ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ មាន​ភាព​ហ្មត់ចត់​ប្រកបដោយ​ការ​ទទួលខុសត្រូវ


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និសីទកាសែត​នា​ល្ងាច​ថ្ងៃ​ទី​២៩ កក្កដា​នេះ សមាគម​គ្រឹះស្ថានឧត្តមសិក្សា កម្ពុជា ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ សមាគម​គ្រឹះស្ថានឧត្តមសិក្សា កម្ពុជា ដែល​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០៣ ជា​សមាជិក បាន​ចាត់តាំង​សមាជិក​ចំនួន ២.៥៩៥​នាក់ ដែល​ជា​និស្សិត សាស្ត្រាចារ្យ បញ្ញា​វន្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា គ្របដណ្តប់​តាម​ការិយាល័យ​បោះ​ឆ្នោត​ទាំង​២៥​ខេត្ត​-​ក្រុង ទូ​ទាំង​ប្រទេស​ជា​លក្ខណៈ​ចល័ត និង​អ​ចល័ត ដើម្បី​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោត​។

តាម​ការ​សង្កេត​យ៉ាង​យកចិត្តទុកដាក់ ហ្មត់ចត់ និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ ទៅ​លើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា សូម​ថ្លែងការណ៍​ដូច​តទៅ​៖ ១-​ការ​សង្កេត​ឃើញ​ថា​៖ ១-​ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត ការ​ពិនិត្យ​មើល​ឈ្មោះ​អ្នកបោះឆ្នោត អញ្ជើញ​ទៅ​បោះ​ឆ្នោត ពេល​តម្រង់​ជួរ ពេល​ចូល​ទៅ​បោះ​ឆ្នោត និង​ត្រឡប់​ចេញ​វិញ គឺ​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខិតបង្ខំ ប្រកបដោយ​ទឹកមុខ​រីករាយ​។ ២-​ការ​ចុះ​ឈ្មោះ​គណបក្ស ការ​បើក​ទីស្នាក់ការ​គណបក្ស ការ​លើក​ស្លាក​គណបក្ស ការ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស និង​អ្នកសង្កេតការ​ជាតិ​-​អន្តរជាតិ និង​សកម្មភាព​ឃោសនា រក​សំឡេង​ឆ្នោត សកម្មភាព​របស់​អ្នក​សង្កត​ការណ៍ អ្នក​សារ​ព​ត៌​មាន បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន គ្មាន​ហិង្សា គ្មាន​ការ​ជេរ​ប្រមាថ គ្មាន​សម្លុត​គំរាមកំហែង​គ្នា និង គ្មាន​ការ​លក់ដូរ​សន្លឹក​ឆ្នោត​។

៣-​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ធម្មតា គ្មាន​ភ័យ​ខ្លាច មិន​ទិញ​អង្ករ​ទុក មិន​ចាក់​សាំង​ទុក​ក្នុង​យាន្ត​ជំនិះ មិន​បញ្ជូន​គ្រួសារ​ទៅ​បរទេស មិន​ដក​ប្រាក់​ពី​ធនាគារ ក្រុមហ៊ុន​នៅ​តែ​ទិញ​លក់​ជំពាក់​គ្នា​ជា​ធម្មតា ពន្ធ​នៅ​តែ​បង់​ធម្មតា​…​។​ល​។ ៤-​អាជ្ញាធរ​ដែនដី​នៅ​តែ​គ្រប់គ្រង​រដ្ឋ​ជា​ធម្មតា គ្រប់គ្រង​ថែរក្សា​សន្តិសុខ​សង្គម​ដោយ​មិន​រើសអើង​គណបក្ស ឬ​ប្រជាពលរដ្ឋ​។ ៥-​ស្ថាប័ន​ជាតិ​គ្រប់​លំដាប់ថ្នាក់ នៅ​តែ​បន្ត​ភារកិច្ច​របស់​ខ្លួន​ជា​ធម្មតា មានចិត្ត​នឹងន អញ្ជើញ​មក​បោះ​ឆ្នោត​ដោយ​ស្ម័គ្រចិត្ត​ដូច​ពលរដ្ឋ​ដទៃ​ដោយ​គ្មាន​កា​រប​ង្ខឹ​ត​បង្ខំ​។ ៦-​អ្នកនយោបាយ ដែល​ឈរឈ្មោះ​បោះ​ឆ្នោត បាន​ចុះ​ទៅ​មូលដ្ឋាន​នានា​ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត ដោយ​គោរព ទៅ​តាម​ច្បាប់បោះឆ្នោត​។

២-​ការ​សន្និដ្ឋាន​៖ ១-​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នេះ ពិតជា​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន គោរព​ច្បាប់ គោរព​សិទ្ធ​មនុស្ស គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការ​ភ័យ​ខ្លាច គ្មាន​ការ​លក់ដូរ​សន្លឹក​ឆ្នោត ស្ងប់ស្ងាត់ មាន​សណ្តាប់ធ្នាប់​ល្អ និង​ស្ថិត​នៅ​ក្នុង​បរិយាកាស​នយោបាយ​ប្រជាធិបតេយ្យ សេរី និង​ពហុបក្ស​។ ២-​ស្ថាប័ន គ​.​ជ​.​ប ជា​ស្ថាបន​តែ​មួយ​គត់​របស់​ជាតិ បាន​អនុវត្ត​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នេះ ស្រប​ទៅ​តាម​ច្បាប់បោះឆ្នោត និង​លិខិត​បទដ្ឋាន​គតិយុត្តិ និង​បាន​ប្រកាន់​យក​ជំហរ​អ​ព្យា​ក្រិ​ត្យ យុត្តិធម៌ ស្អាតស្អំ និង​តម្លាភាព​៕

Facebook Google Twitter Email

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ