ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម​យុទ្ធ​បាញ់ BM-21និង​កាំភ្លើង​ធំ​130​ម.ម ទទួល​បាន​ជោគ​ជ័យ

12 ឆ្នាំ មុន

ខេត្ដ​កំ​ពង់​ស្ពឺ​ ៖ បន្ទាប់​ពី​មាន​ការ​ប្រ​កាស​ជូន​ដំ​ណឹង​របស់​អគ្គ​បញ្ជា​ការ​សុំ​កុំ​ឱ្យ​បង​ប្អូន​ប្រ​ជា​ពល​​រដ្ឋ​ចំ​នួន​៣​ស្រុក​គឺ​ស្រុក​សំ​រោង​ទង​ ស្រុក​ភ្នំ​ស្រួច​ និង​ស្រុក​បសេដ្ឋ​ មាន​ការ​ភ្ញាក់​ផ្អើល​ពី​ការ​បាញ់​សាក​ល្បង​តាម​រយៈ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ប្រ​ភេទ​ BM21 និង​១​៣​០​មីល្លី​ម៉ែត្រ​ត្រូវ​បាន​បញ្ចប់​ហើយ​នៅ​វេលា​ម៉ោង​៩​និង​៣​០​នាទី​ព្រឹក​ថ្ងៃ​ទី​២​ មេ​សា​ ដែល​ការ​ធ្វើ​សម​យុទ្ធ​នេះ​ស្ថិត​ក្នុង​ឃុំ​មហា​សាំង​​​ ស្រុក​ភ្នំ​ស្រួច​ ខេត្ដ​កំ​ពង់​ស្ពឺ​ ។​

ខេត្ដ​កំ​ពង់​ស្ពឺ​ ៖ បន្ទាប់​ពី​មាន​ការ​ប្រ​កាស​ជូន​ដំ​ណឹង​របស់​អគ្គ​បញ្ជា​ការ​សុំ​កុំ​ឱ្យ​បង​ប្អូន​ប្រ​ជា​ពល​​រដ្ឋ​ចំ​នួន​៣​ស្រុក​គឺ​ស្រុក​សំ​រោង​ទង​ ស្រុក​ភ្នំ​ស្រួច​ និង​ស្រុក​បសេដ្ឋ​ មាន​ការ​ភ្ញាក់​ផ្អើល​ពី​ការ​បាញ់​សាក​ល្បង​តាម​រយៈ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ប្រ​ភេទ​ BM21 និង​១​៣​០​មីល្លី​ម៉ែត្រ​ត្រូវ​បាន​បញ្ចប់​ហើយ​នៅ​វេលា​ម៉ោង​៩​និង​៣​០​នាទី​ព្រឹក​ថ្ងៃ​ទី​២​ មេ​សា​ ដែល​ការ​ធ្វើ​សម​យុទ្ធ​នេះ​ស្ថិត​ក្នុង​ឃុំ​មហា​សាំង​​​ ស្រុក​ភ្នំ​ស្រួច​ ខេត្ដ​កំ​ពង់​ស្ពឺ​ ។​

លោក​ឧត្ដម​សេ​នីយ៍​ត្រី​ម៉ែន​ ស៊ី​ប៊ន​ មេ​បញ្ជា ការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ដ​បាន​ឱ្យ​ដឹង​ថា​ កម្លាំង​អា​វុធ​ហត្ថ​ទាំង​អស់​នៅ​ក្នុង​ខេត្ដ​បាន​ចេញ​ល្បាត​នៅ​តាម​ចំណុច​គោល​ដៅ​ភ្នំ​ចង្អោរ​តូច​និង​ចង្អោរ​ធំ​និង​បាន​ធ្វើ​ការ​ពន្យល់​ណែ​នាំ​ក៏​ដូច​ជា​ប្រាប់​មិន​ឱ្យ​បង​ប្អូន​នៅ​តំ​បន់​ខាង​លើ​នាំ​គ្នា​ឡើង​លើ​ភ្នំ​ក្នុង​អំឡុង​ពេល​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នោះ​ឡើយ​​ ។​

លោក​ឧប​នាយក​រដ្ឋ​មន្ដ្រី​ទៀ​ បាញ់​ រដ្ឋ​មន្ដ្រី​ក្រ​សួង​ការពារ​ជាតិ​បាន​មាន​ប្រ​សាសន៍​ថា​ ការ​បាញ់​នេះ​ គឺ​មិន​មាន​ឧប​សគ្គ​អ្វី​ឡើយ​ ហើយ​បាញ់​ចំ​គោល​ដៅ​១​០​០​ភាគ​រយ​ផង​ដែរ​ ។​ លោក​ឧប​នាយក​រដ្ឋ​មន្ដ្រី​បាន​បន្ដ​ទៀត​ថា​ ការ​បាញ់​គ្រាប់​ BM21 ចំ​នួន​១​០​០​គ្រឿង​និង​កាំ​ភ្លើង​១៣០មី​ល្លី​ម៉ែត្រ​ចំ​នួន​១​២​ដើម​​ នៅ​ក្នុង​នោះ​អង្គ​ភាព​ទា​ហាន​ជើង​ទឹក​ចំ​នួន​៦​ដើម​ ។​ លោក​ឧប​នាយ​ក​រដ្ឋ​មន្ដ្រី​បាន​បន្ដ​ថា​ ការ​បាញ់​នេះ​បន្ទាប់​ពី​បាន​ហ្វឹក​ហាត់​ចំ​នួន​៤​ខែ​ ហើយ​សាក​ល្បង​នូវ​អ្វី​ថ្មី​របស់​កម្ពុជា​ ដែល​ទើប​ទ​ទួល​បាន​ ហើយ​ការ​បាញ់​នេះ​ គឺ​ដើម្បី​បង្ហាញ​ពី​កិត្យា​នុ​ភាព​របស់​កម្ពុជា​​ មិន​មែន​បញ្ចេញ​សាច់​ដុំ​អ្វី​នោះ​ទេ​ ។​

លោក​ឧត្ដម​សេ​នីយ៍​ឯក​ឥត​ សា​រ៉ាត់​ មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​និង​ជា​នាយក​សា​លា​នាយ​ទាហាន​សកម្ម​បាន​ប្រាប់​ថា​ ការ​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ថ្ងៃ​ទី​២​​ មេ​សា​ នេះ​ គឺ​ដើម្បី​បង្ហាញ​ពី​កិត្យា​នុ​ភាព​ជាតិ​ មិន​មែន​ជា​ការ​គំ​រាម​កំហែង​ដល់​ប្រ​ទេស​ណា​មួយ​ទេ​ ។​ លោក​បន្ដ​ថា​ ការ​បាញ់​នេះ​ត្រូវ​ចែក​ចេញ​ជា​២​ដំ​ណាក់​កាល​ ដែល​ដំ​ណាក់​កាល​ទី​១​ បាញ់​អាវុធ​ធុន​ធ្ងន់​១​៣​០​មីល្លី​ម៉ែត្រ​ ១​គ្រាប់​ម្ដង​ ចំ​នួន​១​២​កា​ណុង​ ហើយ​ដំ​ណាក់​កាល​ទី​២​បាញ់​ព្រម​គ្នា​១​២​កា​ណុង​ ក្នុង​ពេល​តែ​មួយ​ ។​ បន្ទាប់​មក​បាញ់​អា​វុធ​ប្រ​តិ​កម្ម​ BM21 ក្នុង​រយៈ​ចម្ងាយ​១​៦​គី​ឡូ​ម៉ែត្រ​ ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ភ្នំ​ចង្អោរ​ធំ​ជាប់​ព្រំ​ប្រ​ទល់​ស្រុក​៣​ គឺ​ស្រុក​បសេដ្ឋ​ ស្រុក​សំ​រោង​ និង​ស្រុក​ភ្នំ​ស្រួច​ក្នុង​ខេត្ដ​កំ​ពង់​ស្ពឺ​ ។​ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​ ការ​ធ្វើ​សម​យុទ្ធ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កង​កម្លាំង​កាំ​ភ្លើង​ធំ​បាន​ហ្វឹក​ហាត់​អស់​រយៈ​ពេល​៤​ខែ​មក​ហើយ​​ ដែល​សិក្ខា​កាម​ជំ​នាញ​ទើប​តែ​ទ​ទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំ​នាញ​អា​វុធ​គាំ​ទ្រ ​។​

លោក​ឧត្ដមសេ​នីយ៍​បាន​បន្ដ​ថា​ អា​វុធ​ដែល​យក​មក​សាក​ល្បង​បាញ់​នា​ពេល​នេះ​ គឺ​ជា​អា​វុធ​ថ្មី​ដែល​ទើប​នាំ​ចូល​ពី​បរទេស​ ដើម្បី​បំ​ពាក់​ដល់​កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​ក្នុង​ការ​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ ។​ ទោះ​ជា​យ៉ាង​ណា​ មិន​មាន​ការ​បញ្ជាក់​ប្រាប់​ពី​សំ​ណាក់​ថ្នាក់​ដឹក​នាំ​ទាក់​ទិន​នឹង​ការ​ចំ​ណាយ​ទៅ​លើ​ការ​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នា​ពេ​ល​នោះ​ទេ​ ។​ ​ដោយ​គ្រាន់​តែ​លោក​ឧប​នាយក​រដ្ឋ​មន្ដ្រី​ទៀ​​ បាញ់​ បាន​និយាយ​ថា​ ការ​ចំណាយ​អស់​ច្រើន​​ តែ​មិន​អាច​ប្រាប់​តួ​លេខ​បាន​ទេ​ ៕​