ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃ​របួស​បី​នាក់​នៅ​ពេល​ដើរ​ជាន់​មីន​កាល​ពី​ព្រឹក​មិញ

59 វិនាទី មុន

ទី​ក្រុង​បាងកក​៖ ​ថ្ងៃ​នេះ យោធា​ថៃ​អះ​អាង​ថាទាហាន​របស់​ខ្លួន​បី​នាក់​ត្រូវ​របួស​នៅ​ពេល​ពួកគេ​ដើរ​ល្បាត​នៅ​តាម​ព្រំ​ដែន និងជាន់​មីន​មួយ​គ្រាប់​។ ក្នុ​ងនោះ ទាហាន​ម្នាក់​ដាច់​ជើង និង​២​នាក់​ទៀត​ត្រូវ​របួស​។ យោង​តាម​ប្រភព​ពី​ឆេន​ណល ញូ​ អេស៊ា…

ទី​ក្រុង​បាងកក​៖ ​ថ្ងៃ​នេះ យោធា​ថៃ​អះ​អាង​ថាទាហាន​របស់​ខ្លួន​បី​នាក់​ត្រូវ​របួស​នៅ​ពេល​ពួកគេ​ដើរ​ល្បាត​នៅ​តាម​ព្រំ​ដែន និងជាន់​មីន​មួយ​គ្រាប់​។ ក្នុ​ងនោះ ទាហាន​ម្នាក់​ដាច់​ជើង និង​២​នាក់​ទៀត​ត្រូវ​របួស​។ យោង​តាម​ប្រភព​ពី​ឆេន​ណល ញូ​ អេស៊ា (Channel News Asia) ទាហាន​ម្នាក់​ដាច់​ក​ជើង​, ម្នាក់​ត្រូវ​របួស​ដៃ និង​ខ្នង​ និង​ម្នាក់​ទៀត​រហែក​ក្រដាស​ត្រចៀក​​។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​បាន​ដក​ស្រង់​ប្រភព​ពី​យោធា​ថៃ​មក​ផ្សាយ​ថា​ទាហាន​ថៃ​បាន​ដើរ​ល្បាត​នៅ​លើ​ទីតាំង​ចន្លោះព្រំ​ដែន​ខេត្ត​ស៊ី​សាកេត និង​ខេត្ត​ព្រះ​វិហារ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​។ យោធា​ថៃ​ថ្លែង​បន្ត​ទៀត​ថា​ទាហាន​ដែល​ត្រូវ​របួស​ទាំង​បី​នាក់​​នោះ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​។ ទាហាន​ទាំង​បី​នាក់​មក​ពី​កង​ពល​តូច​ថ្មើរ​ជើង​លេខ​១១១​។

ពួក​គេ​ដើរ​ត្រួត​ពិនិត្យ​មើល​សន្តិ​សុខ​ដើម្បី​ដាក់​រាយ​លួស​បន្លា​។​ រំពេច​នោះ​គ្នា​របស់​ពួក​គេ​ម្នាក់​ដើរ​សុខ​ៗ​ក៏​ជាន់​មីន​មួយ​គ្រាប់​នៅ​វេលា​ម៉ោង​១០​ព្រឹក​។​ ដំណឹង​នេះ​បាន​លេច​ឮ​ដល់​នាយក​រដ្ឋ​មន្ត្រី​ស្ដី​ទី​ថៃ លោក​ភូមិ​ថាម​វិឆា​យ៉ា​ឆៃ​រួច​ហើយ​។ លោក​ថា​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​តំបន់​ដែល​កំពុង​បោស​សម្អាត​ដើម្បី​ការ​ពារ​សន្តិ​សុខ​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​បាង​កក​ប៉ុស្តិ៍​ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ