ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កួ​រ៉េ​ទាំង​២​សម្រាល​ភាព​តានតឹង​ ខណៈ​សង្ស័យក្រុង​ព្យុ​ង​យ៉ាង​បន្ត​ផលិត​មី​ស៊ី​ល

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖​ បណ្ដា​អ្នក​ទទួលខុសត្រូវ​យោធា​របស់​កូរ៉េ​ទាំង​២ បាន​ជួប​ប្រជុំ​គ្នា​កាលពី​​ថ្ងៃ​ទី​៣១ ខែ​កក្កដា ប៉ុនប៉ង​សម្រាល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ខណៈ​សហ​រដ្ឋ​អាមេរិក​ព្រួយបារម្ភ​ពី​ការ​បន្ត សកម្មភាព​នុយក្លេអ៊ែរ​និង​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង​។ ការ​ជួប​គ្នា​នោះ​ជា​លើក​ទី​២ ​ចាប់តាំងពី​ខែ​មុន​មក…

ប្រទេស​កូរ៉េ​ទាំង​២ ៖​ បណ្ដា​អ្នក​ទទួលខុសត្រូវ​យោធា​របស់​កូរ៉េ​ទាំង​២ បាន​ជួប​ប្រជុំ​គ្នា​កាលពី​​ថ្ងៃ​ទី​៣១ ខែ​កក្កដា ប៉ុនប៉ង​សម្រាល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ខណៈ​សហ​រដ្ឋ​អាមេរិក​ព្រួយបារម្ភ​ពី​ការ​បន្ត សកម្មភាព​នុយក្លេអ៊ែរ​និង​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង​។

ការ​ជួប​គ្នា​នោះ​ជា​លើក​ទី​២ ​ចាប់តាំងពី​ខែ​មុន​មក ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម​ ស្ថិត​នៅ​​ខ្សែបន្ទាត់​ព្រំដែន​រវាង​កូរ៉េ​ទាំង​២​។​ ការ​ជួប​ប្រជុំ​គ្នា​នេះ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​ជម្រុញ​​ឲ្យ​មាន​ភាព​ធូរស្រាល ដែល​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ MOON JAE IN និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង ​អ៊ុ​ន បាន​សន្យា​ពេល​ជួប​គ្នា​កំពូល​កាលពី​ខែ​មេសា ដើម្បី​បញ្ចប់​រាល់​អំពើ​ប្រទូស្ត​រ៉ា​យ​រវាង​ប្រទេស​ទាំង​២​។

ក្រោយ​ការ​ពិភាក្សា​គ្នា​នា​ថ្ងៃ​ទី​៣១​ កក្កដា អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​​កូរ៉េ​ខាងត្បូង​ទទួល​បន្ទុក​ខាង​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងជើង លោក​ KIM DO GYUN ថ្លែង​ថា ក្រុង​សេ​អ៊ូ​ល​ ចង់​ឲ្យ​មាន​វិធានការ​នានា​បន្ថែម​ទៀត​ ដើម្បី​បង្កើត​ការ​ជឿ​ទុកចិត្ត​គ្នា​។

ចំណែក​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់ ថ្លែងប្រាប់​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ទី​៣០​ កក្កដា​ថា ភ្នាក់ងារ​ស៊ើ​ប​ការណ៍​ចាប់​ឃើញ​សញ្ញា​នានា​នៃ​សកម្មភាព​ក្នុង​រោងចក្រ​យោធា​កូរ៉េ​ខាង​ជើង​មួយ ជា​កន្លែង​ផលិត​មី​ស៊ី​ល​ដំបូង​ៗ​អាច​បាញ់​ដល់​ដែនដី​អា​មេ​រិ​ក​។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​ដែល​អះអាង​ព័ត៌មាន​របស់​កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍ បន្ត​ថា​ក្រុង​វ៉ា​ស៊ិ​ន​តោន​សង្ស័យ​ក្រុង​ព្យុ​ង​យ៉ាង ​ចង់​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ធុន HWASONG-15 អាច​បាញ់​បាន​ចម្ងាយ​១៣.០០០​គីឡូម៉ែត្រ​មួយ​គ្រាប់ ឬ​ច្រើន​គ្រាប់​។​ ការ​ផលិត​នេះ​អាច​កំពុង​ធ្វើ​ក្នុង​រោងចក្រ SANUMBDONG​ ជិត​ក្រុង​ព្យុ​ង​យ៉ាង​។

កាលពី​ស​ប្ដា​ហ៍​មុន​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO ធ្លាប់​ទទួល​ស្គាល់​​ក្នុង​ពេល​សវនាការ​មួយ​ក្នុង​សភា​ថា កូរ៉េ​ខាងជើង​បន្ត​ផលិត​ប្រេងឥន្ធនៈ​សម្រាប់​អាវុធ​បរមាណូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ