ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុរាំងស្ងួតបន្តអូសបន្លាយគ្មានភ្លៀង បណ្តាលឲ្យពលរដ្ឋក្នុងភូមិមួយចំនួនក​ង្វះ​ទឹក​ប្រើ នៅខេត្តមណ្ឌលគិរី

1 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ខណៈ​អាកាសធាតុ​រាំង​ស្ងួត​បាន​បន្ត​អូស​បន្លាយ​គ្មាន​ភ្លៀង​ធ្លាក់ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិឋាន​មួយ​ចំនួន​ប្រឈម កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ស្នងការដ្ឋាន​នគរ​ខេត្តមណ្ឌលគិរី​បាន​បញ្ចេញ​រថយន្ត​ដឹក​ទឹក​ចំនួន​១០​គ្រឿង សម្រាប់​ត្រៀម​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដោយ​ផ្តល់​ទឹក​ឥត​គិតថ្លៃ​។ លោក​ឧត្តម​សេនី​យ៏​ទោ ឡោ សុខា…

ខេត្តមណ្ឌលគិរី ៖ ខណៈ​អាកាសធាតុ​រាំង​ស្ងួត​បាន​បន្ត​អូស​បន្លាយ​គ្មាន​ភ្លៀង​ធ្លាក់ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិឋាន​មួយ​ចំនួន​ប្រឈម កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ស្នងការដ្ឋាន​នគរ​ខេត្តមណ្ឌលគិរី​បាន​បញ្ចេញ​រថយន្ត​ដឹក​ទឹក​ចំនួន​១០​គ្រឿង សម្រាប់​ត្រៀម​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដោយ​ផ្តល់​ទឹក​ឥត​គិតថ្លៃ​។

លោក​ឧត្តម​សេនី​យ៏​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ដោយ​ស្ថានភាព​មេឃ​រាំង​ស្ងួត​យូរ​ខែ កន្លែង​ខ្លះ​អណ្តូង​លែង​ចេញ​ទឹក ស្រះ​ត្រពាំង​អូរ​ក៏​រីង​ទឹក​អស់ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​មួយ​ចំនួន​បាន​ដាច់​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

ដូច្នេះ​កម្លាំង​នគរបាល​ទូ​ទាំង​ខេត្តមណ្ឌលគិរី​ក៏​បាន​ត្រៀម​រួចរាល់ និង​បាន​ដឹក​ទឹក​ចែក​ជូន​បងប្អូន​ដែល​មានការ​លំបាក​ខ្លាំង​ឆ្ងាយ​ប្រភព​ទឹកជា​ការ​ជួយ​សម្រាល​ដល់​ពួក​គាត់ ។

លោក​ឧត្តម​សេនី​យ៌​ស្នងការ​ថា នៅ​តាម​បណ្តា​អធិការ​ក្រុង​-​ស្រុក​ទាំង​ប្រាំ ក្នុង​ខេត្តមណ្ឌលគិរី បាន​បញ្ជូន​រថយន្ត​ដឹក​ទឹក​ចុះ​ដល់​ភូមិ​តាម​មូលដ្ឋាន​នានា និង​បាន​ពិនិត្យ​មើល​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ បើ​ពួក​គាត់​មាន​តម្រូវការ​ទឹក និង​អន្តរា​គម​ន៌​ជួយ​បាន​ភ្លាម​ៗ ។

មិន​ត្រឹម​ការ​ជួយ​ផ្តល់​ទឹក​ឥត​គិតថ្លៃ​ប៉ុណ្ណោះ​ទេ កម្លាំង​នគរបាល​បន្ត​ផ្សព្វផ្សាយ​ពី​បញ្ហា​អគ្គិភ័យ​ក្នុង​រដូវ​រាំង​ស្ងួត​នេះ ចៀសវាង​ការ​ដុត​ព្រៃ ឬ​ដុត​សំរាម​ទុក​ចោល ឆេះ​រាលដាល​បង្ក​ជា​គ្រោះថ្នាក់​ផ្សេង​ៗ ដូច​ជា ឆេះ​ដល់​ចម្ការ ទ្រព្យសម្បត្តិ​នានា ឬ​ផ្ទះ​របស់​ខ្លួន ។

លោក​ឧត្តម​សេនី​យ៌​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា បើ​បងប្អូន​រស់នៅ​ក្នុង​មូលដ្ឋាន​ខេត្តមណ្ឌលគិរី ជួប​បញ្ហា គ្មាន​ទឹក​ប្រើប្រាស់ សូម​ទំនាក់ទំនង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល ឬ​អធិការដ្ឋាន ឬ​មធ្យោបាយ​ណាមួយ​ក៏​បាន ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច ដើម្បី​អាច​ជួយ​ផ្តល់​ទឹក​ជូន​តាម​ការ​ជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ