ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ទំនប់​នៅ​ឡាវ​ប្រតិបត្តិការ​រុករក​អ្នក​ស្លា.ប់​និង​បាត់​ខ្លួន​បន្ត

5 ឆ្នាំ មុន

ប្រទេស​ឡាវ​ ៖​ មក​ដល់​ថ្ងៃ​ទី​២៨ ​កក្កដា ​ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​តស៊ូ កាត់​ភក់​ និង​ទឹក​ជំនន់​នៅ​ផ្នែក​ខាងត្បូង​ប្រទេស​ឡាវ ដើម្បី​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ក្រោយ​​​ការ​បាក់​កាលពី​ថ្ងៃ​ទី​២៣​ កក្កដា​…

ប្រទេស​ឡាវ​ ៖​ មក​ដល់​ថ្ងៃ​ទី​២៨ ​កក្កដា ​ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​តស៊ូ កាត់​ភក់​ និង​ទឹក​ជំនន់​នៅ​ផ្នែក​ខាងត្បូង​ប្រទេស​ឡាវ ដើម្បី​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ក្រោយ​​​ការ​បាក់​កាលពី​ថ្ងៃ​ទី​២៣​ កក្កដា​ នូវ​ទំនប់​វា​រី​អគ្គិសនី​មួយ​។

តាម​​អាជ្ញាធរ​ប្រាប់​ថា​ មនុស្ស​ដល់​ទៅ​ជាង​១.១០០​នាក់​អាច​បាត់​ខ្លួន​។ ចំនួន​មនុស្ស​ស្លាប់​ និង​បាត់​ខ្លួន​មក​ទល់ពេល​នេះ​នៅ​តែ​ពុំ​ច្បាស់ មក​ពី​ភាព​ស្មុ​គ្រ​ស្មាញ​នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក្នុង​តំបន់​ដែល​ពិបាក​ចូល​ទៅ ព្រមទាំង​ការ​ខ្វះ​តម្លាភាព​នៃ​រដ្ឋអំណាច​កុំ​មុ​យ​នី​ស្ត ។

លោកស្រី​មី​ណា​ពន​ចៃ​ ចុ​ម​ប៉ូ ​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ខេត្ត​អា​តា​ពឺ បាន​​អះអាង​នា​ថ្ងៃ​ទី​២៧​ កក្កដា​ថា ការ​រុករក​ស្មុ​គ្រ​ស្មាញ​ខ្លាំង តំបន់​ជា​ច្រើន​ពិបាក​ចូល​តាម​រថយន្ត​ ឬ​តាម​នាវា ។ ម្យ៉ាងទៀត​យើង​មាន​មធ្យោបាយ​ពុំ​គ្រប់គ្រាន់​នៅ​លើ​ទីលាន​។​ លោកស្រី​បន្ត​ថា​យើង​កំពុង​តាម​រក​ជា​និច្ច​មនុស្ស​ប្រមាណ​ជា​១.១២៦​នាក់ ​ដែល​គ្មាន​ដំណឹង ខណៈ​អ្នក​បាត់​ខ្លួន​១៣១​នាក់ ​ត្រូវ​បាន​អះអាង​ដោយ​សាច់ញាតិ​ពួក​គេ​។

ពី​ដំបូង​អាជ្ញាធរ​រៀបរាប់​ពី​មនុស្ស​ស្លាប់​២៧​នាក់​។​ តំបន់​មួយ​លាតសន្ធឹង​ជា​ច្រើន​សិប​គីឡូម៉ែត្រ​ត្រូវ​ទឹក​ជន់​លិច​ក្រោយ​ការ​បាក់​ទំនប់ XE NAMNOY ភាគ​ខាង​ត្បួ​ង​ឡាវ​ក្រោយ​​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​។ ​ទឹក​ដែល​ស្រក​ចុះ​យឺត​រាំង​ខ្ទប់​ផ្លូវ​ទៅ​កាន់​ភូមិ​មួយ​ចំនួន ​ហើយ​ទីនោះ​គ្របដណ្ដប់​ដោយ​ភក់​យ៉ាង​ក្រាស់​។

អ្នក​ជួយ​សង្គ្រោះ​ម្នាក់​និយាយ​ប្រាប់​ AFP ​ថា នេះ​ជា​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​បំផុត​ដែល​​ខ្ញុំ​ពុំ​ធ្លាប់​ជួប​ប្រទះ​ទល់​តែ​សោះ ពិសេស​ជាង​នេះ​ទៀត​ប្រទេស​របស់​យើង​ពុំ​មាន​ឧបករណ៍​ច្រើន​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ឡើយ​។

គ្រោះ​មហន្តរាយ​បាក់​ទំនប់​នេះ ​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​លើ​ភាពរឹងមាំ​នៃ​ទំនប់​ឯទៀត​ៗ​របស់​ប្រទេស ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អា​ស៊ីអាគ្នេយ៍​។

អ្នក​ភូមិ​ម្នាក់​បាន​​និយាយ​នា​ថ្ងៃ​ទី​២៨ ​កក្កដា​ថា ការ​ព្រួយបារម្ភ​របស់​យើង គឺ​ទំនប់​ភាគ​ច្រើន​កសាង​ដោយ​បណ្តា​សហគ្រាស​បរទេស ​ហើយ​អាជ្ញាធរ​ឡាវ​ពុំ​មាន​ជំនាញ​ និង​សមត្ថភាព​ចាំបាច់​សម្រាប់​ការ​តាម​ត្រួតពិនិត្យ​លើ​ចំណុចខ្សោយ​ទាំងឡាយ​។​ ចំណែក​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​មួយ​ចូលរួម​ច្រើន​ក្នុង​ការ​កសាង​ទំនប់​ដែល​បាក់​នេះ ប្រកាស​នា​ថ្ងៃ​ទី​២៧ ​កក្កដា​ថា​ បាន​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​១​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ