សុវត្ថិភាពចរាចរណ៍ជារឿងសំខាន់ ដូច្នេះអ្នកបើកទោចក្រយានយន្តគ្រប់រូបត្រូវពាក់មួកសុវត្ថិភាព ខណៈកំពុងបើកបរឬជិះពីក្រោយដើម្បីការពារអាយុជីវិត និងការគោរពច្បាប់ចរាចរណ៍ ។ ជាមួយគ្នានេះ បុរសពាក់រូបទន្សាយម្នាក់ជិះរុឺម៉កម៉ូតូនៅតាមមហាវិថី ក្នុងរដ្ឋលីហ័្វរនីញ៉ា ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ត្រូវប៉ូលិសល្បាតតាមដងផ្លូវចាប់ផាកពិន័យ និងព្រមានកាលពីថ្ងៃទី១ មេសា ដោយសារតែមនុស្សទន្សាយរូបនោះ មិនពាក់មួកសុវត្ថិភាព ។ តើលោកអ្នកគិតថា មានមួកសុវត្ថិភាពទំហំប៉ុនក្បាលមនុស្សទន្សាយដែរទេ? តែការផាកពិន័យនោះមិនមែនជារឿងលេងសើចឡើយ ។
ប៉ូលិសល្បាតនៅតាមផ្លូវ លោក Griffiths បានឱ្យដឹងថា គេរាយការណ៍តាមវិទ្យុទាក់ទងឱ្យឃាត់ការធ្វើដំណើរមនុស្សទន្សាយជិះរុឺម៉កម៉ូតូ ដោយសារគាត់មិនមានលក្ខណៈគ្រប់គ្រាន់ក្នុងពេលបើកបរ ។ ក្រោយពីបានបញ្ឈប់ការធ្វើដំណើរ ប៉ូលិសល្បាតរូបនោះបានប្រាប់បុរសទន្សាយថា សកម្មភាពបែបនេះវាបង្កគ្រោះថ្នាក់ខ្លាំង ដោយសារមិនពាក់មួកសុវត្ថិភាព ហើយនេះពុំមែនជារឿងលេងសើចទេ ។
គួរបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងកើនឡើងគួរឱ្យព្រួយបារម្ភទូទាំងពិភពលោក ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវដើម្បីការពារអាយុជីវិតរបស់ខ្លួន និងអ្នកដទៃ ៕
ចែករំលែកព័តមាននេះ