រាជធានីភ្នំពេញ ៖ អ្នកសង្កេតការណ៍អន្តរជាតិបានគាំទ្រការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ២០១៨ បន្ទាប់ពីបានមកសង្កេតការណ៍ក្នុងការណ៍បោះឆ្នោតនេះ។ តំណាងក្រសួងការបរទេស ចិន លោក លី ជីវកង បានលើកឡើងថា អ្នកសង្កេតការណ៍ពីប្រទេសចិនមាន១៦រូប មកពីស្ថាប័ន រដ្ឋាភិបាលចិន បណ្ឌិតសភាចិន សង្គមស៊ីវិលចិន បក្សកុម្មុយនីស្តចិន ក្រសួងការបរទេសចិន។ អ្នកសង្កេតការណ៍បានចំណាយពេល២ថ្ងៃនៅកម្ពុជា និងបានជួបពិភាក្សាជាមួយគណបក្សមួយចំនួន។ គណៈប្រតិភូចិនបានទៅកាន់ការិយាល័យខេត្តកណ្ដាល និងការិយាល័យមួយរាប់សន្លឹកឆ្នោត នៅភ្នំពេញ។
លោកបានលើកឡើងថា ក្រុមអ្នកសង្កេតចិនបានទទួលព័ត៌មានពី(គជប) ដោយបានលើកឡើងថា តាមការសង្កេតមើលឃើញថាមានសភាពការល្អប្រសើរតាំងពីការចុះបញ្ជី ការបោះឆ្នោត រាប់សន្លឹកឆ្នោតបានការល្អប្រសើរ។ លោកថា”ប្រជាជនកម្ពុជាបានទៅបោះឆ្នោត បញ្ចេញមតិរបស់ពួកគេ ហើយប្រទេសចិនសូមសសើរដល់ការបោះឆ្នោតនេះ”។ លោកថា បុគ្គលិកនៅការិយាល័យបោះឆ្នោតមានការយកចិត្តទុកដាក់ និងមានសមត្ថភាព និងប្រកបដោយយុត្តិធម៌សម្រាប់អ្នកបោះឆ្នោត។ លោកលើកឡើងទៀតថា ”យើងសូមអបអរសាទរចំពោះប្រទេសកម្ពុជាដែលបានរៀបចំដោយបានល្អ។ ការរៀបចំការបោះឆ្នោតប្រកបដោយភាពរលូន និងសុវត្ថិភាព។
យើងសង្ឃឹមថា លទ្ធផលបោះឆ្នោតនេះគណបក្សនយោបាយដែលចូលរួមបោះឆ្នោតទទួលយក”។ លោកថាភាគីកម្ពុជានឹងប្រកាសនូវការបង្កើតរដ្ឋសភាថ្មីឆាប់ៗខាងមុខ។ នៅពេលសួរថា តើប្រទេសចិនរបស់លោកបានដាក់សម្ពាធមកលើកម្ពុជាលើការបោះឆ្នោតលោកយល់បែបណាចំពោះការបោះឆ្នោតនេះ? លោកថា លោកមិនមែនតំណាងឲ្យរដ្ឋាភិបាលចិនទេ តែតំណាងក្រសួងការបរទេស។ លោកថា ប្រទេសជប៉ុនបានផ្តល់ជំនួយដល់(គជប) និងទឹកថ្នាំមកពីឥណ្ឌា។ អ្នកសង្កេតការណ៍អន្តរជាតិជាង២០០នាក់ មកពីប្រទេសជាង៥០បានមកសង្កេតការណ៍នេះ។ លោកបានលើកឡើងថា លោកសង្ឃឹមថា ប្រទេសទាំងអស់ដែលមកកាន់កម្ពុជាទទួលស្គាល់ការបោះឆ្នោតនេះ។ ទោះបីជាមានប្រទេសមួយចំនួនអំពាវនាវមិនឲ្យប្រជាជនទៅបោះឆ្នោតតែអ្នកទៅបោះឆ្នោតមានរហូតដល់៨០%រួចទៅហើយ។
លោកថា ប្រទេសដែលអំពាវនាវមិនឲ្យប្រជាជនទៅបោះឆ្នោតជាដាក់សម្ពាធលើ កកម្ពុជា ឬប្រទេសចិន?។ លោកថា អ្នកសង្កេតការណ៍ចិនខ្លះបានមកកម្ពុជាច្រើនដង ហើយរូបលោកក៏បានមកដល់កម្ពុជាកាលពីឆ្នាំ១៩៩៣ដែរ ពេលនោះជាបុគ្គលិកUNTAC។ លោកថា តាំងពីឆ្នាំ១៩៩០មក ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតប្រកបដោយសុវត្ថិភាព។ លោកថា ”យើងមានការសប្បាយរីករាយណាស់ដែលបានឃើញប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតដោយសុវត្ថិភាព”។ លោកថា នៅដែលអ្នកសង្កេតការណ៍ត្រឡប់ទៅប្រទេសចិនវិញគេនឹងចេញ សេចក្តីថ្លែងរួមមួយ ស្តីពីការបោះឆ្នោតនេះ។ លោកបានបដិសេធចំពោះការលើកឡើងថា ការបោះឆ្នោតជាការក្លែងបន្លំ តែការបោះឆ្នោតនេះរៀបចំដោយមានភាពត្រឹមត្រូវដោយមានបុគ្គលិកដែលប្រកបដោយបទពិសោធន៍។
តំណាងសង្គមស៊ីវិលមកពីណេប៉ាល់បានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍របស់លោកបានទៅកាន់ ខេត្តកណ្តាល និងភ្នំពេញ នៅទីនេះយើងបានចេញសេចក្រីថ្លែងការណ៍មួយដោយលើកឡើងថា ការបោះឆ្នោតនេះជាបទពិសោធន៍មួយរបស់យើង។ ការរៀបចំនេះយើងបានឃើញថាមានការឈរ ជាជួររបស់អ្នកបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត។ នៅពេលនេះការបោះឆ្នោតនេះក៏ជា បទពិសោធន៍សម្រាប់អ្នកជំនាន់ក្រោយ។ លោកបានលើកឡើងថា លោកសង្ឃឹមថា លំហប្រជាធិបតេយ្យនៃប្រទេសកម្ពុជាកាន់តែមានភាពល្អនៅពេលអនាគតសម្រាប់ប្រទេសកម្ពុជា។ ចំពោះប្រទេសម៉ាល់ឌីវិញ បានលើកឡើងថា ពួកយើងយល់ថា សម្រាប់ការបោះឆ្នោតនេះមានសភាពល្អ និងសូមឲ្យគណបក្សទាំងអស់ទទួលលទ្ធផលនេះក្នុងការជ្រើសរើសថ្នាក់ដឹកនាំ។ លោកស្រីមកពីប្រទេសម៉ាល់ឌីថា ”ការបោះឆ្នោត និងរាប់សន្លឹកឆ្នោតគ្មានការគំរាមកំហែងនោះទេ”។
តំណាងមកពីឥណ្ឌាបានលើកឡើងថា មុនពេលដែលមកដល់កម្ពុជាមានព័ត៌មានពីការថាគំរាមកំហែង។ តែនៅពេលដែលមកដល់កម្ពុជាមិនដូចអ្វីដែលបានដឹងនោះទេ តាមពិតការបោះឆ្នោតគ្មានហិង្សា។ ក្នុងការបោះឆ្នោតនេះបានការទៅបោះឆ្នោតមានច្រើនជាង៨០% ហើយមានការប្រឈមតិចតួចដែលយើង បានឃើញពេលចុះទៅការិយាល័យ។ លោកថា ”ប្រទេសកម្ពុជាជាប្រទេសដែលមានវិបុលភាព និងពង្រឹកលំហប្រជាធិបតេយ្យរបស់ខ្លួនទៅពេលអនាគត”។ លោកម៉ានុយអ៊ែល ឌុហ្វី(Emmabuel Dupuy តំណាងអង្គការ សភានៃប្រទេសនិយាយ ភាសា បារាំងមកពីប្រទេសបារាំង បានលើកឡើងថា អង្គការរបស់លោកបានផ្តោតសំខាន់លើបញ្ហាសុវត្ថិភាពនៃប្រជាធិបតេយ្យកម្ពុជា។ អង្គការរបស់លោកបានទៅសង្កេតលើការិយាល័យ២០ក្នុងចំណោមជាង២ម៉ឺន។ ប្រទេសកម្ពុជាបានបោះឆ្នោត៦ដងមកហើយ។
ចំពោះបញ្ហានេះនៅពេលការបោះឆ្នោតនេះចប់។ យើងត្រូវយល់ដឹងពីការវិវត្តន៍ប្រជាធិបតេយ្យនៅប្រទេសកម្ពុជាជាពិសេសយុវជនកម្ពុជាដែលមានប្រមាណ៦លាននាក់កើតក្រោយឆ្នាំ១៩៧៩។ លោកបានលើកឡើងថា ការបោះឆ្នោតគ្រាន់តែជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយអង្គការរបស់លោកពិនិត្យក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយមានលទ្ធិប្រជាធិបតេយ្យ។ លោកថាប្រទេសបារាំងមានទំនាក់ទំនងយូរជាមួយប្រទេសកម្ពុជា។ លោកថា”លទ្ធិប្រជាធិបតេយ្យមិនមែនបង្កើតឡើងងាយៗនោះទេ”។ នៅប្រទេសមួយសម្រាប់ស្ថេរភាពរបស់ប្រទេសនីមួយៗ និងមិនត្រូវដាក់កំហុសមកលើកប្រទេស មួយបាននោះទេ។ នៅពេលសួរថា ការបោះឆ្នោតនេះត្រឹមត្រូវឬខុស? លោកថាសម្ភារដែលផ្តល់ដោយជប៉ុនជាការត្រឹមត្រូវដូចប្រទេសដទៃដែរ។
តាមការសង្កេតបានឃើញថា អ្នកបោះឆ្នោតជាយុវជន និងមានអត្រាចូលរួម៨០% ដែលនេះជាចូលរួមរបស់យុវជននៅក្នុង អភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកថា មានអ្នកទៅបោះឆ្នោតមានតាំងពីម៉ោង៦ព្រឹក។ លោកថា ការបោះឆ្នោតនេះគ្មានអ្វីនោះទេ ហើយអ្វីដេលយើងអន់ចិត្តនោះមិនអាចឲ្យគេបោះឆ្នោតឲ្យ និងមានតួលេខអនុបវាទច្រើន។ លោកថា អ្នកសង្កេតការណ៍មិនមែនវាយតម្លៃលើបញ្ហានយោបាយនោះទេ។ គ្មានការបោះឆ្នោតណាមួយល្អឥតខ្ចោះនោះមិនថានៅប្រទេសបារាំងក៏ដោយ។ ការបោះឆ្នោតនេះល្អប្រព្រឹត្តទៅល្អ។ អ្វីដែលកើតឡើងនៅក្នុងប្រទេសនេះមិនត្រូវមើលរំលងនៃការកំពុងវិវត្តនៅក្នុងប្រទេសកម្ពុជា។ មិនត្រូវមើលរំលងការជួយពីការជួយរបស់ចិន និងជប៉ុនសម្រាប់ការបោះឆ្នោតទេ។ យើងមិនបានឃើញនូវភាពមិនប្រក្រតីនោះទេសម្រាប់ការបោះឆ្នោត ហើយតែការកែលម្អសម្រាប់ការបោះឆ្នោតលើកក្រោយ។
ស្ថាប័នអន្តរជាតិធំៗចំនួន៨ចូលរួមការសង្កេតការណ៍១,អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ។ ២.អង្គការសភានៃប្រទេសនិយាយភាសាបារាំង។ ៣.សភាសង្គមស៊ីវិលរុស្ស៊ី។ ៤.អង្គការសហប្រតិបត្តិការសៀងហៃ។ ៥-សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី។ ៦.អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ី.ប៉ាស៊ីហ្វិច។ ៧.អង្គការសមាគមសភាអាស៊ី និង៨.អង្កការសមាគនសភាអាស៊ាន។ តំណាងមកពីសហជីពប្រទេសអ៊ីតាលីបានលើកឡើងថា ពលរដ្ឋទៅបោះឆ្នោតដោយក្តីរីករាយទៅបោះឆ្នោតដោយមិនមានការគំរាមកំហែងនោះទេ។ គេជាការបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជកកម្ពុជា។
ចំពោះអង្កេតការណ៍មកពីប្រទេសអង់គ្លេសក៏បានលើកឡើងដែរថា លោកបានទៅកាន់ការិយាល័យបោះឆ្នោតច្រើនជាង៧នៅភ្នំពេញដោយឃើញថា ការរៀបចំការបោះឆ្នោតមានភាពល្អ និងមានការខិតខំរបស់បុគ្គលិកនៅតាមការិយាល័យនីមួយៗ។ លោកបានលើកឡើងថា អ្វីដែលកើតឡើងនៅពេលនេះសម្រាប់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។ នៅក្នុងប្រទេសកម្ពុជាយើងគួរចាប់អារម្មណ៍របស់ប្រទេសកម្ពុជា និងឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលបានផ្តល់អំណាចពីអ្នកបោះឆ្នោតនៅកម្ពុជា។ ទោះបីយ៉ាងណាអ្នកសង្កេតការណ៍នៅពេលនេះ គ្មានអ្វីក្រៅពីការអបអរសាទរកម្ពុជា។ អ្នកសង្កេតការណ៍ម្នាក់មកពីអង់គ្លេសបានលើកឡើងថា សហភាពអឺរ៉ុបនោះមិនមែនប្រជាធិបតេយ្យនោះទេ ហើយប្រឆាំងប្រទេសលទ្ធិប្រជាធិបតេយ្យ៕
ចែករំលែកព័តមាននេះ