ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola គ្រូធំ Man City កំពុង​ឈឺក្បាល​ខ្លាំង​នឹង​រឿង​មួយ​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប Man City លោក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប Man City លោក Pep Guardiola ប្រាប់​ថា វា​មិនមែន​ជា​ការ​ងាយស្រួល​ទេ​ដែល​មិន​មាន​កីឡាករ​លេង​នៅ World Cup ត្រឡប់​មក​វិញ​ទាន់​ពេលវេលា​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ត្រៀម​បើក​រដូវ​កាល​នេះ ។

នា​ពេល​នេះ លោក Guardiola មាន​កីឡាករ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មក​ពី​លេង World Cup វិញ​ទាន់​ពេល​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល ម្នាក់​នោះ​គឺ Bernardo Silva ។ ក្រៅពី​នោះ​គឺ​នៅ​សល់​១៥​នាក់​ទៀត​មិន​ទាន់​មក​វិញ ។

លោក​បាន​ប្រាប់​សារព័ត៌មាន​មុន​ពេល​ប្រកួត​ជាមួយនឹង Bayern Munich នៅ Maimi កាលពី​ថ្ងៃអាទិត្យ​ថា ៖«​វា​មិនមែន​ជា​ការ​រឿង​ងាយស្រួល​សម្រាប់​អ្នកចាត់ការ​ក្លិប​នោះ​ទេ ។ នេះ​មិនមែន​តែ​ខ្ញុំ​ម្នាក់​ឡើយ គឺ​គ្រប់​អ្នកចាត់ការ​ទាំងអស់​ហ្នឹង​» ។

លោក​បាន​បន្ត​ថា ៖«​ខ្ញុំ​សុខចិត្ត​ឲ្យ​ជុំ​គ្នា​សិន​បាន​ទាត់ ហើយ​សម្រាប់​អ្នកចាត់ការ​ក្លិប Bayern Munich លោក Niko Kovac ក៏​ចង់​អ៊ីចឹង​ដែរ ។ តែ​យើង​ត្រូវធ្វើ​តាម​កាលកំណត់ ។ ពួក​យើង​ចង់​ឲ្យ​កីឡាករ​ទាំង​អស់នោះ​មក​ឲ្យ​ទាន់​ពេល តែ​វា​មិន​អាច​ទៅ​រួច​» ។

ខណៈ​ដែល​លោក Guardiola រអ៊ូ​ពី​បញ្ហា​នេះ អ្នកចាំទី​កីឡាករ Claudio Bravo បាន​ចាត់​ទុក​វា​ជា​ពេល​សម្រាប់​កីឡាករ​ក្មេង​ៗ ចេញ​មុខ​ចេញ​មាត់​រៀនសូត្រ​មុន​ពេល​ការ​ប្រកួត​ក្នុង​រដូវ​កាល ។ លោក​ថា កីឡាករ​ក្មេង​ៗ​មិន​គួរ​ចាត់​ទុក​វា​ជា​ការ​ប្រកួត​លេង​ៗ​មិត្តភាព​នោះ​ទេ ។ ដោយឡែក​ពួក​គេ​គួរតែ​គិត​ថា​វា​ជា​ទ្វារ​ក្នុង​ការ​ដើរទៅ​អនាគតកាល សម្រាប់​ត្រៀមខ្លួន​ចំពោះ​ការ​ប្រកួត​ធំ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ