ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាច់​សោ​ម៉ូតូ​បាន​ហើយ តែ​គ្មាន​សំណាង​ពលរដ្ឋ​វាយ​ស្ទើ​រស្លា.ប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០១៨ មាន​ករណី លួច​១​ក្រុម​លួច​កាច់​សោ​ម៉ូតូ នៅ​ចំណុច​ភូមិ​ពុក​ឫស្សី​កណ្តាល ឃុំ​ពុក​ឫស្សី…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០១៨ មាន​ករណី លួច​១​ក្រុម​លួច​កាច់​សោ​ម៉ូតូ នៅ​ចំណុច​ភូមិ​ពុក​ឫស្សី​កណ្តាល ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​ជនសង្ស័យ​ម្នាក់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន វាយ​ស្ទើ​ស្លាប់​ស្ទើ​រស់ ក្នុង​ចំណោម​បក្ខពួក​២​នាក់ ដែល​ម្នាក់​បាន​រត់គេច​ខ្លួន​។

ជនសង្ស័យ​ម្នាក់​ឈ្មោះ សូ សា​រិ​ន ហៅ​ពៅ ភេទ ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត នៅ​ភូមិ​វាលស្រែ ឃុំ​វាលស្រែ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង និង​បាន​ទៅ​ស្នាក់​នៅ​ម្តុំ​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ (​មាន​របួស​បាក់ជើង​ខាងឆ្វេង និង បែក​ថ្គាម​ឆ្វេង​) ត្រូវ​បាន​ឃាត់ខ្លួន​។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ សុខ ថា​រ៉ាត់ ហៅ​ហ្គោ​ល ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ម្តុំ​កំពង់ដ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល (​គេចខ្លួន​)​។ រីឯ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ អាំង លី​ធីតា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ជន​រង​គ្រោះ​បាន​រៀបរាប់​បប​រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៧ កក្កដា នាង​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​ផ្សា​រពុក​ឫស្សី ស្ថិត​នៅ​ភូមិ​ពុក​ឫស្សី​កណ្តាល ឃុំ​ពុក​ឫស្សី ពេល​ទៅ​ដល់​នាង​បាន​ទុក​ម៉ូតូ​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវ ទល់មុខ​ផ្សារ ដោយ​ទុក​សោ​ម៉ូតូ​ជាប់​នឹង​ម៉ូតូ រួច​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​។ បន្តិច​ក្រោយមក​នាង​ត្រឡប់​ចេញពី​ផ្សារ​វិញ ពេល​នោះ​ស្រាប់តែ​មិនឃើញ​ម៉ូតូ ក៏​បាន​ស្រែក​ឆោ​រ​ឡោ​ឡើង និង​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​ពុក​ឫស្សី បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ស្រុក ដើម្បី​ជួយ​អន្តរាគមន៍​ករណី​ចោរ​លួ​ចាច់​ម៉ូតូ​នេះ និងបន្តិច​ក្រោយមក​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទៅ​ដល់ និង​បាន​ចេញ​ស្ទាក់​គ្រប់​គោលដៅ​។

មិន​បាន​ប៉ុន្មាន​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ទៅ​ដល់​មុខ​ឃុំ​ព្រែក​លួង ដោយ​ឃើញ​សមត្ថកិច្ច​ស្ទាក់​តាម​ផ្លូវ ក៏​ជិះ​គេចខ្លួន​ទៅ​បុក​របង​វិទ្យាល័យ​ព្រែក​លួង បណ្តាល​ឲ្យ​ដួល ហើយ​រង​របួស​បាក់ជើង​ខាងឆ្វេង និង ថ្គាម​ខាងឆ្វេង​រួច​សន្លប់​បាត់ស្មារតី​។ ខណៈ​ពេល​នោះ ប្រជាពលរដ្ឋ​ចាប់​បាន និង វាយ​ទាត់​ធាក់ ម្នាក់​១​ដៃ​ម្នាក់​១​ជើង ធ្វើ​ឲ្យ​ជនសង្ស័យ​សន្លប់​ធំ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​មក​ដល់​ជួយ​អន្តរាគមន៍ និង​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ឃុំ​ព្រែក​លួង ដើម្បី​សង្គ្រោះ​បឋម​។

ជនសង្ស័យ​បន្ត​ថា ពេល​ចោរ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​លួច​កាច់​សោ​ម៉ូតូ​នាង មាន​គ្នា​២​នាក់​តែ​ម្នាក់​បាន​រត់​គេ​ខ្លួន​បាន​ហើយ​។ ជនសង្ស័យ​ម្នាក់​នេះ​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ