ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយ​ស្រី​ដឹកបន្លែ​ជិះកាត់​មុខ​ផ្ទះក៏ប្រទះឃើញ​…ទៅប្រាប់​ប្រពន្ធគួរឱ្យ​រន្ធត់​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន បន្ទាប់​ពី​ដើរ​ផឹកស៊ី​ពេញ​មួយ​យប់ ហើយ​ពេល​ចូល​ផ្ទះ​វិញ​មិនឃើញ​ប្រពន្ធ​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តពោធិ៍សាត់ ៖ បុរស ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន បន្ទាប់​ពី​ដើរ​ផឹកស៊ី​ពេញ​មួយ​យប់ ហើយ​ពេល​ចូល​ផ្ទះ​វិញ​មិនឃើញ​ប្រពន្ធ​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​ទួល​គ្រួ​ស សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់​។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ធឹ​ម លី​ហេង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​៣​នាក់ ប៉ុន្តែ​បាន​លែងលះ​គ្នា ហើយ​ទៅ​យកប្រពន្ធ​ទី​២​ឈ្មោះ លឹ​ម ច​ន្ទូ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រួ​ស សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់​។

​តាម​ការ​សាកសួរ​ពី​អ្នកស្រុក​ដែល​រស់នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃមុន ប្ដី​ប្រពន្ធ​ខាងលើ​មាន​ជម្លោះ​ក្នុង​គ្រួសារ ប្រកែក​គ្នា​តឹងសរសៃក ប៉ុន្តែ​មិន​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ​ ។ ​នៅ​ថ្ងៃ​ទី​២៩ កក្កដា បុរស​ជា​ប្ដី​បាន​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​បាត់​តាំងពី​ល្ងាច​រហូត​ដល់​ពាក់កណ្ដាល​យប់​នៅ​តែ​មិន​ទាន់​ចូល​ផ្ទះ ។ ឃើញ​ដូច្នេះ​ប្រពន្ធ​ក៍​ទៅ​ដេក​ផ្ទះ​បងប្អូន​បាត់​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ កក្កដា ត្រឡប់​ចូល​ផ្ទះ​វិញ​មិនឃើញ​ប្រពន្ធ តូចចិត្ត​ក៏យក​ខ្សែ​អង្រឹង​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​រោង​ក្បែរ​ផ្ទះ​ទាំង​នៅ​សម្លៀក​បំពាក់​តឺ​នុយ​នៅឡើយ​។ ម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ កក្កដា ក្មួយ​ស្រី​បាន​ដឹក​បន្លែ​ទៅ​លក់​នៅ​ផ្សារ​ជិះ​ម៉ូតូ​កាត់​តាម​មុខ​ផ្ទះ​ក៏​ប្រទះ​ឃើញ​ចង​.​ក ក៍​ទៅ​ប្រាប់​មីង​ដែល​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ទើប​ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​កាត់​ចំណង​ដើម្បី​ទម្លាក់​ជន​រង​គ្រោះ​ចុះ​មក​ក្រោម​ក្នុង​គោលបំណង​ជួយ​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ​។ ​សមត្ថកិច្ច​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​សព​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​សារ​ចង​.​ក​​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ