ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ ! គ្រាន់តែ​បោះ​ឆ្នោត​ចប់​ភ្លាម គ​.​ជ​.​ប ទទួល​បានបណ្តឹង​ជាង​២ពាន់បណ្តឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បា ន​អះអាង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ គ​.​ជ​.​ប បាន​ទទួល​ពាក្យបណ្តឹង​ជាង​២​ពាន់​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​គូសសញ្ញា​ក្នុង​សន្លឹក​ឆ្នោត ។ លោក…

​រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បា ន​អះអាង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ គ​.​ជ​.​ប បាន​ទទួល​ពាក្យបណ្តឹង​ជាង​២​ពាន់​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​គូសសញ្ញា​ក្នុង​សន្លឹក​ឆ្នោត ។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង គ​.​ជ​.​ប បាន​ឲ្យ កោះសន្តិភាព ដឹង​នៅ​ថ្ងៃ​ទី​៣១ កក្កដា នេះ​ថា​នៅ​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា មិនមែន​បណ្តឹង​នោះ​ទេ ប៉ុន្តែ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​ទទួល​បាន​២២០៦​បណ្តឹង​ឯណោះ ។

លោក​អគ្គលេខាធិការ​រង គ​.​ជ​.​ប បានឱ្យ​ដឹង​ថា បណ្តឹង​នោះ​ភាគី​ច្រើន​មក​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ផង​ដែរ ។

លោក​បញ្ជាក់​ថា ៖«​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្តឹង​ពាក់ព័ន្ធ​នឹង​គំនូស​សញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​នៅ​ក្នុង​សន្លឹក​ឆ្នោត ដោយ​ប្តឹង​ទាមទារ​យក​សញ្ញា​ណា​ដែល​មាន​សញ្ញា​ធិ​ក​» ។

លោក​បន្ថែម​ថា ចំពោះ​បណ្តឹង​នេះ​គណៈកម្មការ​ឃុំ​-​សង្កាត់​បាន​កំពុង​ដោះស្រាយ​ក្នុង​ករណី​ដែល​ម្ចាស់​​ប្តឹង​មិន​ពេញចិត្ត​នឹង​សេចក្តីសម្រេច​របស់​គណៈកម្មការ​ឃុំ​សង្កាត់ គាត់​មាន​សិទ្ធិ​ប្តឹង​ទៅ​គណៈ​កម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​មិន​ពេញចិត្ត​ទៀត​ប្តឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ចុង​ក្រោយ​បើ​នៅ​មិន​ពេញចិត្ត​ទៀត​អាច​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ដោះស្រាយ​បណ្តឹង និង​បិទផ្លូវ​តវ៉ា ។

លោក សោម សូ​រី​ដា ក៏​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣០ កក្កដា គ​.​ជ​.​ប បាន​ទទួល​បណ្តឹង​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥​បណ្តឹង​, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំនួន​២១៩៩​បណ្តឹង និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចំនួន​២​បណ្តឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ