ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្រុកមង្គលបុរី កំពុង​ព្រួយ​បារ​ម្ភ​ខ្វះទឹក​បញ្ចូល​ស្រូវប្រាំង​ ខណៈ​ទឹក​តាម​ប្រឡាយ​មេ​​រីង​​អស់​

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជា​កសិករ​កំពុង​ព្រួយ​បារ​ម្ភ​ខ្វះទឹក​បូម​បញ្ចូល​ស្រូវប្រាំង ខណៈ​នៅ​ទឹក​តាម​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជា​កសិករ​កំពុង​ព្រួយ​បារ​ម្ភ​ខ្វះទឹក​បូម​បញ្ចូល​ស្រូវប្រាំង ខណៈ​នៅ​ទឹក​តាម​ប្រឡាយ​​មេ​ត្រូវ​រីង​អស់​ ​ខ្លាច​​ស្រូវ​ចេញ​មិន​រួច​ ​បញ្ហានេះ​​កំពុង​ប្រឈម​នៅ​ស្រុក​មង្គល​បូ​រី​។

ប្រជា​កសិករ​បាន​ប្រាប់​ថា ​ប្រជា​កសិករ​នៅ​ឃុំ​អូរ​ប្រាសាទ និង​ឃុំ​រហាត់ទឹក ស្ថិ​ស្រុក​មង្គល​បូ​រី ដែល​មាន​ស្រូវប្រាំង​ដែល​ជា​ប្រភេទ​ស្រូវ​ស្តារ​​ឡើង​វិញ​ដែល​ធ្វើ​លើក​ទី​២ ​ក្រោយ​ទឹកជំនន់​បាន​លិចលង់​ ដែល​ប៉ះ​ពាល​ស្រូវ​លិច​ទឹក​កាលពី​ចុងឆ្នាំ​២០២៣​កន្លង​ទៅ​ មានស្រុក​មង្គល​បូ​រី​ ​ឃុំ​រហាត់ទឹក​និង​ឃុំ​អូរ​ប្រាសាទ ដែល​ប្រឈម​ធ្ងន់ធ្ងរ​ជាងគេ​ អាច​ខ្វះ១​ខែ​ ឬ១​ខែ​ក​ន្លះទៀត​បាន​ប្រមូល​ផល​ស្រូវ​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ​ស្រូវប្រាំង​ដែល​ជា​ប្រភេទ​ស្រូវ​មិន​ប្រកាន់​រដូវ ​ដែល​ត្រូវ​បាន​បង្កបង្កើន​ផល​លើក​ទី​២ ក្រោយ​បង្កបង្កើន​ផល​បាន​រយៈពេល​ខ្លី ​បាន​ជាង​១​ខែ​ និង​ជាង​២​ខែ​និង​ត្រូវ​បាន​ប្រមូល​ផល​រយៈពេល​៣​ខែ​ ត្រូវ​បាន​ខ្វះទឹក​បូម​បញ្ចូល​ស្រែ​ គឺ​មាន​រាប់រយ​ហិ​កតា​ដែល​កំពុង​ប្រឈម​ខ្វះទឹក បង្កប​ង្កើ​នផល ​នៅ​ពេល​ដែល​ទឹក​ក្នុង​ប្រឡាយ​មេ​ត្រូវ​បាន​ខ្វះទឹក​បូម​បញ្ចូល​ស្រូវ ​សូមទទូច​សុំ​អោយ​មន្ត្រី​ជំនាញ​និង​អាជ្ញារ​ធរ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា​ ក្រោយ​ទទួល​ព័ត៌មាន​ខាងលើនេះ​ហើយ​ មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ បើសិន​ខ្វៈ​ទឹក​បញ្ចូល​​ស្រូវ​ដែល​កំពុង​មាន​ដើមដង​ និង​រក​ដំណោះស្រាយ​ជូន ក្នុង​ចំណោម​ផ្ទៃដី​២៦៥.០០០​ហិ​កតា ត្រូវ​ស្តារ​​ឡើង​វិញ​២៥.០០០​ហិ​កតា ដែល​បង្កបង្កើន​ផល​ស្រូវ​ឆ្នាំ​២០២៣​នេះ​បាន​លើស​ផែនការ​ អាច​ប្រឈម​ខ្វះ​ទឹក​ប​ញ្ចូល​ស្រូវ​។

លោក ឡាយ សុធី អនុប្រធាន​មន្ទី​ធន់​ធាន​ទឹក​និង​ឧតុនិយម​ខេត្ត​បាន​បញ្ជាក់​ថា​ ​បញ្ហា​ប្រជា​កសិករ​ដែល​កំពុង​ខ្វះទឹក​បញ្ចូល​ស្រូវ​ប្រាំ​និង​ជា​ស្រូវ​បង្កបង្កើន​ផល​លើក​ទី​២​នេះ​មន្ត្រី​ជំនាញ​និង​ត្រូវ​រក​ដំណោះស្រាយ​ជូន​ដោយ​រំពឹង​ទៅ​លើ​ទឹក​ផ្នែក​ខាងលើ​ ដើម្បី​បើក​ទំលាក់​មក​សម្រាប់​ស្រោច​ស្រពស្រូវប្រាំង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ