ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ស្រុក​កំពង់​រោ​ទិ៍ ជ្រូកងា.ប់​ជា​ច្រើនក្បាល​​គួរ​ឱ្យ​ព្រួយបារម្ភ​

6 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​មាន​ករណី​ផ្ទុះ​ជំងឺប៉េស្តជ្រូក​អាហ្វ្រិក​ងា.ប់​ជ្រូក​ជា​បន្តបន្ទាប់ ​បង្ក​ឲ្យ​មានការ​ព្រួយ

ខេត្តស្វាយរៀង ​៖ ​មាន​ករណី​ផ្ទុះ​ជំងឺប៉េស្តជ្រូក​អាហ្វ្រិក​ងា.ប់​ជ្រូក​ជា​បន្តបន្ទាប់ ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដោយ​ម្ចាស់​ជា​អ្នក​ចិញ្ចឹម​ជ្រូក ពេល​មាន​ជ្រូក​ងា.ប់​មិន​ព្រមយក​ទៅ​ក.ប់​ ​តែ​ពួក​គាត់​បែ​រ​ជា​កា.ប់​​ពន្លះ​សា.ច់​លក់​នៅ​តាម​ភូមិ​ បណ្តាល​ឱ្យជ្រូក​របស់​អ្នក​ភូមិ​ផ្សេង​ទៀត​ឆ្លង​ងា.ប់​ជា​បន្តបន្ទាប់​ដែរ ​។ ​ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣​ មក​រា​ ឆ្នាំ​២០២៤ ​នៅ​ភូមិ​កណ្តាល​ ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោ​ទ៌​ ខេត្តស្វាយរៀង ។

បើ​តាម​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​បាន​សំណូមពរ​សុំ​ឲ្យ​មន្ត្រី​ជំនាញ ជា​ពិសេស​លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​ និង​នេសាទ​ មេត្តា​ជួយ​ផ្តល់​វ៉ាក់សាំង​ការពារ​ជម្ងឺ​សត្វ​ជ្រូក និង​ថ្នាំ​ព្យាបាល​សត្វ​ជ្រូក​ផង បច្ចុប្បន្ន​ជ្រូក​ដែលប្រជាពលរដ្ឋចិញ្ចឹម​នៅ​ឃុំ​ខ្សែ​ត្រ​កំពុង​ផ្ទុះជំងឺ​ធ្ងន់ធ្ងរ ​និង​ងា.ប់​ជា​ច្រើន​ក្បាល​ផង​ដែរ​ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ មន្ត្រី​ការិយាល័យ​ពេទ្យសត្វ​ស្រុក​កំពង់​រោ​ទ៌ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ឱ្យ​ដឹង​​ថា ម្ចាស់​អ្នក​ចិញ្ចឹម​ជ្រូក​ឈ្មោះ​ពេជ្រ យោ នៅ​ភូមិ​កណ្តាល​ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទ៌ មានច​ញ្ចឹ​ម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ ហើយ​កន្លង​មក សត្វ​ជ្រូក​មាន​ជម្ងឺ គាត់​ពុំ​បាន​រាយការណ៍​ជូន​មន្ត្រី​ពេទ្យសត្វ​ភូមិ​ឃុំ​ទេ គាត់​ព្យាបាល​ដោយ​ខ្លួនឯង ក្រោយមក​មាន​ផ្ទុះ​ជំងឺ​ប៉េស្តជ្រូក​ងា.ប់​ជា​ច្រើនក្បាល ​ទើប​ដឹង​ដល់​មន្ត្រី​ពេទ្យសត្វ​ចុះ​ទៅ​ពិនិត្យ​ទើប​ដឹង​ថា ការ​ផ្ទុះ​ជំងឺ​ប៉េស្តជ្រូក​នេះ​កើតឡើង​តាំងពី​ថ្ងៃ​ទី​១​ មក​រា ឆ្នាំ ​២០២៤​មក និង​មាន​សភាព​ធ្ងន់ធ្ងរ​ឈាន​ទៅ​ងា.ប់​ជា​ច្រើន​ក្បាល​។

​មន្ត្រី​ពេទ្យសត្វ​ស្រុក​រូប​នេះ​បាន​បន្ត​ថា តាម​ការ​អង្កេត​វិភាគ​បឋម មាន​ចំនួន​ករណី គឺ​ ​ទី​១-​សង្ស័យ​ជា​ជំងឺ​ប៉េស្តជ្រូក​ធម្មតា និង​ទី​២-​សង្ស័យ​ជា ជម្ងឺប៉េស្ត៍​ជ្រូក​អាហ្វ្រិក ដែលជំងឺ​កាច​សាហា.វបំផុត បង្ក​ឡើង​ដោយ​ពពួក​វីរុស បច្ចុប្បន្ន​ពុំ​ទាន់​មាន​វ៉ាក់សាំង ការពារ​និង​ព្យាបាល​ទេ​។​

តាម​ប្រភព​បន្ត​ទៀត​ថា ក្រោយ​ការ​ពិនិត្យ អង្កេត​ជាបឋម​ឃើញ​សំណាក​សង្ស័យ​បែប​នេះ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ឃុំ​ស្រុក បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​ឲ្យ​ពួក​គាត់​យល់​ដឹង ទី​១-​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​តាម​ប្រតិទិន្ន ទី​២-​បាញ់ថ្នាំ​សម្លា.ប់​មេរោគ ក្នុង​ទ្រុង​និង​ជំវិញ​ទ្រុង​៧​ថ្ងៃ​ម្តង​ឬ​១៤​ថ្ងៃ​ម្តង តាម​លទ្ធភាព​ជាក់ស្តែង​ ​ទី​៣-​ត្រូវធ្វើ​អនាម័យ​ជា​ប្រចាំ និង​ទី​៤-​ពេល​សត្វ​មាន​ជម្ងឺ​ត្រូវ​រាយការណ៍​ទៅ​ពេទ្យសត្វ​ឃុំ​ និង​អាជ្ញាធរ​ភូមិ​ឃុំ​ដើម្បី​ជួយ​អន្តរាគមន៍​។

មន្ត្រី​ពេទ្យសត្វ​បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម គឺ​ពេល​សត្វ​ជ្រូក​ឈឺ​ងា.ប់ ពួក​គាត់​មិន​ព្រម​កប់​ចោល គឺ​ពួក​គាត់​កាប​សាច់​លក់ នៅ​តាម​មូលដ្ឋាន​បណ្តាល​ឲ្យ​ឆ្លង​ជម្ងឺ​ដល់​សត្វ​ជ្រូក​គ្រប់​ទីកន្លែង​។ ពេល​សត្វ​ជ្រូក​មាន​ជម្ងឺ កសិករ​អ្នក​ចិញ្ចឹម​ជ្រូក​មួយ​ចំនួន បាន​ព្យាបាល​ខ្លួនឯង មិន​ព្រម​រាយការណ៍​ផ្តល់​ព័ត៌មាន​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ឃុំ​ទេ​ ។​

រីឯប្រជា​កសិករ​ខ្លះ​ចូល​ចិត្ត​ផ្តល់​ព័ត៌មាន​ទៅ​អ្នកកាសែត បង្ហោះ​ព័ត៌មាន​ ។​ ទាក់ទិន​ករណី​នេះ​ដែរ​លោក​ប៉ែន​ ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តស្វាយរៀង បាន​ប្រាប់​កោះសន្តិភាព​ថា លោក​កំពុង​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ស្រុក​កំពង់​រោ​ទ៌ ចុះ​សហការ​ជាមួយ​ពេទ្យសត្វ​ឃុំ លោក​មេ​ភូមិ ស្រង់​ស្ថិតិ មាន​ប៉ុន្មាន​គ្រួសារ អ្នក​ចិញ្ចឹម​ជ្រូក ដើម្បី​ផ្សព្វ​ផ្សាយ និង​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​។

លោក​បន្ត​ថា​បច្ចុប្បន្ន គ្មាន​វ៉ាក់សាំង ការពារ​សត្វ​ជ្រូក​និង​សត្វ​មាន​ទេ ក្រសួង​បាន​ផ្តល់​វ៉ាក់សាំង គោក្របី ចំនួន​១០​ម៉ឺន​កម្រិត​ស្មើ​១០​ម៉ឺន​ក្បាល ។

​កន្លង​មក​ពេទ្យសត្វ​បាន​ចុះ​ចាក់​វ៉ាក់សាំង​គោក្របី បាន​ចំនួន​៧០%​ ហើយ​ទូ​ទាំង​០៨​ក្រុង​ស្រុក​នៃ​ខេត្តស្វាយរៀង ដោយ​ចែក​ជូន​តាម​បណ្តា​ឃុំ ឲ្យ​មន្ត្រី​ពេទ្យសត្វ​ឃុំ​ចុះ​ចាក់​វ៉ាក់សាំង គោក្របី បាញ់ថ្នាំ​សម្លា.ប់​មេរោគ​ និង​ព្យាបាល​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ