ​សារ​ព័ត៌​មាន​តែ​ម្ដង​​។ កាល​ពី​ឆ្នាំ​២០២៣​ ក្រុម​ហ៊ុន​លក់​ចំណី​អាហារ​សេវេន ​អ៊ីឡេវឹន (7-Eleven) ​ដែល​មាន​សាខា​នៅ​ប្រទេស​ជប៉ុន​បាន​​​​ប្រមូល​ផលិត​ផល​ចូល​ស្តុក​វិញ​បន្ទាប់​ពី​មាន​ករណី​ខ្មោច​កន្លាត​​១​​ក្បាល​នៅ​ក្នុង​បាយ​សារាយ​សមុទ្រ​​​ដែល​គេ​វេច​ខ្ចប់​​ត្រឹម​ត្រូវ​​។​

ករណី​ថ្មី​បំផុត​ពាក់​ព័ន្ធ​នឹង​ខ្មោច​កណ្ដុរ​នៅ​ក្នុង​នំ​ប៉័ង​ចំណិត​របស់​ជប៉ុន​នេះ​កើត​ឡើង​បន្ទាប់​ពី​ជប៉ុន​ទើប​តែ​ផ្ទុះ​រឿង​អាស្រូវ​១​ទៀត​ពាក់​ព័ន្ធ​នឹង​អាហារ​បំប៉ន​​​របស់​ក្រុមហ៊ុន​កូបាយ៉ាស៊ី​ដែល​ប្រើ​ប្រាស់​សម្រាប់​បញ្ចុះ​កូឡេស្ទេរ៉ូល​នៅ​ក្នុង​សរ​សៃ​ឈាម​។ ប៉ុន្តែ​ជាក់​ស្ដែង​​ប្រើ​ប្រាស់​យូរ​ៗ​ទៅធ្វើ​ឱ្យ​​ខូច​គ្រឿង​ក្នុង​ខ្ទេច​។ ជា​ពិសេស​ ខូច​តម្រង​នោម​។​ ក្រុម​ហ៊ុន​កូបាយ៉ាស៊ី​ថ្លែង​​កាល​ពី​ខែ​មេសា​ថា​ខ្លួន​បន្ត​ស៊ើប​អង្កេត​ករណី​ស្លាប់​អតិថិជន​៥​នាក់​ដែល​​ប្រើ​ប្រាស់​អាហារ​បំប៉ន​​ផ្សំ​​ពី​បាយ​ផ្សិត​ក្រហម​​ដែល​ជប៉ុន​ហៅ​ថា​បេនី​កូជិ (beni koji)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ