ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូក៏ខ្ទេច ម្ចាស់ក៏ស្លា.ប់​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា កាលពី​វេលាម៉ោង​ជិត​១​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៩-១៧០ ក្នុងភូមិ​តា​ពៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា កាលពី​វេលាម៉ោង​ជិត​១​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៩-១៧០ ក្នុងភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច​បញ្ជាក់​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A- ៨៦០៥ បើកបរ​ដោយ​ឈ្មោះ សុខ ខៃ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ក្រុម​២១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​បើកបរ​រថយន្ត​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​វ៉េវ គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ហុង ម៉ៅ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់​ខេត្ត ព្រះ​សីហ​នុ បាន​ស្លាប់​នៅ​នឹង​កន្លែង​។

បច្ចុប្បន្ន សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ