ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! ប្តីប្រពន្ធមួយគូខឹងនឹងគ្នាក៏គំរា.មដុតម៉ូតូ ស្រាប់តែ ឆេះម៉ូតូសល់តែគ្រោងឆ្អឹង នៅម្តុំមាត់ទន្លេ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​០២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​សុខ​ៗ​ក៏​ស្រាប់តែ​ឈ្លោះ​គ្នា កើតជា​ជម្លោះ​ទាស់​ពាក្យ​សម្តី​រហូត​ដល់​ឈប់​ម៉ូតូ​យក​ដែកកេះ​ដុត​ម៉ូតូ​ឆេះ​ហ្មត់ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៩​និង​៣៩​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​០២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​សុខ​ៗ​ក៏​ស្រាប់តែ​ឈ្លោះ​គ្នា កើតជា​ជម្លោះ​ទាស់​ពាក្យ​សម្តី​រហូត​ដល់​ឈប់​ម៉ូតូ​យក​ដែកកេះ​ដុត​ម៉ូតូ​ឆេះ​ហ្មត់ ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៩​និង​៣៩​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១១៨ កែង​នឹង​ផ្លូវ​មាត់ទន្លេ ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​លក់ដូរ​ក្បែរ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា គេ​ឃើញ​ប្តី​ប្រពន្ធ​មួយគូ​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ឌ្រី​ម ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវ​១១៨ ។ លុះ​ឌុ​ប​គ្នា​មក​ដល់​ចំណុច​កើតហេតុ បុរស​ជា​ប្តី ស្រាប់តែ​ទាស់សម្តី​គ្នា​ជាមួយនឹង​ប្រពន្ធ ខណៈនោះ​បុរស​ជា​ប្តី​បាន​ឈប់​ម៉ូតូ រួច​ហើយ​បាន​ស្រែក​ខ្លាំង​ៗ​ដាក់​ប្រពន្ធ ធ្វើ​អោយ​ស្ត្រី​ជា​ប្រពន្ធ​ខឹង​ចុះ​ពីលើ​ម៉ូតូ ។

ភ្លាម​ៗ​បុរស​ជា​ប្តី​បាន​យក​ដែកកេះ​មក​ដុត​ម៉ូតូ ដើម្បី​គំរាម​ប្រពន្ធ ប៉ុន្តែ​គ្រាន់តែ​បើក​គម្រប​ធុងសាំង ក៏​ស្រាប់តែ​ឆាប​ចំហេះ​សាំង បណ្តាល​អោយ​មាន​អណ្តាតភ្លើង​ឆេះ​ម៉ូតូ​តែ​ម្តង ។ ដោយ​ឃើញ​ដូច្នោះ ប្តី​ប្រពន្ធ​ទាំង​០២​នាក់​ក៏​បាន​យក​ដីខ្សាច់​មក​បាច់​ពន្លត់​វិញ តែ​មិន​រលត់​ឡើយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​យក​ទុយោ​មក​ជួយ​បាញ់​ពន្លត់​រហូត​ជា​ស្ថាពរ ។ ប៉ុន្តែ​ទម្រាំ​តែ​បាញ់​រលត់ ម៉ូតូ​ដែល​ឆាបឆេះ​ខាងលើ សល់​តែ​គ្រោងឆ្អឹង​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ ប្តី​ប្រពន្ធ​ខាងលើ​បាន បណ្តើរ​គ្រោងឆ្អឹង​ម៉ូតូ​យក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ